Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​ស្រុក​ស្វា​ជ្រំ​ទទួលបាន​ជំនួយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​អង្គារ ៨​កើត ខែមាឃ​ធំ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​អនុសាខា​កាកបាទ​ក្រហម​កម្ពុជា​ស្រុក ស្វាយជ្រំ​ស្តីពី​ករណី​គ្រោះ អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា​ដឹកនាំ​ដោយ​លោកស្រី ពៅ សុភាព ហេ​រញ្ញឹក គណៈកម្មាធិការ​សាខា​នាំយក​អំណោយ​មនុស្សធម៌​ទៅសួរសុខទុក្ខ និង​ចែក​ជូន​គ្រួសារ​ដែល​រងគ្រោះ​ចំនួន​១​គ្រួសារ​។​

​ពលរដ្ឋ​ដែល​រងគ្រោះ​ឈ្មោះ យឹម ស្រីរ័ត្ន អាយុ​៣៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ត្រូវ​អគ្គិភ័យ​ឆេះ​ផ្ទះ​ទំហំ​៦​គុណ​៧ ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ខូចខាត​ទាំងស្រុង​រួម​នឹង​សម្ភារ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៣និង០០​នាទី​ល្ងាច បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី នៅ​ភូមិ​តា​ស្អាង ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ​លោកស្រី ពៅ សុភាព បាន​នាំមក​នូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ​នាពេលនេះ​។​

​លោកស្រី​ហេរ​ញ្ញឹក​គណៈកម្មាធិការ​សាខា បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​កាកបាទក្រហម​កម្ពុជា ក្នុង​ការជួយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ពេល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ពណ៌​សប្បុរ ពោល​គឺ​ទីណា​មាន​ការ​លំបាក​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​កម្ពុជា​ចុះ​ជួយ​ជានិច្ច ជាក់ស្តែង​អំណោយ​ដែល​យក​មក​ផ្តល់​ជូន​នាពេលនេះ​គឺ​បានមក​ពី​ការបរិច្ចាក​របស់​សប្បុ​រស​ជន​នានា ថ្វី​ត្បិត​តែ​មិន​សាក​សម​ទៅនឹង​អ្វី​ដែល​បងប្អូន​បាត់បង់​ពិតមែន តែ​ក៏​អាច​ជួយ​ដោះស្រាយ​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី​ផងដែរ ។​

​ជាមួយគ្នានេះ​លោក​ស្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ភ្លើង និង​ចរន្ត​អគ្គិសនី ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ ជាពិសេស​ចំពោះ​បងប្អូន​ដែល​ប្រើប្រាស់​ផ្ទាំង​សូ​ឡា ត្រូវមាន​ការប្រុងប្រយ័ត្ន ឧស្សាហ៍​ត្រួត​ពិនិត្យ ជៀសវាង​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជា​យថាហេតុ ហើយ​សូម​កុំ​អស់សង្ឃឹម ត្រូវ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសា​ឡើងវិញ ព្រោះ​អំណោយ​ដែល​បាន​ផ្តល់ជូន​ពេលនេះ អាច​ជួយ​សម្រាល​ការលំបាក​បាន​មួយគ្រា​តែប៉ុណ្ណោះ ។

អំណោយ​ដែល​បាន​ចែក​ជូន​មាន អង្ករ​៥០​គ​.​ក្រ មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកស៊ីអ៊ីវ​៦​ដប មុង​១ ភួយ​១ ក្រ​ម៉ា​១ សារុង​១ កៅស៊ូ​តង់​១ ធុង​ទឹក​ជ័រ​១ ឆ្នាំងបាយ​-​សម្ល​២ កន្ទេល​បត់​១ និង​ថវិកា​៤​សែន​រៀល​ផងដែរ​៕  ដោយ ៖ វ៉ៃកូ​

 

spot_img
×