Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​រំលោភ​ចូល​…​ព្រៃ មនុស្ស​ដណ្តើម​ទី​ស្ថាន​របស់​សត្វ ចុង​ក្រោយ​ហុងកុង​មនុស្ស​ត្រូវ “​រួមរស់​” ជាមួយ​…​ជ្រូក​ព្រៃ​

spot_img

​ជ្រូកព្រៃ​ស្វែងរក​អាហារ​តាម​ទីលាន​ចាក់សំរាម ឬ​ដើរ “​កម្សាន្ត​” តាម​ថ្នល់​កៅស៊ូ​…​ជា​ទិដ្ឋភាព​ក្លាយ​ជា​ធម្មតា​ហើយ​នៅ​ក្រុង​ហុងកុង ខណៈពេល​ដែល​ជីវភាព​ស៊ីវីល័យ​របស់​មនុស្ស​ស្ថិតនៅ​ចម្ងាយ​ពី​ព្រៃ​ប៉ុន្មាន​ជំហាន​ប៉ុណ្ណោះ​… ។​

​កាលពី​ខែ​ឧសភា​ឆ្នាំ​ទៅ​ម៉ិញ Liz Wash និង​ស្វាមី​ព្រមទាំង​កូន​២​នាក់ បាន​ទៅ​រស់នៅ​អគារ​កម្ពស់ ៣០​ជាន់ ជិត​តំបន់​រដ្ឋបាល និង​អាជីវកម្ម​នៃ​ក្រុង​ហុងកុង ។ ប៉ុន្មាន​សប្តាហ៍​មុន​ពួកគេ​បាន​ជួប “​អ្នកជិតខាងៗ ចម្លែក​! ជ្រូក​ព្រៃ ៣​ក្បាល ។ ព្រោះ​ពេល​នេះ​វា​តែង​ដើរ​តាម​ផ្លូវ​ជាមួយ Wash ដែរ ។ ពេលខ្លះ​ពួកវា​ក៏​មក “​សម្រាក​” នៅ​សួនច្បារ​ម្តុំនោះ ។ ពេល​ដើរ​មាន​ក្មេង​នៅ​ជាមួយ Wash ត្រូវ​ចោល​ភ្នែក​មើល​ឆ្ងាយ និង​ជុំវិញខ្លួន ព្រោះ​ពេល​ខ្លះ “​អ្នកជិតខាង​”​នេះ អាច​…​វាយប្រហារ ។​

   ​

​ប៉ូលិស​ហុងកុង​ព័ទ្ធ​ចាប់​ជ្រូកព្រៃ​មួយ​ក្បាល​រំខាន​…​សណ្តាប់​ធ្លាប់ ។​

…៥​ឆ្នាំ​កន្លង​មក​ពលរដ្ឋ​រង​ការរំខាន​កើនឡើង​ទ្វេដង ពិសេស​គួរឲ្យខ្លា​ចនោះ​គឺ​ជ្រូក​ព្រៃធំៗ​មាន​ទម្ងន់​ដល់​ទៅ ២០០​គីឡូក្រាម ប្រវែង ២​ម៉ែត្រ ដែល​មិន​ចេះ​ខ្លាច​អ្វី ហើយ​ហ៊ាន​រំខាន​គ្រប់កន្លែង មិន​ថា​ព្រលានយន្តហោះ តំបន់​ហិរញ្ញវត្ថុ ឬ​អគារ​លក់ដូរ​ធំៗ ។​

​ជ្រូកព្រៃ​ក្នុង​ទីក្រុង​សម័យ​…​ទំនើប ។​

​ជានិច្ចកាល​រាល់ពេល​ជួបប្រទះ​វា វា​ពុំ​ដែល​រត់គេច​ទេ គឺ​មនុស្ស​ទេ​ដែល​ត្រូវរ​ត់​ផាស់ក្រញាំ​នោះ ។​

​ពី​ឆ្នាំ ២០១៤​មក វា​បង្ក​របួសស្នាម​ដល់​មនុស្ស ១០​ករណី ។ តាម​អ្នក​ជំនាញការ​របស់​ពួក​វា​ពុំ​កាច​សាហាវ​ទេ លើកលែង​វា​ទទួល​អារម្មណ៍​រង​ការគំរាមកំហែង ។​

​អ្នកជំនាញការ​ប្រាប់ថា មូលហេតុ​សំខាន់​មួយទៀត​ដែល​ជ្រូកព្រៃ​ចូលចិត្ត​មក​ទីក្រុង ព្រោះ​បញ្ហា​អាហារ​-​សម្បូរ​តាម​វាល​សំរាម ។​

​បញ្ហា​សំខាន់​នោះ រដ្ឋការ​ក្រុង​ហុងកុង​លើកឡើងថា ៖ រឿង​ដែល​ត្រូវ​ធ្វើ​គឺ​ការផលិត​ធុងសំរាម​អាច​ប្រឆាំង​នឹង​…​ជ្រូកព្រៃ​បាន ៕ ចន្ទ្រា

spot_img
×