Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង Original លោក ថេ​ណា ចេញ​បទ​ចម្រៀង​មួយ “​អេម​” ផ្អើល​បណ្តាញ​សង្គម​

spot_img

ភ្នំពេញ ​៖ តារាចម្រៀង Original លោក ថេ​ណា (Tena Khimphun) បាន​បញ្ចេញ​បទ​ថ្មី​របស់​ខ្លួន ច្រៀង​រួមជាមួយ​លោក YT មាន​ចំណងជើង​ថា “​អេម​” បាន​ធ្វើឲ្យ​អ្នកគាំទ្រ​របស់លោក និង​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ ប្រធាន​សមាគម​សិល្បៈ ជាពិសេស​តារាចម្រៀង អ្នកនិពន្ធ​បទ​ចម្រៀង​មួយចំនួន សម្តែង​ការខកចិត្ត​បំណង ដែល​អ្នកចម្រៀង​ជើង​ថ្មី សុទ្ធតែ​ពាក្យពេចន៍​ល្មោមកាម​។​

ជាមួយគ្នា​នោះ តារាចម្រៀង ម៉ៃ សុគន្ធ (May Sokun) បាន​និយាយថា “​និពន្ធ​ភ្លេង​និពន្ធ​ចំរៀង​អាចម៍ឆ្កែ​អី គ្រាន់តែ​អក្សរ​ខ្មែរ សរសេរ​មិនត្រូវ​ជ្រុង​ផង ខួរ​វា​ដិតដាម​តែ​រឿង ឆុយ​គ្នា​ក្នុង​សាលា​ហ្នឹងឯង (​ប្រើ​សិទ្ធិ​លើស​ព្រំដែន​ហើយ​) សំខាន់​វា​ជិត​ដល់​ថ្ងៃ​១៤​កុម្ភៈ​ទៀត យី អា​ខួរ​ល្មោភកាម​នេះវើយ ល្មម​ដុះក្អែល​ខួរ SEX វា​ចេញ​ទៅ (​ក្រសួង​ពាក់ព័ន្ធ​និង​សមាគម​សិល្បៈ ទុក អា​ដង្កូវ​ពាក់​មុខ​ទេវតា​អូ​រី​ណ​ល​សង​នេះ​ធ្វើ​អី​) បង​ជូនពរ​ឲ្យ​អូន​ឯង​អនាគត​ប្រពន្ធ​អូន​ឯង គឺ ស្រី​ម្នាក់​ហ្នឹង​ក្នុង​ចំរៀង​ហ្អែ​ង​”​។​

