Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ក្ស​ត្រីថៃ ចេញមុខ​សុំទោស ក្រោយពេល​ត្រូវ​ដកចេញ​ពី​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ខណៈ​បក្ស​ដែល​តែងតាំង​ព្រះ​នាង​ប្រឈម​នឹង​ការរំលាយ​

spot_img

​ព្រះអង្គម្ចាស់ក្សត្រី​Ubolratana Rajakanya Sirivadhana Barnavadi ដែល​ជា​បងស្រី​បង្កើត​របស់​ព្រះមហាក្សត្រ​ថៃ បានធ្វើការ​សុំ​ទោស​ដោយ​សារ​បង្កបញ្ហា​ដល់​ប្រជាជន​ថៃ មុន​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី ២៤ ខែ​មីនា​ខាងមុខ​នេះ​។​

​ការចេញមុខ​សុំទោស និង​ទទួលស្គាល់​កំហុស​របស់​ព្រះ​នាង​បាន​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​គណៈកម្មការ​រៀបចំ​បោះឆ្នោត​ថៃ បាន​ដក​ព្រះ​នាង​ចេញ​បញ្ជី​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​​សម្រាប់​ការបោះឆ្នោត​។​

​គណៈកម្មការ​បោះឆ្នោត​បញ្ជាក់ថា សមាជិក​គ្រួសារ​រាជវង្ស​ទាំងអស់​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​នយោបាយ​។ ការដក​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​ព្រះ​នាង​ចេញ ក្រោយពេល​ព្រះមហាក្សត្រី​ថៃ​សម្តែង​ការ​មិន​ពេញ​​ចិត្ត និង​បាន​បញ្ជាក់ថា ការចូលរួម​ក្នុង​ឆាកនយោបាយ​របស់​បង​ស្រី​ព្រះអង្គ​គឺជា​រឿង​មិន​សម​រម និង​មិន​គោរព​ទៅ​ដល់​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទំលាប់​របស់​ថៃ​។​

​ព្រះ​នាង​បានធ្វើការ​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ដូច្នេះ​ថា “​អោយ​ខ្ញុំ​សុំទោស ដែល​បំណង​របស់​ខ្ញុំ​ក្នុងការ​ធ្វើ​កិច្ចការ​ដើម្បី​ប្រទេស និង​ប្រជាជន​ថៃ បាន​បង្ក​ជា​បញ្ហា ដែល​វា​មិន​គួរ​កើតមាន​នៅក្នុង​រជ្ជកាល​នេះ​”​។​

​គណៈកម្មាការ​បោះឆ្នោត​ថៃ ក៏​កំពុង​ពិចារណា​រំលាយ​បក្ស Thai Raksa Chart ដោយសារ​តែ​បក្ស​នេះ​បាន​តែងតាំង​គ្រួសារ​រាជវង្ស​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×