Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ ហោ សុខុន រត់​បាត់​ពី​វត្ត​ច្បារអំពៅ​ហើយ នៅ​យប់​នេះ ដោយ​មិន​ដឹង​និមន្ត​ទៅ​ណា​

spot_img

​ភ្នំពេញ ៖ សេចក្តីរាយការណ៍​នៅ​យប់​នេះ បានឲ្យដឹងថា ៖ ព្រះសង្ឃ ហោ សុខុន ដែល​មហាជន​ទាមទារ​ឲ្យ​ចាប់​ផ្សឹក ព្រោះ​បង្កបញ្ហា​ក្នុងសង្គម បាន​ចេញ​បាត់​ពី​វត្ត​ច្បារអំពៅ​ហើយ ដោយ​មិន​ដឹង​ទៅ​ទីណា​ទេ​។​

កាលពី​ព្រលប់​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​នគរ បាន​ឈរ​ចាំ​នៅក្នុង​វត្ត​នេះ ដែល​ប្រភព​ច្បាស់​ការណ៍​បាន​រាយការណ៍​ថា ព្រះសង្ឃ​អង្គ​នេះ គង់នៅ​ក្នុង​វត្ត​នេះ នៅឡើយ ប៉ុន្តែ​នៅ​វេលា​យប់​ថ្ងៃទី​១២​កុម្ភៈ​នេះ បាន​បាត់​ចេញពី​វត្ត​តែម្តង​។​

​នៅ​វេលា​ព្រឹក​ថ្ងៃទិ​១២​កុម្ភៈ​នេះ គេ​សង្កេតឃើញ​ព្រះសង្ឃ ហោ សុខុន និង​ព្រះ​សង្ឈ​ផ្សេងទៀត និមន្ត​តាម​រថយន្ត​ចូលមក​ក្នុង​វត្ត ដោយ​មាន​ចង្ហាន់​ជាមួយ​ផង ដែល​ទំនង​ទើបតែ​មក​ពី​ពិធី​បុណ្យ​នៅ​ខាងក្រៅ​វត្ត​។ ប៉ុន្តែ នៅ​ល្ងាច​នេះ បរិយាកាស​នៅក្នុង​វត្ត​ច្បារអំពៅ ហាក់​មាន​សភាព​ស្ងាត់ជ្រងំ បន្ទាប់ពី​មាន​វត្តមាន​អ្នកសារព័ត៌មាន កំពុង​រង់ចាំ​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ព្រះសង្ឃ​អង្គ​នេះ​។​

សូមបញ្ជាក់​ថា ៖ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា គណៈ​សង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ថ្វាយបង្គំ​ព្រះអង្គ​ឈប់​ឲ្យ​ផ្សាយ​ផ្ទាល់ តាម​ហ្វេ​សប៊ុក​ពីរឿង​ប្រទេស​ជាតិ​ទៅ​ទៀត​នោះ គឺ​នៅ​ម៉ោង​៧​យប់ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ បាន​បន្ត Live ហ្វេ​សប៊ុក ដោយ​ប្រកាស​ថា បើ​ជាប់ទោស ក៏​មិន​សុំ​លើកលែងទោស​ទេ​។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់​យ៉ាង​ហំ​ហាន​ថា អាយុ​៣៤​ឆ្នាំ បើ​ជាប់គុក​១០​ឆ្នាំ ចេញ​វិញ​៤៤​ឆ្នាំ​។ អ្វី​ដែល​និយាយ​ចេញ​ពី​បេះ​ដូង​។ និយាយ​ទាំង​សើច​ថា មិន​ភ័យ មិន​ខ្លាច​។​

​នៅក្នុង​ឃ្លីប​វីដេអូ បង្ហោះ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​សប៊ុក ព្រះតេ​ជោ​គុណ ហោ សុខុន បាន​អះអាង​បែប​អ្នកក្លាហាន​ថា ព្រះអង្គ​និយាយ​ប្រថុយ​ស្លាប់ និយាយ​ប្រថុយ​ជាប់គុក​។​

