Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ៖ អ្នកទោស​គ្រឿងញៀន​ប្រហែល​២​ភាគ​៣ កំពុង​ជាប់​ឃុំ​ឡើង​ចង្អៀត​ណែន ហើយ​ស្នើ​ស្ថាប័ន​តុលាកា​រព​ន្លឿ​ននីតិវិធី​

spot_img

​ភ្នំពេញ ​៖ ស្របពេល​ដែល​ការ​អ្នក​ជាប់​ទោស​ប្រមាណ ៣១.០០០​នាក់ កំពុង​ជាប់ទោស​ក្នុង​ពន្ធនាគារ ដែល​ពេញ​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ ហើយ​ជា​ពិសេស​ភាគច្រើន​អ្នកទោស​ក្នុង​បទល្មើស​គ្រឿងញៀន​នោះ សម្តេច​ក្រឡាហោម បាន​ស្នើ​ឲ្យមាន​ការគ្រប់​គ្រង​ពន្ធនាគារ និង​ការស្តារ​នីតិសម្បទារ នៅក្នុង​ពន្ធនាគារ និង​ស្នើ​ឲ្យ​ស្ថាប័ន​តុលាកា​រ​ពន្លឿន​ការដោះស្រាយ​កាត់ក្តី ជនល្មើស​គ្រឿង​ញៀន​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា “​កិច្ច​ការ​ពាក់ព័ន្ធ​ការគ្រប់គ្រង​ពន្ធនាគារ និង​ការស្តារ​នីតិសម្បទារ នៅក្នុង​ពន្ធនាគារ ដែល​មាន​ចំនួន​៣១.០០០​នាក់ ដែល​ក្នុងនោះ មាន​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ប្រហែល​២​ភាគ​៣ ឬ​ក៏​ជិត​២​ភាគ​៣ ។ យើង​បាន​ឃើញ​តួលេខ​នេះ បាន​យើង​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​គ្រឿងញៀន ។​

​សម្តេច​ក្រឡាហោម បាន​ថ្លែង​បញ្ជាក់ថា “​យើង​កំពុង​សហការ​ជាមួយ នឹង​ស្ថាប័ន​តុលាការ ឬ​មិន​ហ៊ាន​និយាយថា ជំរុញ​ឲ្យ​គាត់​ពន្លឿន​អ្វី​យ៉ាងម៉េច​ទេ គឺ​សហការ ក្នុងន័យ​ពន្លឿ​ននីតិវិធី ប៉ុន្តែ​ការសម្រេច​បែប​ណា​នោះ គឺ​ទៅ​លើ​ស្ថាប័ន​តុលាការ ក្នុង​ការកាត់ក្តី ពីព្រោះ​ថា​បើ​មិន​អ៊ីចឹង​ទេ វា​សល់​ច្រើន អ្នក​ដែល​មិន​ទាន់​កាត់ក្តី ។ នេះ​ជា​បញ្ហា​ដែល​យើង នឹង​មាន​ការប្រជុំ​ពិសេស​មួយទៀត ដោយឡែក​មួយទៀត ទាក់ទង​នឹង​កិច្ចការ​នោះ​”៕ ​ដោយ ​៖​ កូឡាប​

spot_img
×