Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​តែ​ជឿ​ស៊ុប​នឹង Google Maps ចុង​ក្រោយ​បើកឡាន​ធ្លាក់ចុះ​…​ទន្លេ​!

spot_img

​អ្នកបើកបរ​សញ្ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ឈ្មោះ Agus Tri Pamungas ដោយ​មិន​ប្រាកដ​ក្នុង​ចិត្ត​ពី​ផ្លូវ​ចេញ​ពី Banyuwangi ទៅកាន់​ភូមិ Singakerta នៅ​តំបន់ Ubud , Bali បានសម្រេច​ពឹងពាក់​លើ​ប្រតិបត្តិការ Google Maps ដើម្បី​នាំ​ផ្លូវ ។ ព្រោះតែ​ហេតុនេះ​គាត់​ប៊ិះ​អស់​ជីវិត ។​

​ពលរដ្ឋ​នៅ​តំបន់​នោះ​ប្រាប់ថា Agus បាន​បើក​តាមផ្លូវ​ដែល​មាន​តែ​ម៉ូតូ​ធ្វើដំណើរ​បាន​ប៉ុណ្ណោះ ។ “​ពេលទៅដល់​ស្ពាន​កាត់ (Agus) ប្រុង​បែរ​ក្បាល​ថយ​ក្រោយ​វិញ​ដែរ តែ​ផ្លូវ​តូចចង្អៀត ទទឹង​ប្រមាណ​តែ ៣​ម៉ែត្រ ។ ហេតុនេះ​…​មិន​អាច​បក​ក្បាល​វិញ​” ។ អស់​ជម្រើស Agus បន្ត​ដំណើរ​តាម​ផ្លូវ​តូចចង្អៀត ហើយ​សម្បូរ​ដោយ​គ្រ​លុក បន្ទាប់មក​ក៏​បាន​ឡើង​ដល់​ប្រប​មាត់ទន្លេ រួច​ធ្លាក់ចុះ​តែម្តង ។​

​ប្រជាជន​ក្នុង​តំបន់​បាននាំគ្នា​ស្ទុះស្ទារ​ជួយ​ដល់​អ្នកបើកបរ ។ សំណាងល្អ​ដែល​អ្នកបើកប​រវ័យ ២៣​ឆ្នាំនេះ រងរបួស​ស្រាល​ប៉ុណ្ណោះ ។​

​ឥឡូវ​អាជ្ញាធរ​បាន​ដាក់​ស្លាក​បំរាម​មិនឲ្យ​រថយន្ត​ធ្វើ​ដំណើរទៀត ។ តែ​ចំពោះ Agus វិញ​ពិតជា​លែង​ជឿ​លើ google maps ទៀតហើយ ព្រោះ​ប៊ិះ​តែ​… អស់​ជីវិត ៕ ចន្ទ្រា

 

spot_img
×