​ចំណែក​ផេក​ហ្វេស​ប៊ុក ឈ្មោះ Seng Samathsayon បានសរសេរថា “​ខ្ញុំ​ពិតជា​ឆ្ងល់​ខ្លាំង​ណាស់​ហេតុអ្វី​ម្នាក់ៗ នាំគ្នា​ជេរប្រមាថ គាត់​នឹង​មួយចំនួន បែរ​ជា​បញ្ចេញមតិ​រិះគន់ បែប​ជាន់ពន្លិច​ទៅវិញ​។ ខ្ញុំ​ដឹង​ថា​អត្ថន័យ​បទ​ថ្មី​របស់​គាត់​ពិតជា​មិនល្អ​ឡើយ សម្រាប់​យុវវ័យ​នឹង​នាក់​ស្ដាប់​ទាំងអស់ ព្រោះ​វា​ជា​បទ​ប្រភេទ (18+)​ដែល​សង្គម​របស់​យើង បច្ចុប្បន្ន​នៅ​មិនទាន់​អាច​ទទួលយក​បាន​នៅឡើយ​។ ព្រោះ​តែ​គាត់​ជា​ដា​រា​ចម្រៀង​មួយ​រូប ទើប​ធ្វើអោយ​មានកា​រិះគន់ និង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន ចុះ​ហេតុអ្វី​មិន​នាំគ្នា​ប្រតិកម្ម​ខ្លាំងៗ​ផង​ទៅ​ចំពោះ challenge ឆ្កួតៗ ដោះអាវ​ដោះ​ខោ ផឹកស្រា រាំ​បែក​ស្លុយ Post រឿង porn ក្នុង​បណ្ដាញ​សង្គម និង​រឿង​ជាច្រើន​ទៀត​មិច​មិន​នាំគ្នា និយាយ​បែរ ជា​នាក់​ខ្លះ comment សុំ link ទៀត​(​ទាំង​ខ្ញុំ​ផងដែរ​)​។ ខ្ញុំ​គិតថា​គួរតែ​រិះគន់ ដើម្បី​ស្ថាបនា​ទាំងអស់​គ្នា​នឹង​ដើម្បី​ឲ្យ​សិល្បៈ​របស់​យើង មាន​ការរីកចម្រើន​ជឿនលឿន ទៅមុខ​កាន់​ខ្លាំង​។ ក្នុងនោះ ថេ​ណា គាត់​បាន​បង្កើត​ស្នាដៃ​ល្អៗ​ជាច្រើន ដូចជា ជួយ​ដល់​ការងារ​សង្គម​ផ្សេងៗ ការលើក​យក​ល្ខោនខោល ល្ខោន​ស្បែក​ធំ ភ្លេងខ្មែរ​…​ជាដើ​មក​ដាក់​បញ្ចូល​ជាមួយ​បទ​ចម្រៀង​របស់គាត់​ដើម្បីឲ្យ​អ្នក​ទស្សនាបាន​ស្គាល់​បានដឹង​ពី​អ្វី ដែល​ជា​របស់​ខ្មែរ​យើង និង​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​បាន​ស្គាល់​ពី​សិល្បៈ​បុរាណ​ខ្មែរ​ផងដែរ​។ គេ​ថា​មនុស្ស​ម្នាក់ ដែល​ខំ​សាង​អំពើ​ល្អ​ប្រៀបបាន​ដូចជា ការ​រមៀល​ដុំថ្ម​ដ៏​ធំ​ឡើង​លើ​ភ្នំ​អញ្ចឹង អ្វី​ដែល​គេ​ខំ​ធ្វើ​ល្អ​ម្នាក់ៗ​មិនសូវ​មាន​នា​ក់ណា​មើល​ឃើញ​ទេ ខ្ញុំ​ពិតជា​ខ្លាច​ខ្លាំង​ណាស់​មនុស្ស​ក្នុងសម័យ facebook មួយ​នេះ​ឃើញ​អី​ថា នឹង​ទាំង​មិន​បាន​មើល​ឲ្យ​ច្បាស់​និង​គិតពិចារណា​នោះទេ ថា​រឿងរ៉ាវ​វា​យ៉ាង​មិច​តើ​បុគ្គល​នោះ ជា​មនុស្ស​បែប​ណា​ឡើយ​។ អ្វី​ដែល​គាត់​ធ្វើ គឺ​គ្រាន់តែ​ចង់​បង្កើត​អ្វី​ដែល​ថ្មី​សម្រាប់ fan របស់​គាត់​ប៉ុណ្ណោះ មិន​មាន​បំណង​ចង់​ប៉ះពាល់​ន​ណា​ម្នាក់​ឡើយ តែ​ដោយសារ​មាន​កំហុសឆ្គង​កើត​ឡើយ យើង​គួរតែ​កែលម្អ​ទាំងអស់គ្នា​គ្រាន់ បើ​ជាង​ជាន់ពន្លិច​។ និយាយ​ត្រង់​ចុះ​ខ្ញុំ​ក៏​ជា fan របស់​គាត់​ដែល​ហើយ​អ្វី​ដែល​ខ្ញុំ​បាន​លើក​មក​និយាយ​មិន​មែន​ចង់​ល្បី​ចង់​បាន​ការ share នោះទេ​តែ​ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​នូវ​ស្នាដៃ​ខ្លះៗ​របស់​គាត់​តែ​ប៉ុណ្ណោះ​។​

សូម​អភ័យទោស​ចំពោះ​កំហុសឆ្គង​ដែល​កើតមាន យើង​ជា​ខ្មែរ​ដូច​គ្នា​ចូល​ឲ្យ​តម្លៃ​សិល្បៈ​យើងទាំងអស់គ្នា​ណា​”​។​

