Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​សាយ សំ​អាល់ គាំទ្រ​ចំពោះ​ការចូលរួម​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានលើកឡើង​ពី​ការគាំទ្រ​ដល់​ការចូលរួម​របស់​ក្រុមហ៊ុន​ជប៉ុន ចូលរួមចំណែក​វិនិយោគ​នៅ​កម្ពុជា​។ ល​៩​ក សាយ សំ​អាល់ មានប្រសាសន៍​បែបនេះ ក្នុងឱកាស​ទទួល​ជួប​ប្រតិភូ​សមាគម​ពាណិជ្ជករ​ជប៉ុន​ប្រចាំ​កម្ពុជា​(JBAC) ដឹកនាំ​ដោយ លោក ណូរី​ម៉ាសា យ៉ាម៉ា​សា​គី (Norimasa YAMAZAKI) ប្រធាន​សមាគម​នៅ​ទីស្តីការក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបញ្ជាក់​បន្ថែមទៀត​ថា ក្រសួង​ត្រៀមលក្ខណៈ​សម្របសម្រួល​ទាំង​ផ្នែក​ច្បាប់ និង​បច្ចេកទេស​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគ ដែល​ផ្តោត​ការយកចិត្ត​លើ​បទដ្ឋាន​បរិស្ថាន​។

​សូមបញ្ជាក់ថា សមាគម​ពាណិជ្ជករ​ជប៉ុន​ប្រចាំ​កម្ពុជា​(JBAC) មាន​សមាជិក​ចំនួន​ជាង​២០០​ក្រុមហ៊ុន​ជា​សមាជិក ដែល​ខ្លះ​កំពុង​វិនិយោគ​នៅ​កម្ពុជា​។ នៅ​ថ្ងៃ​អនាគត មាន​ក្រុមហ៊ុន​ជប៉ុន មួយ​បន្ថែមទៀត មានបំណង​កែ​ច្នែ​សំរាម​ប្លា​ស្ទិ​ក ដើម្បី​ផលិត​ជា​សម្ភារៈប្រើប្រាស់​នៅ​កម្ពុជា​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×