Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិបត្តិ​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​៖ មេដឹកនាំ​បក្សប្រឆាំង​ប្តេជ្ញា​ថា នឹង​នាំជំនួយ​ចូល​ប្រទេស​ឲ្យបាន ទោះ​មាន​ការជំទាស់​ពី​ប្រធានាធិបតី​

spot_img

​មេដឹកនាំ​បក្សប្រឆាំង​របស់​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា លោក Juan Guaidó បាន​ថ្លែង​ប្រាប់​អ្នកគាំទ្រ​​រាប់​ម៊ឺន​នាក់​របស់​លោកថា នឹង​នាំ​ជំនួយ​មនុស្សធម៌​ចូល​ក្នុង​ប្រទេស​ឲ្យបាន ទោះបី​មាន​ការប្រឆាំង​ពី​​ប្រធានាធិបតី Nicolas Maduru​។​

​លោក​ថ្លែង​ប្រាប់​អ្នកគាំទ្រ នៅក្នុង​ទ​ក្រុង Caracas ថា ជំនួយ​មនុស្សធម៌​នឹងត្រូវ​នាំ​ចូល​ក្នុងប្រទេស​​វេ​ណេ​ហ្ស៊ុយ​អេ​ឡានៅ​ថ្ងៃទី ២៣ ខែ​កុម្ភៈ​នេះ​។​

“​ពួ​យើង​មាន​ប្រជាជន​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ជិត ៣០០.០០០​នាក់ ដែល​អាច​ស្លាប់​ប្រសិន​ជា​គ្មាន​ជំនួយ ហើយក៏​មាន​ប្រជាជន​ជិត ២​លាន​នាក់​ផងដែរ​ដែល​កំពុង​មាន​បញ្ហា​សុខភាព​”​។​

​លោក ក៏​បាន​ប្រាប់​ទៅដល់​ប្រធានាធិបតី Nicolas Maduro​ឲ្យ​ចាក់ចេញ​ពី​តំណែង​ផងដែរ​។​

​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី Nicolas Maduro បាន​បដិសេធ​មិន​ទទួល​យក​ជំនួយ​ពីរ​បរទេស​ឡើយ ព្រោះ​លោក​ខ្លាច​ថា ការអនុញ្ញាតិ​ឲ្យ​ឡាន​ដឹក​ជំនួយ​មនុស្សធម៌​ចូល​ក្នុងប្រទេស អាច​នឹង​មាន​ការអន្តរាគមន៍​ពី​យោធា​​អា​មេ​រិច ដើម្បី​ទំលាក់​រូបលោក​ចេញពី​តំណែង​។​

​ឡាន​ដឹក​ជំនួយ​ជាច្រើន​គ្រឿង​របស់​អា​មេ​រិច​បាន​ធ្វើដំណើរ​មក​ដល់​ព្រំដែន​ប្រទេស​កូឡុំប៊ី ប៉ុន្តែ​ឡាន​ទាំងនោះ​ត្រូវ​ចត​នៅ​ក្បែរ​ស្ពាន Tienditas បន្ទាប់ពី​ត្រូវ​រារាំង​ដោយ​កងទ័ព​វេ​ណេ​ហ្សុយ​អេ​ឡា​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×