Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សែន​រន្ធត់​ណាស់​! ក្មេងស្រី​តូច​ម្នាក់​ធ្លាក់​ចូលក្នុង​ទ្រុងខ្លា​ឃ្មុំ មនុស្សម្នា​ស្រែក​ស្ទើរ​ភ្លាត់​សម្លេង ខណៈ​ខ្លាឃ្មុំ​ចូលមក​កាន់តែ​កៀក​… (​វីដេអូ​)

spot_img

​ក្មេងស្រី​តូច​ម្នាក់ ពិតជា​សំណាង​ណាស់ ដែល​ត្រូវបាន​ជួយសង្គ្រោះ​រួច​ពី​គ្រោះថ្នាក់ បន្ទាប់ពី​បាន​ធ្លាក់ចូល​ទៅក្នុង​ទ្រុងខ្លា​ឃ្មុំ នៅឯ​មូលដ្ឋាន​ស្រាវជ្រាវ​បង្កាត់​ពូជ​ខ្លាឃ្មុំ​ផេ​ន​ដា Chengdu នៅក្នុង​ខេត្ត Sichuan ប្រទេស​ចិន ។​

​ក្មេងស្រី​ដែល​ឈ្មោះ និង​អាយុ​របស់​នាង​ពុំ​ត្រូវបាន​បញ្ចេញ ប៉ុន្តែ គេ​ជឿថា​ជា​វ័យ​ត្រឹម​សាលា​បឋម បាន​ធ្លាក់​ចូលក្នុង​ទ្រុងខ្លា​ឃ្មុំ​ដោយ​ចៃដន្យ ដែលមាន​កម្ពស់ ៦.៥ ហ្វ៊ី​ត ។ នាង​បាន​ចុ​ត​ចត​នៅក្នុង​ប្រឡាយ​ជាប់​ជញ្ជាំង​ទ្រុង ដែល​ហ៊ុំ​ព័ទ្ធជុំវិញ​ដោយ​ទួល​ស្មៅ​កណ្តាល ទីកន្លែង​ដែល​ខ្លាឃ្មុំ​ផេ​ន​ដា​កំពុង​ស្ថិតនៅ​ទីនោះ ។ នេះ​បើ​យោងតាម​កាសែត South China Morning Post ។​

​គេ​ក៏​ពុំ​ដឹង​ច្បាស់​ថា ក្មេងស្រី​តូច​នេះ​បាន​ធ្លាក់​ចូលក្នុង​ទ្រុង​នោះ ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​នាង គឺ​ពិតជា​សស្រាក់សស្រាំ​ខ្លាំងណាស់ ។ មនុស្ស​បាន​ព្យាយាម​ទាញ​នាង​ឡើងលើ ដោយ​ប្រើ​បង្គោល​ឈើ ប៉ុន្តែ វិធី​នេះ​បាន​បរាជ័យ ដូច​ឃើញ​នៅក្នុង​ឃ្លី​ប ។​

​បន្ទាប់​វិធី​សង្គ្រោះ​នេះ​បាន​បរាជ័យ សន្តិសុខ​ម្នាក់​បាន​ព្យាយាម​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ឈោង​ចាប់ដៃ​របស់​នាង និង​ទីបំផុត គាត់​អាច​ទាញ​នាង​ឡើង​ដោយ​សុវត្ថិភាព ។​

​មនុស្ស​ជាច្រើន ត្រូវ​បានឃើញ​បង្ហាញ​ការភ័យព្រួយ​យ៉ាងខ្លាំង នៅពេល​ខ្លាឃ្មុំ​ដ៏​ធំៗ​២​ក្បាល បាន​ព្យាយាម​ដើរចូល កាន់តែ​មក​កៀក​នាង ខណៈ​ការសង្គ្រោះ​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង ៕ រក្សា​

spot_img
×