Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​អនុប្រធាន និង​សមាជិក​ថ្មី គ​.​ជ​.​ប ៣​រូប ជំនួស​បេក្ខភាព​ដែល​លាឈប់​

spot_img

ភ្នំពេញ ​៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង លោក នុត សុខុម ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជំនួស​លោក គួ​យ ប៊ុន​រឿន តែងតាំង​លោក ឌឹ​ម សុ​ណ្ណា​រុំ និង​លោក ហ៊ែ​ល សារ៉ាត់ ជា​សមាជិក គ​.​ជ​.​ប ជំនួស​លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង​។​

​ជាមួយគ្នានេះដែរ នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ គ​.​ជ​.​ប បាន​រៀបចំ​កម្មវិធី​ទទួល​ស្វាគមន៍ អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ថ្មី ក្រោម​អធិបតីភាព លោក ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប​ផងដែរ​។​

​លោក នុត សុខុម កូតា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានប្រសាសន៍ថា ពួកគាត់​ដែល​ចូលកាន់​តំណែង​ផ្លូវការ​នេះ គឺ​មាន​មោទនភាព​ក្រៃលែង​ដែល​អង្គសភា​បោះឆ្នោត​ផ្តល់​ការទុកចិត្ត​កាលពី​ថ្ងៃ​ទី​៧ ធ្នូ និង​បាន​ស្បថ​នៅក្នុង​ព្រះរាជវាំង​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ហើយ​ថា ការចូល​កាន់តំណែងរ​បស់​សមាជិក​ថ្មី​ដើម្បី​បន្ត​និរន្ត​ភាព​នៃ គ​.​ជ​.​ប ក្នុង​ការបម្រើ​សង្គមជាតិ និង​ប្រជាជន​។​

​លោក ស៊ិក ប៊ុ​កហុក បាន​ថ្លែង​ក្នុង​ពិធី​ចូលកាន់​តំណែង​របស់​ស​មាជិក​ថ្មី​ថា លោក​សូម​ស្វាគមន៍​ចំនួន​សមាជិក​ថ្មី​ទាំង​៣​រូប ដែល​ត្រូវ​បាន​សភា​តែងតាំង​ជា​អនុប្រធាន និង​សមាជិក​ថ្មី​ទាំង​បី​រូបនេះ ជំនួស​អ្នក​សុំលាលែង​ការ​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៧៕ ដោយ​៖​កូឡាប​

spot_img
×