Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់​សម្ពាធ​បណ្តាល​ប្រទេស​នៅ​អឺរ៉ុប កុំឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យ​របស់ Huawei

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​ធ្វើ​ការព្រមាន​ទៅ​ដល់​បណ្តា​ប្រទេស​ក្នុង​ទ្វីប​​អឺរ៉ុប​ថា ការប្រើប្រាស់​បច្ចេវិទ្យារបស់​ក្រុមហ៊ុន Huawei អាច​ធ្វើឲ្យប៉ះពាល់​ទំនាក់ទំនង​របស់​ពួកគេ ជាមួយនឹង​សហរដ្ឋ​អា​មេ​រិច​។​

​ថ្លែ​នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​ក្នុង​ប្រទេស​ហុងគ្រី លោក Mike Pompeo​បាន​និយាយថា អា​មេ​រិច​មាន​កាតព្វកិច្ច​ក្នុង​ការ​ដាស់តឿន​រដ្ឋាភិបាល​នានា ពី​ភាព​ប្រថុយប្រថាន​ក្នុង​ការកសាង​បណ្តាញ ដោយ​ប្រើ​ឧបករណ៍​របស់​ក្រុមហ៊ុន​បច្ចេវិទ្យា​ចិន Huawei​។​

​លោក​ថ្លែង​ដូច្នេះ​ថា “​អ្វី​ដែល​ចាំបាច់​គឺថា ពួក​យើង​បាន​ចែករំលែក​ពួកគេ​នូវ​អ្វី​ដែល​ពួក​យើង​បានដឹង អំពី​គ្រោះថ្នាក់​នៃ​ការ​មាន​វត្តមាន​របស់​ក្រុមហ៊ុន Huawei នៅ​ក្នុង​បណ្តាញ​របស់​ពួកគេ​”​។​

“​គ្រោះថ្នាក់​ដ៏​ពិតប្រាកដ​គឺ​ទៅ​ដល់​ប្រជាជន​ពួកគេ ការបាត់បង់​ការការពា​រ​ភាព​ឯកជន​របស់​ប្រជាជន​ពួកគេ គ្រោះថ្នាក់​ដែល​ចិន​នឹង​ប្រើប្រាស់​ទិន្នន័យ​​ទាំង​នោះ​ក្នុង​វិធី​មួយ​ដែល​មិន​មាន​ប្រយោជន៍​ដល់​ប្រទេស​ហុងគ្រី​”​ ។​

​លោក​ព្រមាន​ដូច្នេះ​ថា ប្រសិន​ជា​ប្រទេស​ណា​ប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei វា​ពិតជា​ធ្វើឲ្យ​ឲ្យ​កាន់​ពិបាក​សម្រាប់​ពួកយើង​ក្នុង​ការចាប់​ដៃគូរ​ជាមួយ​ពួកគេ ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​សហរដ្ឋ​អា​មេ​រិច​មាន​ការសង្ស័យ​យូរ​ណា​មក​ហើយ​ថា ទីក្រុង​ប៉េកាំង​អាច​នឹង​ប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ដើម្បី​ធ្វើការ​ស៊ើប​ការណ៍ ប៉ុន្តែ​អា​មេ​រិច​មិន​បាន​ផ្តល់​ភស្ថុតាង​សាធារណៈ​ដើម្បី​គាំទ្រ​ដល់​ការអះអាង​របស់​ពួកគេ​ទេ។​

​បច្ចុប្បន្ន​អា​មេ​រិច កំពុង​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​កុំឲ្យ​ប្រើប្រាស់​បណ្តាញ​ជំនាន់​បន្ទាប់រប​ស់​ក្រុមហ៊ុន​
Huawei ដែល​ត្រូវ​បណ្តាញ​នៅ​ត្រូវ​គេ​ស្គាល់​ថា G5 ព្រោះ​វា​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ផ្ទុក​ទិន្ន​ដ៏​ច្រើន ដែល​អាច​ភ្ជាប់​ទៅ​នឹង​មនុស្ស​យន្ត រថយន្ត​ស្វ័យប្រវត្តិ និង​ឧបករណ៍​ផ្សេងៗ​ទៀត​។​

​ទោះយ៉ាងណា ក្រុមហ៊ុន Huawei បាន​បដិសេធថា ផលិតផល​របស់​ខ្លួន​បាន​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​​សន្តិសុខ​ជាតិ​។ ក្រុមហ៊ុន​យក្ស​មួយ​នេះ​បញ្ជាក់ថា ខ្លួន​គឺជា​ក្រុមហ៊ុន​ឯកជន មិនមាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​ឡើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×