Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល នឹង​ផ្គត់ផ្គង់​ទឹកស្អាត​ឲ្យបាន​១០០​ភាគរយ ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន​

spot_img

ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម ជឿជាក់ថា ក្នុង​ការបង្កើន​ប្រសិទ្ធភាព​វិនិយោគ កាត់បន្ថយ​ថ្ងៃ​ដើម​ផលិតកម្ម​ទឹកស្អាត ក៏ដូចជា ធានាបាន​នូវ​គុណ​ទឹក​សម្រាប់​ការផ្គត់ផ្គង់​អនុលោម​តាម​ស្តង់ដារ​កំណត់ មាន​សុវត្ថិភាព និង​ធានាបាន​នូវ​សុទិដ្ឋិនិយម សម្រាប់​យើង​ទាំងអស់គ្នា ក្នុង​ការសម្រេចបាន​នូវ​គោលដៅ​ឆ្នាំ​២០២៥ របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្គត់ផ្គង់​ទឹកស្អាត​ឲ្យបាន​១០០​ភាគរយ ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន ។​

​អគ្គនាយកដ្ឋាន​ទឹក​ស្អាត​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សហការ​ជាមួយ អង្គការ​សុភាព​ពិភពលោក (WHO) និង​កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​(3i) បាន​កសាង​ចប់​ជា​ស្ថាពរ​នូវ​កម្រង​ឯកសារ​បទដ្ឋាន​បច្ចេក​ទេ​សអប្បរ​មា​សម្រាប់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹកស្អាត​ខ្នាត​តូច ហើយ​ដែល​ក្រសួង​បាន​រៀបចំ​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បស​ន​ទូលំទូលាយ​ស្តីពី​ការ​ដាក់ឲ្យ​ប្រើប្រាស់​បទ​ដ្ឋា​ន​បច្ចេកទេស​ខាងលើនេះ ។​

​អង្គសិក្ខាសាលា ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​នៅ​សណ្ឋាគារ​ភ្នំពេញ ត្រូវ​បាន​ការចូលរួម​អញ្ជើញ​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា តំណាង​មកពី​កម្មវិធី​3i តំណាង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម រាជធានី /​ខេត្ត អង្គភាព​រដ្ឋាករទឹក​សាធារណៈ ដៃគូ​អភិវឌ្ឍន៍​នានា សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា ប្រតិបត្តិ​ករ​ទឹកស្អាត​ឯកជន រួមទាំង​អង្គការ​ជាតិ អន្តរជាតិ​ផ្សេងទៀត ប្រមាណ​ជាង​១០០ នាក់ ក្រោម​អធិបតីភាព លោក​រដ្ឋ​លេខាធិការ អ៊ុំ សុថា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។​

​អង្គសិក្ខាសាលា មាន​គោលបំណង​បង្ហាញ​ឲ្យ​គ្រប់​ភាគិ​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ប្រតិបត្តិ​ករ​ទឹកស្អាត​ខ្នាត​តូច យល់ដឹង​អំពី​កម្រង​ឯកសារ​បទដ្ឋាម​បច្ចេកទេ​សអប្បរមាស​ម្រាប់​ប្រព័ន្ធ​ទឹក​ស្អាត​ខ្នាត​តូច​ដែល​រួមមាន​១-​គោល​ការណ៌ណែនាំ​ទូទៅ ដែល​អធិប្បាយ​អំពី​ការរៀបចំ​ការសិក្សា​សមិទ្ធ​លទ្ធភាព ការ​រចនា​ប្លង់​លម្អិត​និង​ការសាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់ ( ដោយ​រាប់​ចាបតាំងពី​ប្រភពទឹក ការ​ប្រព្រឹត្តិ​កម្ម​សម្អាត​ទឹក និង​ការ​ចែកចាយ​ទឹក​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ )២-​សៀវភៅ​ណែនាំ សម្រាប់​សាងសង់​ប្រព័ន្ធ​ផលិតកម្ម សមត្ថភាព ចាប់ពី ១៥ ម៉ែត្រ​ត្រីគុណ រហូតដល់ ១០០ ម៉ែត្រ​ត្រីគុណ ក្នុង​១ ម៉ោង និង​លក្ខខណ្ឌ​យោង​សម្រាប់​សម្រាប់​ការចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ ៣-​សូចនាករ​សម្រាប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព សូចនាករ​សម្រាប់​ការ​សិក្សា​ប្លង់​លម្អិត និង​បទដ្ឋាន​សម្រាប់​​ការងារ​សាងសង់ និង​ការ​កប់​បណ្តាញទឹក ។ កម្រង​ឯកសារ​បទដ្ឋាន​បច្ចេក​ទេ​ស​នេះ គឺ​បាន​ជួយ​បំពេញ​បន្ថែម​នូវ​បណ្តុំ​ឯកសារ​បទដ្ឋាន​គតិយុត្ត​ដទៃទៀត ដែល​ក្រសួង​បាន​ខិតខំ​កសាង​នា​ពេលកន្លងមក ឲ្យ​កាន់តែ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ក្នុង​បំណង​ធ្វើឲ្យ​ប្រសិទ្ធភាព​គ្រប់គ្រង និង​ដឹកនាំ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ ។​