​ចំណែក​សាមីខ្លួន លោក Tena Khimphun បាន​ចេញ​នូវ​សារ​មួយ​ថា “​រឿង​វា​ចប់​អស់ហើយ នៅឡើយ​តែ​សារព័ត៌មាន នៅ​បំប៉ោង​ដល់​ណា​ទៀត​បាទ ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ទទួល​ការរិះគន់​របស់​មហាជន ខ្ញុំ​ក៏​បាន​លុប​បទ​នោះ​ចោល​ហើយ​ដែរ តើ​បន្ត​ដល់​ណា​ទៀត ? សំ​ទោស​អ្នក​ទាំងអស់​គ្នា​សម្រាប់​កំហុស​មួយ​នេះ​។ ខំ​ប្រឹង​ធ្វើ​ចម្រៀង​ជាច្រើន​ទាំងថ្ងៃទាំងយប់​ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​បាន​ស្តាប់​ចង់​ឲ្យ​សាស្ត្រ​ដទៃ បាន​ស្គាល់​ពី​សមាសភាព​កូន​ខ្មែរ តែ​ខុស​មួយ​បទ​មិច​ក៏​ដល់​ថ្នាក់​ហ្នឹង វិថី​មួយ​នេះ ពិតជា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ ។ ពួក​យើង​នឹង​ធ្វើការ remove បទ​ចម្រៀង​មួយ​បទ​នេះ ចេញ​សំ​ទោស​អ្នក​ទាំងអស់​គ្នា​ផង​បាទ អរគុណ​បាទ​សម្រាប់​អ្នក​ដែល​យក​video​ទៅ post បន្ត​យើង​មិន​ទទួលខុសត្រូវ​នោះទេ​។ សំ​ទោស​ទៅ​ដល់​អ្នក​ទាំងអស់​គ្នា ដែល​មិន​ពេញចិត្ត​នៅ​ចម្រៀង​មួយ​បទ​នេះ​ខ្ញុំ​ដឹង​ថា​ប៉ា​រ៉ូល វា​ខ្លាំង​តែ​ចម្រៀង​បែបនេះ មិនមែន​មាន​តែ​ខ្ញុំ​ទេ ដែល​ធ្វើ​បងប្អូន​មាន​ចម្រៀង​បរទេស​ចម្រៀង​ខ្មែរ ថៃ នឹង​ប្រទេស​ច្រើនណាស់​ដែល rap បា​រូ​ល​បែបនេះ ខ្លាំង​ជាង​ខ្ញុំ​ផង​សិល្បៈ​ន័យ​ការ rap វា​តែងតែ​មាន​ពាក្យ​ធ្ងន់​ខ្លះ ហើយ​បងប្អូន​ហើយ​ខ្ញុំ​ក៏​បាន​ដាក់ logo ដែល​ខ្ញុំ​គូ​រង្វង់​សនឹង​ហើយ​ដាក់​ថា 18+​ទៀត ហើយ​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ធ្វើ​ភ្លេង​តាម internet តែប៉ុណ្ណោះ មិន​
​មែន​អ្នកចម្រៀង​ផ្លូវការ​ឯណា​ហើយ​បទ​នេះ ពួក​ខ្ញុំ​ធ្វើ​លែង​ទុក​ស្ដាប់​ជាមួយ​មិត្តភក្ដិ​ខ្ញុំ​តែ​ប៉ុណ្ណោះ តែ​ក៏​ឃើញ fans របស់ខ្ញុំ​គាត់​ចូលចិត្ត​ក៏​បង្ហោះ​ទៅ មិន​បាន​លក់​លើក​ទីផ្សា​នោះទេ ខ្ញុំ​ដឹង​ថា ទោះ​និយាយ​យ៉ាង​មិច​ក៏​នៅតែ​មាន​កំហុស ព្រោះ​មនុស្ស​មាន​ការគិត​ខុសគ្នា តែ​ចង់​បកស្រាយ​ប្រាប់​អ្នក​ទាំងអស់​គ្នា​អគុណ​បាទ​”​។​

