Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងណាៗ​កុំ​យកតម្រាប់​តាម​ទុក​លោក​ធ្វើ​…​បុណ្យ​ណា៎​!

spot_img

​វៀតណាម​ជា​ប្រទេស​មួយ​ដែល​ពលរដ្ឋ​ភាគច្រើន​កាន់​សាសនាព្រះពុទ្ធ​ដូច​យើង​ដែរ ។ នៅវេលា​ចូល​ឆ្នាំ​ថ្មី​របស់​គេ ភាគច្រើន​កាន់​សាសនាព្រះពុទ្ធ​ដូច​យើង​ដែរ ។ នៅវេលា​ចូល​ឆ្នាំ​ថ្មី​របស់​គេ ភាគច្រើន​តែង នៅ​វគ្គ​បួងសួង​សុំ​សេចក្តីសុខ ។​

​ម្ចាស់​គណនី facebook ម្នាក់ ព្រោះតែ​ទើសភ្នែក​នឹង​សម្លៀក​បំពាក់​របស់​ក្មេងស្រី​១​ចំនួន ដែល​ស្លៀកពាក់​ចូល​វត្ត​បាន​ផ្តិត​យក​រូបភាព​បង្ហោះ​លើ​បណ្តាញ​សង្គម នាំឲ្យ​មាន​ការជេរ​ស្តី​យ៉ាងខ្លាំង តែ​ក៏​នៅ​មាន​មតិ​គាំទ្រ​ផងដែរ ។​

យោង​លើ​ជា​រូបភាព​នៅ​ទីធ្លា​ខាងក្រៅ ហើយ​រលក​រិះគន់​បាន​ផ្តោត​ខ្លាំង​លើ​ពួក​ទាំងនោះ ពេល​ចូល​ថ្វាយបង្គំ​ព្រះ ។​

​មន្ទីរ​នោះ​ក៏​នៅ​មាន​គណនី​មួយទៀត រៀបរាប់​រឿង​ជុំវិញ​វត្ថុ Houng (​ហឿង​) ដែល​ជា​វត្ថុ​ធំ​បំផុត​មួយ ហើយ​ពុទ្ធសាសនិក​វៀតណាម​តែង​ប្រារព្ធ​ពិធីបុណ្យ​ធំ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​គេ​នៅ​ទីនោះ ។​

​គាត់​ថា​តាមផ្លូវ​ពិសេស​ក្លោងទ្វា​តែម្តង​គឺ​មាន​រាន​លក់​សាច់​ព្រៃ​ស្រស់ៗ​រួម​ទាំង​សាច់​…​ឆ្កែ​ផង ។​

​វា​ហាក់ដូចជា​ពិធី​ដាក់តាំង​សាច់សត្វ​ទៅវិញ​ទេ ពុំមែន​ជា​ពិធីបុណ្យ​របស់​ពុទ្ធសាសនា​ឡើយ ។​

​នៅ​មាន​ទៀត​! អ្នកខ្លះ​បាន​យក​សាច់​ទាំងនោះ ហើយ​ជួល​ទូក​ជិះ​ក្លែម​លើ​ទូក​តែ​ម្តង ខណៈពេល​ដែល​អូរ​ទឹក​នេះ​ស្ថិត​នៅក្នុង​បរិវេណ​វត្ត ។​

​ណ្ហើយចុះ​នេះ​រឿង​ខ្លះៗ​របស់​ស្រុក​គេ យ៉ាងណា​កុំឲ្យ​មាន​នៅ​ប្រទេស​យើង​បាន​ហើយ មែន​ទេ​ប្រិយមិត្ត​! ៕ ចន្ទ្រា

spot_img
×