Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា​មិន​ត្រូវ​យក​ឯករាជភាព និង​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះទេ​

spot_img

​ភ្នំពេញ​៖ ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​ជាតិ​សព្វថ្ងៃ គឺ​កំពុង​ឆ្ពោះទៅរក​ភាព​កាន់តែ​ល្អប្រសើរ​។ ចំពោះ​ចំណូល​ពន្ធ គឺ​បាន​កើនឡើង​ជា​បន្តបន្ទាប់​។ សេដ្ឋកិច្ច​កម្ពុជា​ដែល​ពីមុន​ហ៊ុំព័ទ្ធ​ដោយ​ទារុណកម្ម និង​ការកៀបសង្កត់ ប៉ុន្តែ​ពេល​នេះ​គឺ​បាន​ងើប​លូតលាស់​និង​កាន់តែ​រឹងមាំ​។ នេះ​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​សម្តេច​តេជោ នៅ​ថ្ងៃ​ទី​១២​កុម្ភៈ​នេះ​។​

​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី សូម​អរគុណ​ដល់​បងប្អូន​អាជីវករ ពាណិជ្ជករ និង​វិនិយោគគិន ដែល​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ និង​បាន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​អោយ​កាន់តែ​ធំ​ឡើង​នៅក្នុង​ប្រទេស​ជាតិ​។​

​ប្រទេស​យើង​ពី​មុន​ដែល​ធ្លាប់​ជា​ប្រទេស​ក្រីក្រ​ធ្លាក់​ដល់​បាត​ដាល​ប៉ុន្តែ​ឥឡូវ​គឺ​បាន​ងើប​លេចធ្លោរ​រួចផុត​ពី​ភាពក្រីក្រ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧%​។ ដោយសារ​ចំណូល​ពន្ឋកា​ន់តែ​ខ្ពស់ ការព្យាករណ៍​របស់​យើង​ទៅ​ថ្ងៃ​អនាគត គឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

​សម្តេច​បន្ថែមថា កម្ពុជា​មិន​អាច​រំពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​ទេ ហើយ​កម្ពុជា​ក៏​មិន​ត្រូវ​យក​ឯករាជភាព និង​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះដែរ​។ ប៉ុន្តែ​យើង​ចង់​ធ្វើ​ជា​មិត្ត​ល្អ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​នានា​ដែល​ចង់​ឃើញ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅ​មុខ​ពិតប្រាកដ​ដោយ​គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេសជាតិ​។​

​អរគុណ​សារជាថ្មី​ដល់​វិស័យ​ឯកជន​ទាំងអស់​នៅ​កម្ពុជា ដែល​បាន​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស នឹង​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​អោយបាន​រឹងមាំ​មក​ទល់​សព្វថ្ងៃ និង អរគុណ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​យុវជន ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ​យើង​។​

​យើង​ពិតជា​មាន​មោទនភាព ដែល​បាន​ឃើញ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ទៅ​មុខជា​រៀងរាល់ថ្ងៃ​។ អ្វី​ដែល​យើង​សម្រេចបាន គឺ​ដោយសារ​ការចូលរួម​ចំណែក​ពី​បងប្អូន​ជនរួមជាតិ និង​ដៃគូ​វិស័យ​ឯកជន​នានា​ដែល​មាន​ជំនឿ​ជឿជាក់​លើ​សន្តិភាព និង​ទំនុកចិត្ត​ដ៏​រឹងមាំ​លើ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ “​គណបក្ស​ប្រជាជន​កម្ពុជា​” ដែល​ជា​គណបក្ស​ដ៏​ខ្លាំង​តែ​មួយគត់ ដែល​បាន​រំដោះ​ប្រទេស​ជាតិ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ គណបក្ស​ប្រជាជន គឺ​ធានា​ដាច់ខាត​មិន​អោយ សង្គ្រាម​វិល​មក​លើ​ទឹកដី​កម្ពុជា​សារជាថ្មី​ទៀតឡើយ ទោះបី​ដោយ​ទម្រង់​រូបភាព​ណាក៏ដោយ​។​

​សូម​អរគុណ​ចំពោះ​ការស្រឡាញ់​រាប់អាន និង​ទំនុកចិត្ត ជាមួយនឹង​ភាពជឿជាក់ និង​ការគាំទ្រ​ឥត​ងាករេ​ពី​បងប្អូន​ជនរួមជាតិ​ចំពោះ​រូបខ្ញុំ​។ ព្រោះ​សុខទុក្ខ​របស់​បងប្អូន គឺជា​សុខទុក្ខ​ផ្ទាល់​របស់​ខ្ញុំ ដែល​ខ្ញុំ​ត្រូវតែ​ការពារ មើលថែ និង​ជំរុញ​ការកសាង​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ជា​និច្ច ដើម្បី​ជីវភាព​រស់នៅ​របស់​បង​ប្អូន​កាន់តែ​ធូរធារ​ល្អប្រសើរ​។ ជូនពរ​បងប្អូន​ជនរួមជាតិ​មានជីវិត​រស់នៅ​កាន់តែ​រុងរឿង និង​ទទួលបាន​នូវ​លាភ​សំណាងល្អៗ នៅក្នុង​ឆ្នាំ​ថ្មី​នេះ​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×