Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ ដោយ​គាំទ្រ​សហភាព​អឺរ៉ុប អនុវត្ត​វិធានការ​ដក​ការ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​ពី​អាវុធ EBA ពី​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ចុះ​ផ្សាយ​ជា​បន្ទាន់​នៅ​ថ្ងៃ​ទី ១២ កុម្ភៈ ដោយ​គាំទ្រ​សហភាព​អឺរ៉ុប អនុវត្ត​វិធានការ​ដក​ការ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​ពី​អាវុធ ​EBA ពី​កម្ពុជា ដែល​ស្ថានទូត​របស់​ប្រទេស​មហាអំណាច​នេះ ចាត់ទុក​សហភាព​អឺរ៉ុប​អនុវត្ត​ដូចនេះ ថា​កំពុងតែ រុញ​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​

​សេចក្តីថ្លែងការណ៍​ស្តីពី​ដំណើរការ​នីតិវិធី​របស់​សហភាព​អឺរ៉ុប ក្នុង​ការផ្អាក​ការអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម (EBA) សំរាប់​ប្រទេស​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ការចេញផ្សាយ​បន្ទាន់ បានឲ្យដឹងថា​សហរដ្ឋអាមេរិក​ធ្វើ​ការកត់សម្គាល់ ការសម្រេចចិត្ត​របស់ សហភាព​អឺរ៉ុប ក្នុង​ការផ្តើម​ដំណើរការ​នីតិវិធី ផ្អាក​ការអនុគ្រោះ​ពន្ធ​ក្នុង​ផ្អែក​ពាណិជ្ជកម្ម ដល់​ប្រទេស​កម្ពុជា ក្រោម​គម្រោង​ដែល​មាន ឈ្មោះថា អ្វីៗ​ទាំងអស់​លើកលែង តែ​អាវុធ (EBA) ដោយសារ​មាន​ការដើរ ថយ​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​ការការពារ​សិទ្ធិ មនុស្ស និង​សិទ្ធិ​ការងារ នៅក្នុង​រយៈពេល ១៨ ខែ​កន្លងទៅ​នេះ​។​

យើង​មាន​កង្វល់​ដូចគ្នា នឹង​សហភាព​អឺរ៉ុប​ដែរ ទាក់ទង​នឹង​ការ រំលោភ យ៉ាងធ្ងន់ធ្ងរ លើ​សេរីភាព ក្នុង ការបញ្ចេញមតិ សិទ្ធិ​ការងារ​ដែល​មាន ការ ទទួលស្គាល់​ជា​អន្តរជាតិ និង​សេរីភាព ទាក់ទង នឹង​អង្គការ​សមាគម​។ សហរដ្ឋអាមេរិក សូម​អំពាវនាវ អោយ​ថ្នាក់​ដឹកនាំ​កម្ពុជា ស្តា ឡើងវិញ នូវ​លទ្ធិប្រជាធិបតេយ្យ ព​ហុ បក្ស​ពិតប្រាកដ ដូច​មានចែង​នៅក្នុង រដ្ឋធម្មនុញ្ញ នៃ​ប្រទេស​កម្ពុជា​។ យើង​ក៏​សូម​អំពាវនាវ​ផងដែរ អោយ​ប្រទេស​កម្ពុជា​ទម្លាក់ ចោល នូវ​បទ​ចោទប្រកាន់​លើ​លោក កឹម សុខា និង​ការចោទប្រកាន់ តាម​ទំនើងចិត្ត​ទាំងអស់ ប្រឆាំង នឹង​អ្នក ទោស នយោបាយ​ដទៃទៀត ហើយ​អនុញ្ញាត​អោយ សហជីព អង្គការ សារព័ត៌មាន​ឯករាជ្យ និង​ក្រុម​ដទៃទៀត នៃ សង្គម​ស៊ីវិល ដំណើរការ​ដោយ គ្មាន ការ​រឹតត្បិត​ដែល​មិន​ត្រឹមត្រូវ​។​

​ថ្នាក់​ដឹកនាំ​កម្ពុជា នៅមាន ឱកាស​នៅឡើយ នៅ​ក្នុង​ការ​ជៀសផុត​ពី​ផលវិបាក​អវិជ្ជមាន ផ្នែក​សេដ្ឋកិច្ច នៃ​ការដក​ការ​អនុគ្រោះ​ពន្ធ EBA ។ ដូចដែល​ស្នងការ​ពាណិជ្ជកម្ម សហភាព​អឺរ៉ុប គឺ​លោកស្រី Cecilia Malmström បាន​មានប្រសាសន៍ថា ៖ «​វា​ច្បាស់​ហើយ​ថា ចំណាត់ការ​នៅថ្ងៃនេះ​មិនមែន​ជា​ការសម្រេចចិត្ត​ចុងក្រោយ ហើយក៏ មិនមែន​ជា​ទីបញ្ចប់ នៃ​ដំណើរ​នីតិវិធី​ដែរ​។ តែ​នាឡិកា​កំពុងតែ​ដើរ​ទៅ​មុខជា​ផ្លូវកា​រហើយ ហើយ​យើង​ត្រូវការ​ឃើញ​វិធានការ​ពិតប្រាកដ ក្នុង​ពេល​ឆាប់ៗ នេះ​»​។ យើង​សូម​អំពាវនាវ​អោយ មេដឹកនាំ​កម្ពុជា​តម្កល់​សុខុមាល ភាព​របស់​ប្រទេស អោយ​ខ្ពស់​ជាង ផលប្រយោជន៍ ផ្ទាល់ខ្លួន និង​ផលប្រយោជន៍ នយោបាយ​។​

​លោកស្រី Cecilia Malmström ស្នងការ​នៃ​គណៈកម្មាការ​អឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម ប ញ្ជាក់​ថា​ទោះជា​មាន​នៅ​ដំណាក់​ម្ដងទៀត​ក្ដី ប៉ុន្តែ​ទ្រនិចនាឡិកា​កំពុង​ដើរ​ហើយ គឺ​នៅសល់​ពេលវេលា​ដែល​ត្រូវ​ចាត់វិធានការ​តែប៉ុណ្ណោះ ។

តាម​សេចក្ដីប្រកាស​នេះ គឺ​រយៈពេល ៦​ខែ​ទៀត ជា​ពេលវេលា​តាមដាន និង​វាយ តម្លៃ ជាក់ស្ដែង ហើយ​រយៈពេល ៣​ខែម្ដង គឺ​សហភាព​អឺរ៉ុប​នឹង​បញ្ចេញ​របាយការណ៍​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង​នៃ​ដំណើរ​ការវិវត្ត​នៅ​កម្ពុជា ។​

​សូមជម្រាបថា រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​ជា​ផ្លូវការ​តាម​សំណើ​របស់​គណៈ កម្មា​ការ​អឺរ៉ុប​ដែល​សុំអោយ​ដាក់​ដំណើរកា​រដក​ការ​អនុគ្រោះ​ពន្ធ​EBA កាលពី​ថ្ងៃ​ទី ២៩ មករា ឆ្នាំ​២០១៩ ។​

​ការដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដោយ​សហភាព​អឺរ៉ុប នឹង​ធ្វើឱ្យ​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​នៃ​ប្រទេស​ដែល​ជា​សមាជិក​នៃ​សហភាព​នេះ​ប្រមាណ​ជា ៧០០ លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ ៕ ​ដោយ ​៖​ កូឡាប​

spot_img
×