Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហេង រតនា បញ្ជាក់ថា គិត​រយៈពេល​១៨​ខែ​ពី​ថ្ងៃទី​១២ ខែកុម្ភ​: ឆ្នាំ​២០១៩ គឺ​គ្មាន​ការព្យួរ EBA នៅ​កម្ពុជា​នៅឡើយ​ទេ​

spot_img

​ភ្នំពេញ​ ៖ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១២​កុម្ភៈ​នេះ​ថា «​ខ្ញុំ​តែងតែ​ឆ្ងល់​អ្នកធ្វើ​សេចក្តី​ថ្លែង​ការ​របស់​យើង​ខ្លះ​ហាក់ដូច​ស្លន់​ឆោឡោ​ហួស មិន​ខិតខំ​ស្វែងយល់​ពី​នីតិវិធី​និង​ខ្លឹមសារ​ពិ​ប្រាកដ​របស់​វា​»​។​

​លោក​បាន​ថ្លែងថា ករណី​EBA បើ​យើង​ពិនិត្យ​ច្បាស់លាស់​លើ​ខ្លឹមសារ​press release សហគមន៍​អឺរ៉ុប​និង​នីតិវិធី​របស់​វា​ឃើញថា​៖ ១. ប្រធានបទ​នៃ Press Release ចេញមក​ដាក់​ចំណងជើង​ថា “EU launches procedure temporary suspend trade preferences” មានន័យថា “EU ដំណើរការ​នីតិវិធី​ព្យួរ​បណ្តោះអាសន្ន​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​” តាមពិត​ខ្លឹមសារ​ខាងក្នុង​Press Release និយាយ​ពី​នីតិវិធី​ច្បាស់លាស់​ដែរ មិនទាន់មាន​ការព្យួរ​ណាមួយ​ទេ​ក្នុង​រយះពេល​១៨​ខែ​ខាងមុខនេះ គឺ​ចាប់ពី​ថ្ងៃទី​១២​ខែ​កុ​ម្ភះ​២០១៩​តទៅ​! ការសំរេចចិត្ត​នេះ ដើម្បី​ចាប់ផ្តើម​បើក​ការចរចារ​រវាង​ពួក​អឺរ៉ុប​និង​កម្ពុជា​ជា​ផ្លូវការ​ហើយ មានន័យថា​ពីមុនៗ​មក​ការចរចារ​រវាង​អឺរ៉ុប​និង​កម្ពុជា​លើក​ករណី EBA នេះ​មិន​ផ្លូវការ​នៅឡើយ​ទេ​។ ប្រធានបទ​នៃ Press Release នេះ​អាចជា​ល្បិច​សរសេរ​របស់គេ​ដែរ​ដែលនាំឱយ​មានការ​យល់ច្រឡំ ស្មានថា​ចាប់ផ្តើម​ព្យួរ​ភ្លាម​ទៅហើយ​! ! ! ។​

២. បើ​ពិនិត្យ​នីតិវិធី​បាន​សរសេរ​ច្បាស់លាស់​ដែរ​គឺថា រយះពេល​៦​ខែ​ត្រូវធ្វើ​ការត្រួតពិនិត្យ​និង​ទំនាក់ទំនង​យ៉ាង​ជិត​សិទ្ធ​ជាមួយ​អាជ្ញាធរ​កម្ពុជា​នានា ហើយ​ត្រូវ​បន្ត​រយះពេល​៣​ខែ​ទៀត​សំរាប់​អឺរ៉ុប​ធ្វើ​ការរៀបចំ​របាយការណ៍​ផ្អែក​តាម​របកគំហើញ​ទាំងនោះ​។ បន្ទប់​ពី​រយះពេល​១២​ខែ គណ​:​កម្ម​ការ​នឹង​បញ្ចប់​នីតិវិធី​ជាមួយនឹង​ការសំរេចចិត្ត​ចុងក្រោយ​ថា “​ថា​តើ​ត្រូវ​ដក ឬ​មិនត្រូវ​ដក​ប្រព​ន្ធ័​អនុគ្រោះ​ព័ន្ធ​” ហើយ​ក្នុងដំណាក់កាល​នេះដែរ​គណ​:​កម្ម​ការ​នឹង​សំរេច​អំពី​ទំហំ​និង​រយះ​ពេលដែល​ត្រូវ​ដក​។ ហើយ​ការដក​ណាមួយ​ត្រូវ​ចូល​ជា​ធរមាន​គឺ​រយះពេល​៦​ខែ​បន្ទាប់ពីនោះ​។

​លោក​អគ្គនាយក បាន​លើកឡើងថា បើ​ពិនិត្យ​ខ្លឹមសារ​នេះ​ច្បាស់លាស់​ណាស់ គ្មាន​ការព្យួរ​ណាមួយ​ទេ​ក្នុង​រយ​:​ពេល​១៨​ខែ​នេះ​។ យើង​ក៏​គួ​សឿង​បឿ​ង​ប្រកាស​ស្វាគមន៍​ក្នុងការ​ចាប់ផ្តើម​នីតិវិធី​នេះ ព្រោះ​មាន​យន្តការ​ពិភាក្សា​និង​ទទួលខុសត្រូវ​ច្បាស់លាស់​។ ទំហំ​និង​រយៈ​ពេលដែល​ត្រូវ​ដក ក៏​គ្មាន​ការសំរេច​ណាមួយ​នៅឡើយ​ទេ អាច​ដក​ខ្លះ​តិចតួច ឬ​អាច​ដក​ច្រើន​មុខ ឬ​អាច​ដក​ទាំងស្រុង ឬ​ដោយ​ពន្យា​រយះពេល​ណាមួយ វា​អាស្រ័យ​លើ​ការចរចារ​និង​ពិភាក្សាគ្នា​។

​ចំ​ណុ​សំខាន់​មួយទៀត ក្រោយពី​មាន​យន្តការ​នេះ ប្រហែលជា​កន្លែង​ខ្លះ​ឬ​ចំនុច​ខ្លះ ភាគី​កម្ពុជា​ជា​អ្នកស្នើសុំ​លុប​ឬ​ដកចេញ​ក៏បាន​ដែរ ប្រសិនជា​ចំនុច​នោះ​ឬ​លក្ខខណ្ឌ​នោះ​ជា​ចំណង​រិត​បំពង់ក​របស់​កម្ពុជា​ជាប់​រហូត​នោះ​។​

​ជារួម​! ខាង​អឺរ៉ុប​ក៏មាន​អ្នក​ល្អ និង​អ្នក​មិនសូវ​ល្អ ជាមួយ​ខ្មែរ​ដែរ ជា​លទ្ធផល​យ៉ាងណាៗ មិនទាន់​ដឹង​ទេ ដូចនេះ​ក្រុមការងារ​កម្ពុជា ត្រូវ​មូរដៃអាវ​មូ​ជើងខោ​ចូល​ប្រយុទ្ធ​លើ​សម​ភូមិ​តស៊ូ​មតិ​នេះ ៕​ ដោយ ​៖​ កូ​ឡាប​

 

spot_img
×