Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែក​នេះ​របស់​អ្នកណា ធំ​ហើយ បង្ក​គ្រោះថ្នាក់​ជាង EBA ទៀត​

spot_img

(​កំពង់ស្ពឺ​) ៖ លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​និយាយថា អាមេរិក​គួរតែ​យកចិត្តទុកដាក់ លើ​បញ្ហា​គ្រាប់បែក​ដែល​បន្សល់ទុក លើ​ទឹកដី​កម្ពុជា​ខ្លះ​ផង កុំ​ធ្វើ​បាប​កម្ពុជា​ពេក ប្រជាជន​ខ្មែរ​ត្រូវការ​រស់​ដូច​ប្រជាជន​អាមេរិក​ដែរ ។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ចុះ​ពិនិត្យ​មើល​ទីតាំង​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ របស់​អាមេរិក ប្រភេទ M117 ទម្ងន់​ជាង​៣០០​គីឡូក្រាម ដែល​បាន​រកឃើញ​នៅ​ស្រុក​គងពិសី​។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក ផ្លូវការ​របស់​លោក អភិបាលខេត្ត​បាន​ផ្តាំ​ទៅ​សហរដ្ឋ​ម​អាមេរិក​ថា គួរតែ​យកចិត្តទុកដាក់​លើ​បញ្ហា​គ្រាប់បែក ដែល​បន្សល់ទុក​ពី​អតីតកាល​លើ​ទឹកដី​ខ្មែរ​ខ្លះ​ផង កុំ​ខ្វល់ខ្វាយ​តែ​រឿង​ធ្វើបាប​កម្ពុជា​តែ​មួយ​មុខ​នោះ​។​

​លោក វ៉ី សំណាង បាន​សរសេរ​ក្នុង Facebook របស់​លោក​ថា «USA គួរតែ​យកចិត្ត​ដាក់​លើ​បញ្ហា​គ្រាប់បែក ដែល​បន្សល់ទុក​ពី​អតីតកាល​នៅលើ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខ្លះ​ផង កុំ​ផ្តោត​តែ​ការយកចិត្តទុកដាក់ ទៅលើ​តែ​រឿង​ធ្វើ​បាប​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា តែមួយ​មុខ​ពេក​។ ពីព្រោះ​ប្រជាជន​កម្ពុជា ក៏​ត្រូវកា​ររ​ស់រាន្ត​មានជីវិត និង​ជីវភាព​រស់នៅ​ដូច​ប្រជាជន USA និង ប្រជាជន​ប្រទស​ដទៃ​ដែរ​»​។​

​គ្រាប់បែក​ប្រភេទ M177 ទម្ងន់​ជាង ៣០០​គីឡូក្រាម ដែល​រកឃើញ​នៅ​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ។ គ្រាប់បែក M177 គឺជា​ប្រភេទ​គ្រាប់​ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក និង​ត្រូវបាន​យក​មក​ទម្លាក់​លើ​ទឹកដី​កម្ពុជា ក្នុង​អតីត​ជំនាន់​សង្គ្រាម​ស៊ីវិល​ដែល​ចាប់ផ្តើម​ដំបូង​ដោយ​ការធ្វើ​រដ្ឋប្រហារ​ថ្ងៃ​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ។​

​លោក​វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រទះឃើញ​គ្រាប់បែក​ប្រភេទ​នេះ ឬ​អាវុធជាតិផ្ទុះ ផ្សេងៗ​ទៀត សូម​កុំ​ប្រថុយ ចាប់ កាន់ ដំ​លេង ឬ​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង ព្រោះ​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​បាត់បង់​ដល់​អាយុជីវិត​។​

​ឆ្លៀត​ឱកាស​នោះ​ដែរ លោក​វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏​បាន​បន្ត​ដំណើរ​ចុះ​ពិនិត្យ​ទំនប់ទឹក​ចំការ​ដូង ផងដែរ ដើម្បី​ត្រៀម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឲ្យ​បានល្អ ដោយសារ​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​បាតុភូត បង្ក​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង ជាពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា កម្តៅ​នឹង​ហក់​ឡើងដល់ ៤០ ទៅ​៤២​អង្សា ដោយសារ​តែ​ការរង​ដោយ​ប្រយោល​នៃ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ (El Nino) នេះ ទើប​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​ចាត់វិធានការ​ថែរ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​។​

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់​ឲ្យដឹងថា គ្រាប់បែក​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជី​ដី​ប្រទះឃើញ និង​បាន​រាយការណ៍​មក​កម្លាំង​ស៊ីម៉ាក់​។ កម្លាំង​ស៊ីម៉ាក់​បាន​ចុះ​ពិនិត្យ​លក្ខណៈ​គ្រាប់បែក​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​លោក​លើកឡើង​ថា «​បងប្អូន​ជីកដី​ឃើញ​គ្រាប់បែក​ដែល​ទំលាក់ ក្នុង​សម័យ​សង្គ្រាម មាន​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​។ កំលាំង​ស៊ីម៉ាក់​បាន​កំណត់​ប្រតិ​ប​តិ្ត​ការ យក​ចេញ​នៅ​ថ្ងៃ​១២ ខែ​កុម្ភៈ​នេះ បន្ទាប់ពី​បាន​ពិនិត្យ​ស្ថានភាព​លក្ខណ​:​បច្ចេកទេស គ្រាប់បែក​នេះ​រួច​កាលពី​ម្សិលមិញ​»​។​

​ស៊ីម៉ាក់​បានឲ្យដឹងថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​លើ​ទឹកដី​កម្ពុជា ចាប់ពី​ដើម​ឆ្នាំ​១៩៦៣ ដល់​ដើមឆ្នាំ​១៩៧៥ ហើយ​ទិន្នន័យ​ទម្លាក់​គ្រាប់​ទាំងនោះ ត្រូវបាន​ឯកភាព​នៅ​ឆ្នាំ​២០០០ ដោយ​ប្រធានាធិបតី​ជំនាន់​ក្រោយ គឺ​លោក Bill Clinton ដែល​បាន​បញ្ចេញ​ឯកសារ​ចំហរ​ថា អាមេរិក​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​អស់ ២.៨​លាន​តោន និង​គ្រាប់បែក​គីមី​ផងដែរ ក្រោម​លេស​ថា តាម​កម្ទេច​ពួក​យៀកកុង ប៉ុន្តែ​ស្លាប់​តែ​ប្រជាពលរដ្ឋ​ខែ្មរ អស់​ជាង​កន្លះ​លាន​នាក់ និង​កម្ទេច​តែ​ភូមិឋាន ផ្ទះសម្បែង​ខែ្មរ អស់​រាប់​ម៉ឺន​កន្លែង​ទៀត​៕​ ​ដោយ​៖​កូឡាប​

spot_img
×