Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ត្រូវតែ​យក​ច្បាប់​មក​អនុវត្តន៍ ជន​ប្រព្រឹត្ត​បទល្មើស ដាច់ខាត ត្រូវតែ​ចាប់បញ្ជូន​យកទៅ​ផ្តន្ទាទោស

spot_img

​ក្រចេះ ​៖ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បានបញ្ជាក់​ប្រាប់​ជាថ្មីទៀត​ទៅដល់​មន្ត្រី​រប​ស់​ខ្លួន​ថា អាជ្ញាធរ​ត្រូវតែ​យក​ច្បាប់​មក​អនុវត្តន៍ ជន​ណា ប្រព្រឹត្ត​បទល្មើស​ណាក៏ដោយ ដាច់ខាត​ត្រូវតែ​ចាប់បញ្ជូន​យកទៅ​ផ្តន្ទាទោស ។​

រដ្ឋបាល​ខេត្តក្រចេះ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមករា និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត សម​សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​នេះ រៀប​ច​រៀបចំ​នៅ​សាលប្រជុំ​សាលាខេត្ត​ក្រចេះ ល្ងាច​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​វ៉ា ថន អភិបាលខេត្ត​ក្រចេះ​។ កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​ទៅលើ​កិច្ចការ​មួយចំនួន នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្តក្រចេះ ក្នុងពេល​បច្ចុប្បន្ន​។ ហើយ​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​នោះ ពី​ផល​វិជ្ជមាន​និង​ផលប៉ះពាល់​ខ្លះ ដែល​កើត​មានមតិ​រិះគន់​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ផង​។ ក្នុងនោះ​ដូចជា​៖ ការរិះគន់​ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ និង​បញ្ហា​បរិស្ថាន​។

ចំពោះ​បញ្ហា​អសកម្ម​មួយចំនួន​រួមមាន ៖ ផលប៉ះពាល់​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​បរិស្ថាន​ជាដើម លោក​វ៉ា ថន អភិបាលខេត្ត ៖ ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​បង្កើន សកម្មភាព​ការងារ ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បានស្នើ​អោយបាន​ទាន់ពេលវេលា ចំពោះ​បញ្ហា​ខ្លះទៀត ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ និង​ទាក់ទង​បញ្ហា​គឿង​ញៀន ក្នុងនាម​រដ្ឋបាលខេត្ត លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​ត្រូវតែ​យក​ច្បាប់​មក​អនុវត្តន៍ ជន​ណា​ប្រព្រឹត្ត​បទល្មើស​ណាក៏ដោយ ដាច់ខាត​ត្រូវតែ​ចាប់បញ្ជូន​យកទៅ​ផ្តន្ទាទោស ព្រោះថា​គឿង​ញៀន​នេះ ជា​ជំងឺ​កាច​សាហាវ​មួយ ដែល​ពិបាក​ព្យាបាល និង​ប៉ះពាល់​ដល់​យុវជន​ដែលជា​ទំពាំង​ស្នង​ឫស្សី របស់​ប្រទេសជាតិ​យើង​។​

លោក អភិបាលខេត្ត មានប្រសាសន៍​បន្តថា​៖ រដ្ឋបាលខេត្ត​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​ខេត្តក្រចេះ​បច្ចុប្បន្ន បានផ្តល់​សារៈសំខាន់​ចាំបាច់ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សង្គមជាតិ​និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ជាពិសេស​ជាង​នេះ គឺជា​ជោគជ័យ​ក្នុងការ​អនុវត្តន៍​តាម​គោលនយោបាយ របស់​រាជ​រដ្ឋា ភិ​បាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ពាកព័ន្ធ​ទាំងអស់ រួមទាំង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ខិតខំ​ធ្វើ​កិច្ចការងារ ឱ្យបាន​ឆាប់ ដើម្បី​ផ្តល់​សេវា​ផ្សេងៗ ជូន​ពលរដ្ឋ ឱ្យ​ស្របតាម​ការស្នើសុំ របស់​ប្រជាពលរដ្ឋ តាមរយៈ​វេទិកាសាធារណៈ ក្នុងនោះ​ដែល លោក​បាន​អំពាវនាវ​ដល់​គ្រប់​មន្ទីរ​អង្គភាព​ចូលរួម​ថវិកា ធ្វើ​ផ្ទះ​ជូន​ដល់​អតីត​គ្រួសារ យោធា​ដែល​បាន​ចូលនិវត្តន៍ ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×