​មានប្រសាសន៍​បើក​សិក្ខាសាលា​នា​ឱកាស​នោះ លោក​រដ្ឋលេខាធិការ អ៊ុំ សុថា បានបញ្ជាក់​ថា​៖ តាមរយៈ​អង្គសិក្ខាសាលា​នា​ថ្ងៃនេះ ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ចាប់ពី​ពេលនេះ​ទៅ​ប្រតិបត្តិ​ទឹកស្អាត​ឯកជន​នឹងមាន​មូលដ្ឋាន​បច្ចេកទេស​មួយ​ដ៏​រឹងមាំ​សម្រាប់​ការ​សាង​សង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋា​ន​កំណត់ ដោយ​គ្មាន​ការ​ថតចម្លង​ប្រព័ន្ធ​ផលិតកម្ម​ពីគ្នា​ដោយ​ខ្វះ​មូល​ដ្ឋាន​បច្ចេកទេស​ទៀត​ឡើយ ។ លោក​ជឿជាក់​ថា កត្តា​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការបង្កើន​ប្រសិទ្ធភាព​វិនិយោគ កាត់​បន្ថយ​ថ្ងៃ​ដើម​ផលិតកម្ម​ទឹកស្អាត ក៏ដូចជា​ធានាបាន​នូវ​គុណ​ទឹក​សម្រាប់​ការផ្គត់ផ្គង់​អនុលោម​តាម​ស្តង់ដារ​កំណត់ មាន​សុវត្ថិភាព និង​ធានា​បាន​នូវ​សុទិដ្ឋិនិយម​សម្រាប់​យើង​ទាំងអស់គ្នា ក្នុង​ការសម្រេចបាន​នូវ​គោលដៅ​ឆ្នាំ​២០២៥ របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យបាន​១០០​ភាគរយ ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន ។​

​ចាត់ទុក​ជា​ការប្រកាស​ផ្លូវការ លោក រដ្ឋលេខាធិការ បានបញ្ជាក់​ថា​ចាប់ពី​ថ្ងៃនេះ​ទៅ រហូតដល់​ពាក់កណ្តាល​ឆ្នាំនេះ ក្រសួង​មិន​អនុញ្ញាត​ឲ្យមាន​ប្រតិប​ត្តិ​ករ​ទឹកស្អាត នៅ​ក្រៅ​រង្វង់​ច្បាប់​ទៀត​ទេ ។ ដោយឡែក មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម នៅតាម​បណ្តា​ខេត្ត​ខេត្ត ត្រូវមាន​ភារកិច្ច ពិនិត្យមើល​ប្រភពទឹក​ដែល​មាន​សក្តានុពល និង​វាយតម្លៃ​ពី​តម្រូវការ ក៏ដូចជា​ភាព​ប្រឈម​នានា​ទាក់ទង​និង​ការខ្វះខាត​ទឹក​សម្រាប់​ផ្គត់ផ្គង់ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ក្រសួង ពិនិត្យ​ពិចារណា ដោះស្រាយ​នៅ​ចំពោះមុខ ៕ ដោយ ​៖​ កូឡាប​

   

spot_img
×