Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេងសើចម៉េចបាន! ស្អាតទាំងរូប ពូកែទាំងជំនាញ ជាងម៉ូតូល្មមៗដឹងថាសុំខ្មាសចឹងហ្មង (មានវីដេអូ)

spot_img

​នាងក្រមុំ​ម្នាក់​បាន​កំពុង​ទទួល​ការកោតសរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម ព្រោះថា នាង​ពុំ​ត្រឹម​តែមាន​រូប​សម្រស់​មើល​ច្រឡំ​តារា​ប៉ុណ្ណោះ​នោះទេ តែ​នាង​ជាជាង​ជួលជុល​ម៉ូតូ​ដ៏​ចំណាន​ម្នាក់​ល្បី​ប្រចាំ​ទីក្រុង​បាងកក ។​

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន នាងក្រមុំ​អាយុ ១៨ ឆ្នាំ រូបនេះ បាន​ប្រាប់ថា «​ខ្ញុំ​បានចាប់ផ្តើម​រៀន​ជួសជុល​កង់​ម៉ូតូ​នៅ​អាយុ ១៣ ឆ្នាំ មក​ម្លេះ ។ ហើយ​ខ្ញុំ​តែង​ជួយ​ជួសជុល​ម៉ូតូ ជំនួស​ដៃជើង​ឪពុក​របស់ខ្ញុំ បន្ទាប់ពី​ខ្ញុំ​វិល​ត្រលប់​ពី​សាលារៀន​វិញ​» ។

​ចំណែក​ឪពុក​របស់​នាង​ឈ្មោះ Thapdee Adisai អាយុ ៥៦ ឆ្នាំ ក៏បាន​ប្រាប់​ផងដែរ​ថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ដែល​បានឃើញ​កូនស្រី​របស់ខ្ញុំ អាច​ជួសជុល​បាន​គ្រប់​ភេទ​យ៉ាងនេះ ពោលគឺ​ក្រៅពី​ការងារ​ប៉ះ បញ្ចូល​សំបក​… នោះ​នាង​នៅ​អាច​ជួលជុល និង​តំឡើង​គ្រឿង​ម៉ាស៊ីន​បាន​យ៉ាង​ល្អ​ទៀតផង​» ៕

​ទស្សនា​រូបភាព និង​វីដេអូ​ខាងក្រោម​៖​

spot_img
×