Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការណែនាំ ជំ​រុញឱ្យ​ផ្សព្វផ្សាយ​លើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​

spot_img

​​ភ្នំពេញ ​៖ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ និយោជិត អគ្គនាយកដ្ឋាន សហគ្រាស មន្ទីរ អង្គភាព​ក្រោម​ឱវាទ​របស់​ក្រសួង រួមគ្នា​ជំរុញ​ការផ្សព្វផ្សាយ និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​បើតាម​សេចក្ដីណែនាំ នៅ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ផ្អែកលើ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ ដែល​នៅតែ​បន្ត​កើតឡើង បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស ពិការ ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន ជា​រៀងរាល់ថ្ងៃ​គួរ​ឲ្យ​ព្រួយបារម្ភ​។​

​ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​គ្រប់ អគ្គនាយកដ្ឋាន សហគ្រាស​សាធារណៈ មន្ទីរ អង្គភាព ដូចខាងក្រោម​៖ រៀបចំ​កម្មវិធី​ដាច់ដោយឡែក ដើម្បី​អប់រំ ផ្សព្វផ្សាយ អំពី​ខ្លឹមសារ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​បទដ្ឋាន​ពាក់ព័ន្ធ​យ៉ាងតិច មួយ​ត្រីមាស​ម្តង ដើម្បី​លើកកម្ពស់​ការប្រុងប្រយ័ត្ន ធានា​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​។ ត្រូវធ្វើ​របាយការណ៍ អំពី​សកម្មភាព​អប់រំ ផ្សព្វផ្សាយ ឬ​បញ្ចូល​ក្នុង​របាយការណ៍​ការងា​រ​ប្រចាំខែ របស់​អង្គភាព​ឲ្យ​បាន​ទៀងទាត់ ផ្ញើមក​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាមរយៈ​អគ្គលេខាធិការដ្ឋាន​នៃ​គ​.​ស​.​ច​.​គ ដែលមាន​ទីតាំងនៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង សម្រាប់​មន្ត្រីរាជការ និយោជិត អគ្គនាយកដ្ឋាន សហគ្រាស​សាធារណៈ មន្ទីរ អង្គភាព ក្រោម​ឱវាទ​ក្រសួង​ឲ្យ​បាន​ម៉ឺងម៉ាត់​។ បង្កើត​កម្មវិធី​ប្រឡងប្រណាំង​លើកទឹកចិត្ត ចំពោះ​មន្ត្រីរាជការ និយោជិត ដែល​អនុវត្ត​បានល្អ​តាម​បទបញ្ជាផ្ទៃក្នុង ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×