Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ក្រុមហ៊ុន​នាំ​រថយន្ត​ក្រុង​មក​លក់​ ដើម្បី​គិតពី​សុវត្ថិភាព​កម្មករ​នៅ​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​ដើម្បី​គិតគូរ​ពី​សុខទុក្ខ​របស់​កម្មករ​កម្មការិនី​ក៏ដូចជា​តម្រូវការ​ចំពោះ​វិស័យ​ឯកជន​ក្នុង​ខេត្ត​ដែល​ត្រូវការ​រថយន្តក្រុង​ប្រកប​​ដោយ​ផាសុខភាព​នោះ ក្រុមហ៊ុន​KK star ដែល​ជា​ក្រុម​ហ៊​ន​លក់​រថយន្តក្រុង​មួយ​ដ៏​ល្បី​ឈ្មោះ​បាន​នាំ​ចូល​រថយន្ត​ក្រុង​ដ៏​ទំនើប​ហើយ​មាន​តម្លៃ​សមរម្យ​មក​លក់​នៅ​ខេត្ត​ស្វាយរៀង​ដែល​សម្បូរ​ទៅដោយ​រោងចក្រ សហគ្រាស​និង​កម្មករ កម្មការិនី​រាប់ម៉ឺន​នាក់​។​

​លោក តូច តែ​ពេជ្រ តំណាង​អោយ​ក្រុមហ៊ុន KK STAR​បាន​ប្រាប់​អោយដឹងថា ៖ ដោយ​មើលឃើញ​សក្កា​នុព​ល​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ស្វាយរៀង​មាន​ការរីកចម្រើន​ដោយ​មាន​រោងចក្រ​សហគ្រាស​ជាច្រើន​កន្លែង​និង​កម្មករ កម្មការិនី​រាប់ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​ហើយ​ត្រូវការ​រថយន្ត​ជិះ​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​។​

​លោក​បន្ត​ថា​សព្វថ្ងៃ​រថ​យន្ត​ដឹក​កម្មករ​ក្នុង​ខេត្ត​ស្វាយរៀង​មិនទាន់​ធានាបាន​សុខ​សុវត្ថិភាព​នោះ​ទេ​ដោយ​រថយន្ត​ទាំងនោះ​ពុំ​មាន​ដំបូល គ្មាន​កៅអីអង្គុយ ហើយ​ឈរ​ប្រជ្រៀត​គ្នា​ត្រូវ​ខ្យល់ ត្រូវ​ថ្ងៃ មើលទៅ​ពិបាក​ភ្នែក​ណាស់​អ្នកខ្លះ​ដួលសន្លប់​ក៏មានដែរ​។​

​ជុំវិញ​ផល​លំបាក​នេះហើយ​ទើប​ក្រុមហ៊ុន​លោក​នាំចូល​រថយន្តក្រុង​ប៊ិស (bus) សេរី​ទំនើប ហើយ​មាន​តម្លៃ​សមរម្យ​ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​កម្មក​រ​ផងដែរ​។​

​លោក​តូច តែ​ពេជ្រ​បានបញ្ជាក់​ថា​បើ​អស់លោក​លោកស្រី​ជា​អ្នក​ប្រកប​របរ​រកស៊ី​ដឹក​កម្មករ​កម្មការិនី​និង​រោងចក្រ សហគ្រាស​មាន​បំណង​ចង់​ទិញ​រថយន្ត​ក្រុង​សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ័​ដែល​មាន​នៅក្នុង​ស្លាក​យីហោ​ស្រាប់​៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×