​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Fanny Coco បាន​លើកឡើង​ថា ជូន​ចំពោះ​អ្នក​តែ​ស្ករ និង​ចូលចិត្ត​ថា សង្គម​ខ្មែរ​ពូកែ​តែ​ខាង​ទើស ! សួរ​ថា​បទ​របៀប​នឹង អោយ​គេ​ស្រឡាញ់​ចូលចិត្ត​ស្តាប់​មែន​? នេះ​សង្គម​ខ្មែរ មិនមែន​បើកចំហ​រឿង​ផ្លូវភេទ​ដូច​នៅ​ជប៉ុន​ទេ​។ បើ​អ្នក​ពេញ​ចិត្តខ្លាំង បទ​របៀប​នឹង ទុក​ចាក់​ស្តាប់​ការ​អ្នក​ឯង​ទៅ ទុក​ចាក់​ឲ្យ​ម៉ែឪក្មេក​អ្នកឯង រាំ​លេង​ពេល​ថ្ងៃ​ការ​ទៅ អ្នកគាំទ្រ​ពិតប្រាកដ គឺ​គេ​នឹង​រិះគន់ ត្រង់​ចំណុច​ណា​ដែល​មិន​សមរម្យ ព្រោះ​ចង់​ឲ្យ​គាត់​កែលម្អ បទ​ក្រោយៗ​កុំឲ្យ​មាន​របៀបនឹងទៀ​ត​។ មក​ពី​ស្រឡាញ់​ចូលចិត្ត​គាត់ ហើយ​ក៏​គិត​ពី​អនាគត​ក្មេងៗ​ក្នុងសង្គម ទើប​មិន​ចង់​ឲ្យ​គាត់​ត្រូវ​គេ​ស្តីបន្ទោស និង​មើលងាយ ទៅ​ថ្ងៃក្រោយ​។ អារម្មណ៍​ពិត ពី​អ្នក​ស្រឡាញ់​គាំទ្រ​គាត់​កន្លងមក “​។​

​ផេក​គណនី​ហ្វេស​ប៊ុក ក្រមុំ កំពង់ចាម បាន​បញ្ចេញ​ទស្សន​ថា សូម​លុប​ចោល​ទៅ​!! ចង់​ល្មោភកាម កាម​ក្រាស់​តែឯង​ទៅ​! អសីលធម៌​សង្គម​ចឹងៗ​ចេះ​រក​នឹកឃើញ ចង់​ឲ្យ​ហ្វេន​ដោន​ឡូតទុ​កស្ដាប់ ពេល​រួមភេទ​មែន​? ថេ​ណា ពីមុន​បាត់​ទៅ​ណា​? សូម​កុំ​យក​វប្បធម៌​របស់​លោក​ខាងលិច​ខាង​ភេទ មក​ប្រៀបធៀប​ជាមួយ​ខ្មែរ​យើង ខុសគ្នា​ឆ្ងាយ​ណាស់ ចុង​ក្រោយ​សូម​លុប​វិញ​ទៅ​

​ប្រធាន​សមាគម​សិល្បៈ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា (Chanlakhena Chorn) បាន​បញ្ចេញ​ទស្សន​ថា “​ទទួលយក​អត់​បាន​ទេ​អូន រឿង​អាម៉ាស់​របស់​មនុស្ស​ស្រី​ណា​អូន ។ ខ្លាំង​អស្ចារ្យ​ណាស់​ប្អូនប្រុស​ដែល​យក​រឿង​លើ​គ្រែ​របស់​ប្អូន និង មនុស្ស​ស្រី​មក​អួត​ជា​សា​ធាណៈ​ឲ្យគេ​ដឹងថា ប្អូន​ពិតជា​ជាប់​ចិត្ត​និង និង ពូកែ នូវ​ទង្វើ​សកម្មភាព​បែប​នោះ​របស់​មនុស្ស​ស្រី ។ បង​សុំ​សរសើរ​អូន​ដែល​ក្លាហាន រឿង​បែបនេះ​ជា​ច្បាប់ធម្មជាតិ​ដែល​បង្កើត​មនុស្ស និង សត្វ​ឲ្យមាន​តម្រេក​តណ្ហា តែ​មនុស្ស​ម្នាក់ៗ​គេ​មិន​និយាយ​ជា​សា​ធា​រណះ​នោះទេ ព្រោះ​ជា​រឿង​កេរ្តិខ្មាស់​របស់​មនុស្ស​ទាំង​បី​ភេទ ។ ហើយ​អូន​មាន​គិត​ទេ​ថា ទង្វើ​បែប​នេះ​អ្នក​ម្តាយ និង បងស្រី ប្អូនស្រី​របស់​ប្អូន​ក៏​ធ្លាប់​មាន​ដែរ ហើយ​បើ​ឪពុក ឬ ដៃគូរ​រួមភេទ របស់​ពួកគាត់ លើកយក​ទង្វើ សកម្មភាព​រួម​ភេទ របស់​អ្នក​ទាំងនោះ មក​និយាយ​ជា​សាធារណៈ​វិញ តើ​អូន​មាន​អារម្មណ៍​បែបណា ?

