Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ជាមួយ អាវុធខ្លី​ម៉ា​កឡុក​

spot_img

​ស្រុក​អង្គស្នួល ​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ជាមួយនឹង​កញ្ចប់​ថ្នាំញៀន អាវុធខ្លី​០១​ដើម​ម៉ា​កឡុក​។​

​បើ​តាម​របាយការណ៍រ​បស់​លោក​វរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ វេលា​ម៉ោង ២០​និង​១០​នាទី ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល និង​សម្របសម្រួល​នីតិវិធី ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កណ្តាល អនុញ្ញាតឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បូក​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​ស្រុក​អង្គស្នួល បាន​ចូលរួម​សហការ​នឹង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឈ្មោះ សូ​រិទ្ធី ស​ត្យា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មាន​ទីលំនៅ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ខេត្ត កណ្តាល ។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្សយ័​ថា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់ ទូរ​សព្ទ​ដៃ ០១​គ្រឿង អាវុធខ្លី​០១​ដើម ធន់​ឡុ​ក (​ចិន​) បង់​០២ និង​គ្រាប់​មួយទៀត​។ បង់​កាំភ្លើង​វែង​អឹម​សី​ចំនួន​០១ និង​គ្រាប់​មួយចំនួន រថយន្ត​០១​គ្រឿង ជនសង្ស័យ​រួម​នឹង​វត្ថុតាង​បាន​បញ្ជូន​ទៅ​មន្ទីរ​គ្រឿងញៀន ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ៕ ដោយ​ ៖​ កូឡាប​

 

spot_img
×