Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិលានុប្បដ្ឋាយិកា​ម្នាក់ ព្រោះ​មិន​ចេះ​ភាសា​អង់គ្លេស ដើម្បី​ណែនាំ​អ្នកជំងឺ​ក៏​បែក​គំនិត គូររូប​ពណ៌នា​បណ្តាំ​វេជ្ជបណ្ឌិត អ្នកជំងឺ​គ្រាន់តែ​ឃើញ​… ប៉ង​ចេញពី​មន្ទីរពេទ្យ​ភ្លាម​!

spot_img

​ថ្មីៗ​នេះ​និស្សិត​បរទេស​ម្នាក់ មិនចេះ​ភាសា​ចិន បាន​ឈឺ​ចុកចាប់ ហើយ​មន្ទីរពេទ្យ​របស់​ចិន​មួយ​បាន​វិនិច្ឆ័យ​ត្រូវ​ធ្វើ​ការវះកាត់ ។​

​រឿងហេតុ​ក៏​កើតឡើង ព្រោះ​តែ​គាត់​ត្រូវបាន​គិលានុប្បដ្ឋាយិកា​មិនចេះ​ភាសាបរទេស​ម្នាក់​ថែទាំ ។ វេជ្ជបណ្ឌិត​បាន​ផ្តែផ្តាំ​នាង​ឲ្យ​ប្រាប់​អ្នកជំងឺ​ពី​រឿងរ៉ាវ​ខ្លះៗ​អំឡុង​ពេល​រង់ចាំ​វះកាត់ ។​

ស្នាដៃ​និពន្ធ​បណ្តាំ​គ្រូពេទ្យ​ធ្វើឲ្យ​អ្នកជំងឺ​…​រត់ចោល​ពេទ្យ ។​

​ប្រហែល​ដោយសារ​ខ្មាសអៀន​មិន​ហ៊ាន​សារភាព​ខ្លាច​គេ​ឯង ដឹង​នាង​ក៏​បែកគំនិត​គូរ​រូបភាព​ផ្សំ​ជាមួយ​ពាក្យ “​គន្លឹះ​” សាមញ្ញៗ​សំដៅ​ពណ៌នា​ប្រាប់​បណ្តាំ​របស់​គ្រូពេទ្យ​ដល់​អ្នកជំងឺ ។​

​តាមពិត​ទៅ​បណ្តាំ​គ្រូពេទ្យ​គឺ​សញ្ញា​សោះ តែ​នាង​រៀប​ឃ្លា​មិន​ចេញ​នោះ​គឺ ៖ យប់​នោះ​ក្រោយ​ម៉ោង ២២​និង​០០​នាទី ហាម​បរិភោគ​អាហារ​ទឹក ដើម្បី​ធ្វើ​ការវះកាត់​នៅ​ម៉ោង ៨​និង​០០​នាទី ព្រឹក​ស្អែក ។​

​ព្រោះតែ​មិន​យល់ ហើយ​ឃើញ​រូប​កាំបិទ​មាន​ហាម​អ្នកជំងឺ​ក៏​ទាមទារ​ចេញ​ពី​មន្ទីរពេទ្យ ក្រោយពេល​សាកសួរ មាន​ហាម​អ្នកជំងឺ​ក៏​ទាមទារ​ចេញ​ពី​មន្ទីរពេទ្យ ក្រោយពេល​សាកសួរ​មាន​អ្នកចេះ​ភាសា​ទើប​គាត់​…​បាត់​ស្លេក​! ។​

​ពេល​រឿងរ៉ាវ​នេះ បង្ហោះ​លើ​បណ្តាញ​សង្គម មាន​អ្នក​ខ​មិន​ចាក់​ដោត​ថា ៖

-​មុន​ម៉ោង ២២​និង​០០​យប់​នេះ បើ​ឯង​មិន​ប្រញាប់​ស៊ី​ឲ្យអស់​ហើយ​លាងចាន​ទេ​នោះ​នឹង​ត្រូវ​…១​កាំបិត​ហើយ​!

​ចុះ​ប្រិយមិត្ត​វិញ​! យល់​យ៉ាង​ណា​ហ្នឹង​ខ្លឹមសារ រូបភាព​នេះ​!?

spot_img
×