​បង​សុំទោស​ចំពោះ​ហ្វេ​នៗ​របស់​ប្អូនប្រុស​ផង​។ ចា៎​អូន អញ្ចឹង​អូន​បន្ត​និពន្ធ​បែបនេះ​ទៀត​ចុះ ហើយ​អូន​ស្តាប់​បទ​អូន និង មើល​រឿង​ចៅ​ពស់​កង​កង​ម្តងទៀត​ផង តើ​ដូច​និង​សាច់រឿង និង ប្រធានបទ​ដែល​អូន​ច្រៀង​ឬ​អត់ ? បង​សម្តែង​ឈុត​ស្នេហា ឯ​អូន​បកអាក្រាត​សកម្មភាព​លើ​គ្រែ​របស់​មនុស្ស​ស្រី ។ តើ​តួ​ប្រុស​មាន​បកអាក្រាត​តួ​ស្រី ពេល​រួម​រ័ក្ស​ដូច​អូន កំពុង​បកអាក្រាត​តួអង្គ​ស្រី នៅក្នុង​បទ Rap របស់​អូន​ទេ ? ចាកប្រធាន​ហើយ​អូន ស្រីៗ​ដែល​ជា​ដៃគូរ​ស្នេហា​របស់​គាត់​គួរ​ប្រយ័ត្ន​ណា !!!​។​

​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ចេញ​មុខ​ព្រលះ​លោក ថេ​ណា ដែល​ជា​តារាចម្រៀង Original Song ថា ជា​មនុស្ស​កំពុង​បន្ថោកខ្លួន ឲ្យក្លាយ​ជា​អ្នក​បំពុលសង្គម និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​ជាតិ​ខ្មែរ​ទៅ​វិញ​។ តាមរយៈ Facebook ផ្លូវការ​របស់​ខ្លួន លោក ថៃ នរៈ​សត្យា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​ទស្សនៈ​យ៉ាងម៉េច​ហ្នឹង ដែល​អាច​បង្កើត​គំនិត​ផលិត​ស្នាដៃ​របៀបនេះ​? ជា​អ្នកនិពន្ធ ជា​អ្នកចម្រៀង ជា​អ្នកសិល្បៈ ជា​សាធារណៈ​បុគ្គល គួរតែ​ជា​គម្រូ​ល្អ​ជា​សាធារណៈ​ជាពិសេស ចំពោះ​ប្អូនៗ​យើង​ជំនាន់​ក្រោយ​! តែ​នេះ​មិន​អ៊ីចឹង​ទេ បែរ​ជា​បន្ទាបបន្ថោក​ខ្លួន​ឲ្យក្លាយ​ជា​អ្នក​បំពុល និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​របស់​ជាតិ​ខ្លួន​ទៅវិញ​។ មិន​យល់ សង្ឃឹម​មាន​អ្នកគាំទ្រ​ភាព​លីលា​នេះ​បាន​ប៉ុន្មាន​នាក់​ទៅ​ហ្នឹង​? បើ​គ្រាន់តែ​ងើប​ក្បាល​មក​ត្រូវ​មហាជន​សំពង​យ៉ាង​តំណំ​ទៅហើយនោះ​! យក​រឿង​ដាក់ខ្លួន​មែន​”​។​

