Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ចំការ​អំពៅ​អស់​ចំនួន​៨៣​ហិកតា​ របស់​ក្រុមហ៊ុន​ចំនួន​២​ នៅ​ស្រុក​ស្វាយទាប​ ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​យ៉ាងហោច​ណាស់​ចំការ​អំពៅស្ករ​ចំនួន​៨៣​ហិកតា​ត្រូវបាន​អណ្តាតភ្លើង​ត្របាក់​ឆេះ​ម៉ត់​ស្ទើរ​សល់​តែ​ផេះ​របស់​ក្រុមហ៊ុន​ចំនួន​២​ស្ថិតនៅក្នុង ឃុំ គគីរ​សោម ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។​ករណី​ភ្លើង​ឆេះ​ចំការ​អំពៅ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១និង១០​នាទី​នៅ​ថ្ងៃទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ស្ថិតក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក កុយ សា​រ៉េ​ន ម្ចាស់​ចំការ​អំពៅ​បាន​ក្រុម​អ្នក​សារព័ត៍មាន​ឲ្យដឹងថា​៖​មុនពេល​មាន​ភ្លើង​ឆេះ​គេ​ឃើញ​មាន​កម្មករ​កំពុង​កាប់​អំពៅ​និង​មាន​ម៉ា​សុីន​ច្រូត​ក៏កំពុងតែ​ច្រូត​ផង​ដែរ​ស្រាប់តែ​មាន​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ហើយ​ស្លឹក​អំពៅ​ហោះ​រាយប៉ាយ​ពិបាក​គ្រប់គ្រង​ខ្លាំងណាស់​។​

​លោក​បាន​បន្តទៀតថា​ ៖ ​ខ​ណៈ​ដែល​ភ្លើង​កំពុង​ឆេះ​នោះ​ក្រុមកម្មករ​នាំគ្នា​រត់​មក​ការដ្ឋាន​ដើម្បី​មក​យក​អា​ត្រាក់​ភ្ជួរ​កាត់​ចំការ​អំពៅ​និង​បាញ់​ទឹក​ប៉ុន្តែ​មិន​អាច​ធ្វើឱ្យ​ភ្លើង​រលត់​នោះទេ ​ដោយសារ​មាន​ខ្យល់​បក់​ហើរ​ស្លឹក​អំពៅ​ដែល​ឆេះ​មកកាន់​មុខ​អា​ត្រាក់​និង​ការដែល​ឆេះ​លឿន​ពេក​កម្មករ​ស្ទើរត់​ពុំ​រួច​ផង​បណ្តាល​ឲ្យ​ឆេះ​អស់​ចំនួន 57 ហិច​តា​និង​របស់​ក្រុមហ៊ុន សុផាត សំណាង អស់​ចំនួន 26 ហិច​តា​ផងដែរ ។​

​លោក​បាន​បញ្ជាក់ទៀតថា​៖​ភ្លើង​រលត់​ទៅ​វិញ​នៅ​ម៉ោង ២​ៈ​២០ នាទី​រសៀល​ហើយ​មូលហេតុ​បណ្តា​ឲ្យ​ឆេះ​នេះ​មិនដឹង​ច្បាស់​ថា​ជា​ករណី​ឆេះ​ដោយសារ​ធម្មជាតិ ឬ មាន​អ្នក​លួច​ដុត ជក់បារី​បោះ​កន្ទុយបារី​នោះទេ​។ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​។​

លោក កុយ សា​រ៉េ​ន ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​ជិតៗ​ចំការ​អំពៅ​មេត្តា​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​អគ្គីភ័យ​ដែល​បណ្តាល​អោយ​ក្រុមហ៊ុន​មាន​ការខាតបង់​ក៏​ដូច​បងប្អូន​ខាតបង់​ផង​ដែរ​ព្រោះ​ដាំ​ដុះ​បើ​ឆេះ​អំពៅ​អស់​ក្រុមហ៊ុ​គ្មាន​ការងារ​ឲ្យ​បងប្អូន​កម្មករ​មាន​ធ្វើ​នោះ​ដែរ​យើង​ចេះ​ថែរក្សារ​ទាំងអស់គ្នា​ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×