Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជិត ១៦ គីឡូក្រាម ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្តបាត់ដំបង បង្ក្រាបបាន​

spot_img

​បាត់ដំបង​ ៖ អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​ររ ប​ស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រេទ​ស អំពី​ភារៈកិច្ច​ជាប្រចាំ​គឺ​បង្ការ បង្ក្រាប និង​សង្គ្រោះ ពិសេស​យកចិត្តទុកដាក់​លើ​បញ្ហា​ភូមិ​/​ឃុំ មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។​

​ជាក់ស្តែង​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ឋិត​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង នៅវេលា​ម៉ោង ១១​ព្រឹក នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ត្រង់ចំណុច​ក្រុមទី​៨ ភូមិ​កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ដកហូត​វត្ថុតាង ថ្នាំញៀន​សរុប​ទម្ងន់ ១៥,៨​គីឡូក្រាម ក្នុងនោះ ៖ ប្រភេទ​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​រឹង (​ទឹកកក​) មាន​ទម្ងន់ ៩,៧០ គីឡូក្រាម និង​ថ្នាំ​គ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម​។​

​បច្ចុប្បន្ន​មន្ត្រី​ជំនាញ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង កំពុង​បន្ត​នីតិវិធី​ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×