Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច ​៖ កូរ៉េខាងជើង​ ត្រូវតែ​ត្រឡប់​ទៅ​កាន់​តុ​ចរចាកាលពីមុន ដើម្បី​ចាប់ផ្តើម​ការចរចាជាថ្មី​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច រិច ធៀ​ល័រសាន់ (Rex Tillerson) បាន​និយាយ​ឲ្យដឹងថា ប្រទេស​កូរ៉េខាងជើង​ត្រូវតែ​ត្រឡប់​ទៅកាន់​តុ​ចរចា​កាលពីមុន ដើម្បី​ចាប់ផ្តើម​កិច្ច​ចរចាសារជាថ្មី​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក ថ្លែង​ដូច្នេះ​ថា ទីក្រុង​ព្យុងយ៉ាង​ត្រូវតែ​ផ្អាក​ការបាញ់​សាកល្បង​អាវុធ​របស់​ខ្លួន មុនពេល​មាន​ការចរចាគ្នា​។​

​ការប្រកាស​របស់​លោក​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ គឺ​ខុស​គ្នា​ទាំងស្រុង​ទៅ​នឹង​ការប្រកាស​កាលពីដើម​សប្តាហ៏​នេះ ដែល​លោក​ធ្លាប់​និយាយថា អា​មេ​រិច​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការចរចារ​ជាមួយនឹង​កូរ៉េខាងជើង​ដោយ​គ្មាន​លក្ខខ័ណ្ឌ​។ ប៉ុន្តែ​ការ​ថ្លែង​នោះ​ត្រូវ​បាន​ជំទាស់​ដោយ​សេត​វិមាន​។​

​ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​ជា​ច្រើនលើក​ច្រើនសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​ធ្វើឲ្យ​មាន​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​អន្តរជាតិ និង​មាន​ទណ្ឌកម្ម​ធ្លាក់​មក​ជា​ហូរហែរ​ប្រឆាំង​នឹង​រដ្ឋ​កុម្មុនិស្ត​នេះ​។​

​កាលពីដើម​សប្តាហ៏​នេះ លោក Rex Tillerson ថ្លែងថា “​តោះ​ពួកយើង​ជួបគ្នា និង​ពិភាក្សា​គ្នា​ពីអ្វី​ដែល​អ្នក​ចង់​បាន​” ប៉ុន្តែ​ការ​ថ្លែង​របស់លោក ត្រូវ​បាន​ឆ្លើយ​បដិសេធ ហើយ​សេត​វិមាន​បានប្រកាសថា កូរ៉េខាងជើង​ត្រូវតែ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ជាមុនសិន មុនពេល​មាន​ការចរចារ​កើតឡើង​។​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះដែរ រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​ដដែល​បាន​ជំរុញ​ឲ្យ​ប្រទេស​រុស្សី និង​ចិន​ដាក់​សម្ពាធ​បន្ថែម​លើ​ព្យុង​យ៉ាង​ដោយ​ចាប់​វិធានការ និង​ផ្តល់​ការយល់ព្រម​ជាមួយនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិ​អង្គការសហប្រជាជាតិ​។​

​លោក​ថ្លែង​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ថា ជំរើស​ផ្នែក​ការទូត​នៅតែ​បើកចំហរ ប៉ុន្តែ​អា​មេ​រិច​មិន​នឹង​ឱ​លំទោន​ចំពោះ​ការដាក់​លក្ខខ័ណ្ឌ​របស់​កូរ៉េខាងជើង​ទេ​៕ សុភ័ក្ត្រ​

 

spot_img
×