Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​សាកលវិទ្យាល័យ AUPP ទទួលបាន​ជ័យលាភី​ជើងឯក​ពី​ការប្រកួត​ស្រាវជ្រាវ​ហិរញ្ញវត្ថុ CFA

spot_img

ភ្នំពេញ​ ៖ និស្សិត​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) មួយក្រុម​ទទួលបាន​ជ័យលាភី​ជា​ជើងឯក​ពី​ការប្រកួត​ខាង​ផ្នែក​ស្រាវជ្រាវ​ហិរញ្ញវត្ថុ CFA អន្តរជាតិ និង​ក្លាយជា​អ្នកតំណាង​កម្ពុជា​ក្នុង​ការចូលរួម​ការប្រកួត​ស្រាវជ្រាវ​ហិរញ្ញវត្ថុ CFA ថ្នាក់​តំបន់​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​ការចូលរួម​ប្រកួត​ពី​បណ្តា​និស្សិត​មក​ពី​ជាង ២៧ ប្រទេស ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ីភិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត​មាន កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បានឱ្យដឹងថា និស្សិត​សាកលវិទ្យាល័យ AUPP ចំនួន ៥ នាក់ បាន​ទទួល​ជ័យជំនះ​ជា​ជើង​ឯ​កនៅ​កម្ពុជា បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​ជាមួយ ក្រុមនិស្សិត​មកពី CamEd Business School សាកលវិទ្យាល័​យហ្សា​ម៉ាន់ និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កម្ពុជា​។​

“​នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​បាន​ចូលរួម​ក្នុង​ការប្រកួត​ស្រាវជ្រាវ​ហិរញ្ញវត្ថុ CFA អន្តរជាតិ​នេះ​។ ការប្រកួត​នេះ​តម្រូវ​ឱ្យ​និស្សិត​តំណាង​សាកលវិទ្យាល័យ​នី​មួយៗ​បង្កើត​របាយការណ៍​ស្រាវជ្រាវ និង​ធ្វើ​បទ​បង្ហាញ​ស្តី​អំពី​របាយការណ៍​នៃ​ការវិភាគ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន PPAP​។​” នេះ​បើ​យោង​ទៅ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ក្នុង​ពិធី​បិទ​ការប្រកួត ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​សហគមន៍​វិនិយោគិន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា​។​

​និស្សិត​ជ័យលាភី​មកពី​សាកលវិទ្យាល័យ AUPP នឹង​ទៅ​ចូលរួម​ការប្រកួត​ថ្នាក់​តំបន់​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស អូស្ត្រាលី ជាមួយនឹង​ក្រុម​និស្សិត​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ីភិក នៅ​បំណាច់​ខែ​មីនា​។​

​ការប្រកួត​ស្រាវជ្រាវ​នៃ​អ្នកជំនាញ​វិភាគ​ហិរញ្ញវត្ថុ (CFA Institute Research Challenge) នេះ​ជា​ការប្រកួត​អន្តរជាតិ​មួយ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​នៃ​អ្នកជំនាញ​វិភាគ​ហិរញ្ញវត្ថុ (CFA Institute)​។ ការប្រកួត​នេះ​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​។​

​សាកលវិទ្យាល័យ AUPP ជា​គ្រឹះស្ថានឧត្តមសិក្សា​ឈាន​មុខ​គេ និង​តែមួយគត់​នៅ​កម្ពុជា ដែល​បណ្តុះបណ្តាល ជំនាញ​បរិញ្ញាបត្រ​ពីរ (Dual Degree Program) ដែល​មាន​ការទទួលស្គាល់​ជា​សាកល​៕ ​ដោយ ៖ កូឡាប​

 

spot_img
×