​លោក​សុខ ជំ​នោ (Sok Chomnor) អ្នកនិពន្ធ​បទ​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន​ថ្លែងថា “​មួយ​ម៉ាត់​មួយ​ក ក្រោយ​ភ្លើង​រលត់ ព្រោះ​Tena បាន​លប់​បទ​ចម្រៀងរ​បស់​ខ្លួន​ពី Channel ហើយ ដែល​ត្រឹម​រយៈពេល​១៦​ម៉ោង មាន​អ្នក​មើល​រហូត​146K នេះ​ចាត់ជា​ចំនួន​មួយ​ច្រើន​គួរសម (Chennel ផ្សេង​នៅមាន​)​។ តែ​អ្វី​ដែល​ខ្ញុំ​ឈ្វេងយល់​ក្នុងនាម​បុគ្គល និង​អ្នក​ចូលចិត្ត​អាន​ជាទូទៅ​។ ១- រយៈពេល​១៦​ម៉ោង មិន​មាន​សារព័ត៌មាន​ណាមួយ បង្ហាញ​ពី​ការបកស្រាយ​របស់​TENA (​ឬ​ខ្ញុំ​អាន​មិន​ប៉ះ​) ដែល​ភាគច្រើន​សរសេរ​តាម​គ្នា​សុទ្ធសាធ សូម្បី​តែ​រូបភាព​…. នេះ​បង្ហាញថា សំបូរ​អ្នកសរសេរ​ចង​មុង​។ ២- រកឃើញថា អ្នក​ស្តាប់​ចម្រៀង​ស្រុក​យើង មិន​ទាន់​ទទួល​បាន​ទេ​អត្ថន័យ​បែបនេះ អ៊ីចឹង អ្នកនិពន្ធ ឬ​អ្នក​ផលិត​ស្នាដៃ​សិល្បៈ​ដទៃ គួរ​បាន​រៀនសូត្រ​ពី​ចំណុច​នេះ ដែល​មិន​បាច់​មាន​គេ​ជេរ ព្រោះ​Tena រង​ជំនួស​ហើយ​។ ៣-​បទ​ចម្រៀង​Tena EM នេះ បង្ហាញ​ពី​សោ​ភណ្ឌ គឺ​ភ្លេង សមត្ថភាព​Rap នានា មានន័យ​ថា ចម្រៀង​មាន​សោ​ភណ្ឌ តែ​អត្ថន័យ​មិនទាន់​ទទួលយក​បាន​ពី​មហាជន​។​

៤-​ចម្រៀង​មួយ​បទ​នោះ រក្សាបាន​នូវ​ស្ទីល​របស់​Tena ទាំង​របៀប​ច្រៀង និង​មេ​ឡូ​ឌី​។ ៥- Tena​បាន​មក​កាត់ រឿងរ៉ាវ ចំប៉ី​ខ្មៅ នី​រតនា មី​ល្ពៅ មេ​PM​នៅ​រតនគីរី បាន​យ៉ាង​ទាន់ពេលវេលា​….​។ ៦- Tena បាន​ដក​ពិសោធន៍​ឃើញថា ខ្លួន​បាន​ក្លាយជា​មនុស្ស​មហាជន និង​មាន​ការទទួលស្គាល់​សមត្ថភាព​យ៉ាង​ច្រើន​។ ៧- Tena បាន​ឲ្យ​សារ​ថ្មី​មួយ​ទៅ​អ្នក​ស្តាប់ ថា​ខ្លួន មិនចាំបាច់ ធ្វើ​បទ​Rap​ជេរ​គ្នា​ទេ ធ្វើ​បែប EM នោះ​ក៏​​បាន ដោយ​មិនបាច់​ប្រឡូកប្រឡាក់​ជាមួយ​គេ ។​៨ – អ​វសា​ន្ត ” ចម្រៀង​ជា​កញ្ចក់​ផលិតឡើង ដោយ​ជាង​មួយ​ក្រុម​ឈ្មោះ​សិល្បៈ​”៕ ដោយ ​៖​ កូឡាប​

 

spot_img
×