Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ជនជាតិដើម​ភាគតិច ទាមទារ​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់ ពី​ស្ថានទូត​បារាំង មិន​ឲ្យ​ទិដ្ឋាការ​

spot_img

​ភ្នំពេញ​ ៖ តំណាង​ជនជាតិភាគតិច​ព្នង ជាង​១០០​នាក់ បាន​ធ្វើ​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​អគារ​ Meta House ទល់មុខ​មជ្ឈមណ្ឌល​ភ្នំពេញ ផ្លូវ​លេខ​៣៧ មហាវិថី​សម្តេច​សុធា​រស នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​រក​​យុត្តិធម៌​តាម​ផ្លូវច្បាប់ ដែល​ស្ថានទូត​បារាំង​បដិសេធ មិន​ឲ្យ​ទិដ្ឋាកា​រដល់​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​។​

​លោក​យុន ឡូ​រ៉ង់ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច បាន​ថ្លែងថា តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ៩​នាក់ ត្រូវ​​ទៅ​ចូលរួម​សវនាការ​បឋម នៅ​ម៉ោង ១១ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាល​សវនាការ ណាន់​ទែរ​ ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាម​លិខិត​អញ្ជើញ​ជា​ផ្លូវការ​ពី​ចៅក្រម​។ លោក​បាន​បន្តថា សន្និសីទ​កាសែត​នេះ​​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ដល់ សាធារណជនបានដឹង បាន​ឮ​ពី​ទុក្ខលំបាក និង​ភាពអយុត្តិធម៌ ដែល​ក្រុមហ៊ុន BOLLORÉ Groupe ​នៅ​ប្រទេស​បារាំង តាមរយៈ ក្រុមហ៊ុន Socfin-KCD បាន​រំលោភ​បំពាន​សិទ្ធិ​លើ​ដីធ្លី​ ​បាត់បង់​ប្រពៃណី​ទំនៀមទម្លាប់​របស់​សហ​គ​មន៍​ជនជាតិដើម​ភាគតិច​ព្នង​ក្នុង​ឃុំ​ប៊ូ​ស្រា​ ។​

​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ពី​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ​ដែល​បដិសេធ​មិន​ឲ្យ​ទិដ្ឋាកា​ដល់​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ទៅ​ចូលរួម​សវនាការ​ និង​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ បន្ត​កិច្ច​ការ​សហការ​ល្អ និង​ផ្តល់​ភាពយុត្តិធម៌​។​

​លោក​គ្រើង តុលា តំណាង​សហគមន៍​ឃុំ​ប៊ូ​ស្រា បាន​អាន​សេចក្តីថ្លែងការណ៍​អំពី​ការទាមទារ​សិទ្ធិ និង​ស្វែងរក​យុត្តិតាម​ផ្លូវច្បាប់ ដែល​សហគមន៍ ត្រូវបាន​ស្ថានទូត​បារាំង​នៅ​កម្ពុជ​ចា បាន​បដិសេធ​មិន​បាន ផ្តល់​ទិដ្ឋាកា ឲ្យ​តំណាង​សហគមន៍​ទៅ​ចូលរួម​សវនាការ​នៅ​តុលាការ​ប្រទេស​បារាំង​។ លោក​បាន​ថ្លែងថា សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​បាន​ធ្វើ​ការតវ៉ា និង​ទាមទារ​ឲ្យមាន ដំណោះស្រាយ​លើ​កន្លែង​ប៉ះពាល់ សិទ្ធិ​ទំនៀមទម្លាប់​និង​ប្រពៃណី​របស់​យើងខ្ញុំ មុខរបរ​ប្រពៃណី​ដែល​សហគមន៍​របស់​យើង បាន​និង​កំពុង​ប្រតិបត្តិការ​និង​ដូចដែល​បាន​ទទួលស្គាល់​ដោយ​សហគមន៍​របស់​យើងខ្ញុំ ច្បាប់​កម្ពុជា​និង​ច្បាប់​អន្តរជាតិ ។ សមាជិក​យើង​ខ្ឡះ​នៅ​កំពុង​តែ​ប្រឈមមុខ​នឹង​បណ្តឹង​ព្រហ្មទណ្ឌ​នៅ​តុលាការ​នៅ​ឡើយ​។ សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ចំនួន ១១៤​នាក់ បាន​ដាក់​ពាក្យ​បណ្តឹងរដ្ឋប្បវេណី ទាមទារ​សំណង​លើក​ការខូចខាត និង​ជំងឺ​ចិត្ត ពី​ក្រុមហ៊ុន BOLLORÉ Groupe នៅ​ប្រទេស​បារាំង ដោយសារ​តែ​ក្រុមហ៊ុន​នេះ បាន​បង្ក​ឲ្យ​ជនជាតិភាគតិច បាត់បង់​សិទ្ធិ​លើ​ដីធ្លី បាត់បង់​ប្រពៃណី ទំនៀមទម្លាប់ ចាប់តាំងពី​ក្រុមហ៊ុន Socfin-KCD មកដល់​ភូមិដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង ក្នុង​ឃុំ​ប៊ូ​ស្រា ខេត្ត​មណ្ឌលគិរី​។​

​តំណាង​ជនជាតិដើម​ភាគតិច បាន​បន្តថា នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ តំណាង​សហគមន៍​ជនជាតិភាគតិច​ព្នង ៩​នាក់ បាន​​ទៅ​ធ្វើ​ការសម្ភាសន៍​នៅ​ស្ថានទូត​បារាំង នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​បាន​សម្ភាសន៍ តំណាង​ជនជាតិដើម​ភាគតិច​ទាំងនោះ​ ​បាន​ទទួល​ការណែនាំ​ពី​មន្ត្រី​ស្ថានទូត​បារាំង ឲ្យបំពេញ​ឯកសារ​ពីរ​ទៀត គឺ​ទីមួយ​-​ការធានារ៉ាប់រង​សុខភាព និង​ឯកសារ​ទី​២ គឺ​​លិខិតធានា​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ការ​ស្នាក់នៅ​ក្នុង​ទីក្រុង​ប៉ារីស​។ ក៏​ប៉ុន្តែ​តំណាង​សហគមន៍​ជនជាតិដើម​តិច បាន​អះអាង​ថា ទោះបីជា​ពួក​គាត់​បាន​បំពេញ​គ្រប់គ្រាន់ តាម​ការណែនាំ​របស់​មន្ត្រី​ស្ថានទូត​បារាំងក៏​ដោយ ក៏​ស្ថានទូត​បារាំង បាន​បដិសេធ​មិន​ឲ្យ​ទិដ្ឋាកា​រដល់​ពួកគាត់ ដើម្បី​ទៅ​ចូលរួម​សវនាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ឡើយ​។​

​ជុំវិញ​ការលើកឡើង របស់​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ខាងលើនេះ មិន​សុំ​បំភ្លឺ​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​នោះ​ទេ៕ ដោយ​ ៖​ កូឡាប​

spot_img
×