Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អត់​ដឹង​ច្បាប់ទៅ​យក​យោធាមក​អនុវត្តន៍​ដីកាដោះស្រាយ​ទំនាស់​ដីធ្លី​

spot_img

​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ អត់​ដឹង​ច្បាប់ ទៅ​យក​យោធា​មក​អនុវត្តន៍​ដីកា​ដោះស្រាយ​ទំនាស់​ដីធ្លី ធ្វើ​ទាំង​ខុសច្បាប់ គឺ​កាន់តែ​ខុស​ថែមទៀត សម្តេច​ថា មន្ត្រី​អនុវត្តន៍ មានតែ​នគរបាល កងរាជអាវុធហត្ថ ព្រះរាជអាជ្ញា ។​

​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងថា “​កាលពី​ថ្ងៃ​មុន នៅ​ខេត្ត​ព្រះសីហនុ ទៅ​ដោះស្រាយ​រឿង​ដី ឥឡូវ​យើង​ជា​អ្នករដ្ឋបាល​ផង ជា​អ្នកច្បាប់​ផង ដូច្នេះ​យើង​ត្រូវ​ដឹង​។ គាត់​ទៅ​យក​កម្លាំង​នគរបាល និង​ប៉េអឹម គឺ​ត្រូវ​ហើយ ប៉ុន្តែ​បើ​គាត់​ទៅ​យក​កម្លាំង​យោធា គឺ​ខុស​ហើយ ។ គេ​មិន​យក​កម្លាំង​យោធា ទៅ​អនុវត្តន៍​ដីកានោះទេ ។ រឿង​ដូចគ្នានេះដែរ កើត​នៅ​ខេត្តក្រចេះ​មួយ​ដែរ កើត​នៅ​ខេត្ត​ព្រះសីហនុ​មួយ​ដែរ ។ ហ្នឹង​មាន​ន័យ​ថា រដ្ឋបាល​ខេត្តប៉ុណ្ណា​ណី​អត់​ដឹង​ច្បាប់ ។ ប្រយ័ត្ន​ខេត្ត​ផ្សេងទៀត មិន​បាន​ប្រាប់​អីចឹង រមៀល​អីចឹង​ទៀត ។ មានអី ដល់​ឃើញ​យោធា ទៅប្រើ​យោធា អនុវត្តន៍​គឺ​អន្តរ​ធានា​។ មន្ត្រី​អនុវត្តន៍ មានតែ​នគរបាល កងរាជអាវុធហត្ថ ព្រះរាជអាជ្ញា ហើយ​រឿង​វា​មិន​ទាន់​ត្រូវធ្វើ​ផង វា​មិន​ទាន់​ចាំបាច់​ត្រូវធ្វើ​ខានមិនបាន​ផង ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ​ខ្ញុំ​មិន​ទាន់​និយាយ​ទៀត ។ ថា​បើ​ធ្វើ​ទៅ មិន​ធ្វើ​ខុស​។ ហើយ​យើង​នៅ​តែ​ធ្វើ​ទាំង​ខុសច្បាប់ គឺ​កាន់តែ​ខុស​ថែមទៀត​”​។​

​ក្នុង​ជម្លោះ​ដីធ្លី កើតឡើង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រា​ង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្មីៗ​នេះ បណ្តាលឲ្យ​មាន​ការបង្ក្រា​ប និង​មាន​ការបាញ់​ដោយ​កាំភ្លើង រហូត​មាន​របួស​មនុស្ស​ម្នាក់ ។ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា ប្រឆាំង​ទៅ​នៅ​ដីការ​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ ដោយ​សម្រេច​ឲ្យ​ប្រពន្ធ​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ឈ្នះក្តី​ពួកគាត់ លើ​រឿង​ដីធ្លី​។ សមត្ថកិច្ច បកស្រាយ​ថា ការរារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា គឺជា​ការអនុវត្ត​តាម​សាលដីកា​របស់​តុលាការ​កំពូល​។ យ៉ាងណា ប្រជាពលរដ្ឋ តវ៉ា​ថា វា ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​។

​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ទទួលស្គាល់ថា ពិតជា​មាន​ការ​បាញ់កាំភ្លើង ហើយ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ រងរបួស​មែន ពេល​ប្រជាពលរដ្ឋ និង សមត្ថកិច្ច កំពុង​ផ្ទុះ​ជម្លោះ​ដាក់គ្នា ក្នុងការ​តវ៉ា​រឿង​ដីធ្លី​។ ប៉ុន្តែសមត្ថកិច្ច បកស្រាយ​ថា គ្រាប់កាំភ្លើង ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​នោះ មិនមែនជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ទេ​។​

​ក្បាល​គ្រាប់​ដែល​បៀម​ជាប់​ក្នុង​ខ្លួន​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រកឃើញថា ជា​ប្រភេទ​គ្រាប់ឡុក ដែល​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ ដោយហេតុ​ថា ក្នុងពេល​ប្រតិបត្តិការ សមត្ថកិច្ច​បាន​បាញ់​ឡើង​លើ​ដើម្បី​រារាំង​កុំឲ្យ​ក្រុមអ្នកតវ៉ា គប់​ដប​សាំង និង​បំផ្លិច​បំផ្លាញ​​ទ្រព្យសម្បត្តិ ដែល​ជាហេតុ​នាំឲ្យ​មាន​មហន្តរាយ​ខ្លាំង​ថែម​ទៀត ហើយ​សមត្ថកិច្ច ក៏​មិន​បាន​ប្រើប្រាស់​កាំភ្លើង​ម៉ា​កឡុក​នេះ ក្នុង​ពេលនោះ​ដែរ​។ បច្ចុប្បន្ន ជនរងគ្រោះ​ម្នាក់ ដែល​រងរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ហើយក៏​បាន​ធូរស្បើយ​ហើយ​​ដែរ​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×