Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ដមសេនីយ៍ឯក ស ថេត ឲ្យ​លុបបំបាត់​ចោល​ទាំងស្រុង ប៉ូលិស​ពួន​ចាំ​ស្ទាក់​ចាប់​ល្មើស​ចរាចរណ៍​

spot_img

​ភ្នំពេញ​ ៖ ឧត្ដមសេនីយ៍ឯក ស ថេត បាន​ថ្លែងថា ជឿ​ថា​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​អ្នក​ធ្វើ​ដំណើរ​មិន​តិច​នាក់​ទេ ធ្លាប់​ភ្ញាក់​ព្រើត ឡើង​ព្រលឹង​ចុះ​ទៅ​ដក​ព្រលិត​ឲ្យតែ​ពេល​សមត្ថកិច្ច​ពួន​ចាំ​ស្ទាក់​ម្ដងៗ ។

​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជា​ធានី​ភ្នំពេញ បាន​ថ្លែងថា
​មូលហេតុ​ដែល​ប៉ូលិស​ពួន​ចាំ​ស្ទាក់ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ល្មើស​នឹង​ចរាចរ​ណ៍​ឃើញ​ហើយ ជិះ​គេច​ទាន់ ទើប​ពួនៗ​ក្បែរ​ដើមឈើ ហើយ​ចេញ​ផ្លុំ​កញ្ចែ​ច្រាច់​តែម្ដង​។ តែ​ពេល​នេះ​លែង​មាន​សកម្មភាព​ប៉ូលិស​ពួនស្ទាក់​ចាំ​ចាប់​ទៀតហើយ​។

​ក្នុងចំណោម​គោលការណ៍​ជាច្រើន​ចំណុច ដែល​មានចែង​នៅក្នុង​តួនាទី​របស់​ក្រុម​អន្តរាគមន៍​ពិសេស​ដោះស្រាយ​រឿង​កកស្ទះ​នៅ​ភ្នំពេញ ដែល​ទើបតែ​បង្កើតឡើង ក៏​បាន​ដាក់​ចេញ​មួយ​ចំណុច​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ គឺ​លុប​បំបាត់​សកម្មភាព​ពួនស្ទាក់​ដើម្បី​ចាប់​អ្នកប្រព្រឹត្តិ​បទល្មើស​ចរាចរណ៍ ពី​សំណាក់​សមត្ថកិច្ច​។

​លោកស្នងការ​បាន​និយាយថា “​សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​ចំនួន​៣​ក្រុម ដោយ​មាន​ការឯកភាព​ពី​គណៈបញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ ក្រុម​នេះ នឹង​ចល័ត​ទៅគ្រប់​គោលដៅ ដែល​មាន​ការកកស្ទះ​ខ្លាំង​រៀងរាល់ថ្ងៃ​។ ទប់ស្កាត់​ការ​ជិះ​បញ្ច្រាស​នៅ​ម៉ោង​កកស្ទះ​។ សុំឲ្យ​កម្លាំង​សម្រួល​ចរាចរណ៍ ពេល​ស្ទះ​ខ្លាំង​ឲ្យបាន​ធូរស្បើយ មិន​ត្រូវ​ឈរ​លើ​ថ្នល់​មើល​ការកកស្ទះ​ឡើយ​។ ត្រូវ​ជិះ​ម៉ូតូ​ចល័ត ទៅ​គ្រប់​កន្លែង​ដែល​ស្ទះ ហើយ​សម្រួល​ដោះស្រាយ​បញ្ហា​ស្ទះ​ភ្លាមៗ​។ ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច នៅ​តាម​ច្រកចេញ​រាជធានី​ភ្នំពេញ នៅពេល​មាន​ពិធីបុណ្យ​ជាតិ​សំខាន់ៗ​។ ត្រូវ​លុបបំបាត់​សកម្មភាព​ពួនស្ទាក់​ដើម្បី​ចាប់​អ្នកប្រព្រឹត្តិ​បទល្មើស​ចរាចរណ៍​។ នឹង​មាន​បំប៉ន​វគ្គ​សិក្សា ដល់​មន្ត្រីនគរបាល​ច​រាចរ​ណ៍​។ មិន​ត្រូវ​ពិន័យ​លើស​ការកំណត់​។ មិន​ត្រូវ​ឆ្លើយ​ដាក់​កូនចៅ​ពេល​មាន​បញ្ហា​។ ត្រូវ​កែ​ជា​បន្ទាន់​នៅ ពេល​ពលរដ្ឋ​បត់​ស្តាំទោះ​ស្តុប​ឡើង​ពណ៌​ក្រហមក៏​ដោយ មិន​ត្រូវ​ពិន័យ​ឡើយ​”៕​ ដោយ ​៖​ កូឡាប​

 

spot_img
×