Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ប៉ុន្មាន​ប្រភេទ​នេះ នឹង​ធ្វើឲ្យ​អ្នក​មាន​សុភមង្គល ដូច្នេះ​មិន​គួរ​មើលរំលង​ឡើយ​

spot_img

ការ​ពោល​ពាក្យ​ស្រឡាញ់​គឺជា​រឿង​ងាយស្រួល​បំផុត ប៉ុន្តែ​ការរស់នៅ​ជាមួយ​គ្នា​ឲ្យមាន​សុភមង្គល​មិនមែនជា​រឿងងាយ​នោះទេ​។ ចំពោះ​នារីៗ ការ​រៀបការ​ជាមួយ​នឹង​បុរស​ដែល​គេ​មិន​សូវ​យល់​ច្បាស់ ប្រៀប​ដូច​ជា​ការ​ចាប់ឆ្នោត​ផ្សងសំណាង​អញ្ជឹង​។ បើ​ចាប់​ត្រូវ គេ​នឹង​មាន​សុភមង្គល ប៉ុន្តែ​បើ​ខុស​វិញ គេ​ច្បាស់​ជា​ឈឹចាប់​ពេញ​មួយ​ជីវិត​។​

​ទោះយ៉ាងណា មុន​នឹង​សម្រេច​ចិត្ត​ទទួលយក​បុរស​ណា​ម្នាក់ នារីៗ​ត្រូវ​មើល​ពី​លក្ខណៈសម្បត្តិ​របស់​ពួកគេ​​ជាមុនសិន ហើយ​មិន​គួរ​ផ្តោតលើ​រូប​សម្រស់​ខ្លាំងពេក​នោះទេ​។​

​ខាងក្រោម​នេះ CEN សូម​បង្ហាញ​លក្ខណៈសម្បត្តិ​របស់​បុរសៗ ដែល​នារីៗ​មិន​គួរ​មើលរំលង​ឡើយ ​៖

– បុរស​ដែល​ចេះ​គោរព​អ្នក នឹង​ផ្តល់​តម្លៃ​ដល់​អ្នក​ខ្ពស់ អ្នក​គួរតែ​កុំឲ្យ​គេ​រំលង​ផុតពី​អ្នក​ឲ្យសោះ ព្រោះ​អ្នក​កំពុងតែ​មាន​មនុស្ស​ដែល​អាច​ផ្តល់​សុភមង្គល​ដល់​អ្នក​ហើយ​។​

– បុរស​ដែល​មាន​មាន​ចំណុច​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន ហើយ​តាម​ញ៉ែ​អ្នក​ដោយ​មាន​ចិត្ត​ស្មោះ អ្នក​គួរតែ​ពិចារណា ព្រោះ​មិន​សូវ​មាន​បុរស​បែបនេះ​នោះ​ឡើយ​។​

– បុរស​ដែល​តែង​យកចិត្តទុកដាក់ និង​បារម្ភ​ពី​អ្នក​គ្រប់​រឿង ដោយ​ធ្វើ​ជា​ប្រិយមិត្ត​ស្តាប់​របស់​អ្នក​ពេល​ដែល​អ្នក​មិន​សប្បាយចិត្ត​។ បុរស​បែបនេះ អ្នក​គួរតែ​ថែរក្សា​ទុក ទើប​ទទួលបាន​សុភមង្គល​ពិត​។​

– បុរស​ដែល​មានចិត្ត​ទូលាយ មាន​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន មាន​ទម្លាប់​ហាត់ប្រាណ ហើយ​មិន​ព្រោះតែ​មិត្តភក្តិ ហើយ​ទុក​អ្នក​ចោល ជា​បុរស​ដែល​អ្នក​អាច​ពិចារណា​បាន ព្រោះ​ក្នុង​ចិត្ត​គេ​មាន​អ្នក​ហើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ health

spot_img
×