​ជាមួយគ្នា​នោះ ព្រះអង្គ​ក៏​បាន​លើកឡើង​ថា ព្រះអង្គ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​សប៊ុក​នេះ ដើម្បី​កុំឲ្យ​មាន​ការយល់ច្រលំ ពី​សារ​របស់​ព្រះអង្គ ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក ដែល​បាន​សរសើរ​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ថា​ជា​ផ្កាយ​សំណាង​។ តែ​ក្នុង​សារ​របស់​ព្រះអង្គ​បង្ហោះ​តាម​ហ្វេ​សប៊ុក​នោះ ក៏បាន​លើក​សរសើរ​សម្តេច​តេជោ ហ៊ុន សែន ថា​ជា​ព្រះឥន្ទ គឺ​ព្រះឥន្ទ​ធំជាងគេ​ទាំងអស់​។​

​ចំពោះ​សារ​ដែល​គេ​បង្ហោះ​ចែកចាយ ហើយ​នាំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង បញ្ចេញ​ប្រតិកម្ម​នោះ ត្រូវបាន​ព្រះ​តេជ​គុណ ហោ សុខុន បញ្ជាក់ថា ត្រូវបាន​គេ​កាត់ត ហើយ​ផ្សាយ​ក្នុង​បំណង​អាក្រក់ ធ្វើបាប​លើ​ព្រះអង្គ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ការបាក់​ទេ ហើយ​សម្តេច ស ខេង ក៏​មិន​ទៅ​ដណ្តើម​អំណាច​ពី​សម្តេច​តេជោ ហ៊ុន សែន ដូច​ការលើក​ឡើង​នោះ​ទេ​។ កុំ​យល់ច្រឡំ​។​

​ព្រះ​តេជគុណ ហោ សុខុន បាន​បន្តថា ក្នុង​សារ​ហ្វេ​សប៊ុក​របស់​ព្រះអង្គ ដែល​គេ​ផ្សាយ​កោតសរសើរ​សម្តេច​ក្រឡា​ហោ​ម ស ខេង ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នោះ បានត្រឹមតែ ១០​ភាគរយ​ទេ គឺ​ព្រះអង្គ​ក៏​មាន​សរសើរ​លើកឡើង​ពី​គុណសម្បត្តិ និង​សរសើរ​សម្តេច​តេជោ ហ៊ុន សែន​ថា ជា​ព្រះឥន្ទ ដែល​ធំជាងគេ​បំផុត​។​

ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ទោះបីជា​មាន​ការផ្សព្វផ្សាយ​ដោយ​ក្លែង​សារ​របស់​ព្រះអង្គ​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា មាន​សាមគ្គី​ផ្ទៃក្នុង​រឹងមាំ ដែល​មិន​មាន​គណបក្ស​នយោបាយ​ណា នៅលើ​ពិភពលោក រក​ស្មើ​បាន គឺ​រឹងមាំ​ជាង​ដែកថែប​ទៀតផង​។ ក្នុងនោះ សម្តេច​តេជោ ហ៊ុន សែន មាន​គុណសម្បត្តិ​ធំជាងគេ ក្នុងការ​រំដោះជាតិ​មាតុភូមិ រួម​ទាំង​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​ក្នុងពេល​ផ្សាយ​ផ្ទាល់​នេះ ព្រះតេ​ជោ​គុណ ហោ សុខុន ក៏​បាន​រិះគន់​លើ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ដោយ​ហៅ​លោក ខឹម វាសនា ថា​ជា​ជន​ក្បត់ជាតិ​។​

​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា គណៈ​សង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ជួប​ព្រះ​តេជគុណ ហោ សុខុន នៅក្នុង​វត្ត​ច្បារអំពៅ ដោយ​ស្នើ​ឲ្យ​ព្រះអង្គ ឈប់ Live វីដេអូ មាន​សង្ឃដីកា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រទេស​ជាតិ​ត​ទៅ​ទៀត​។​

​ប្រធាន​មន្ទីរ និង​សាសនា រាជធានី​ភ្នំពេញ លោក ផន ដាវី បានបញ្ជាក់​ថា ក្រោយពី​មាន​ការសម្របសម្រួល​រួចហើយ ព្រះ​តេជគុណ ហោ សុខុន បាន​ទទួលយក​ការណែនាំ​របស់​អាជ្ញាធរ ព្រមទាំង​ព្រះអង្គ ព្រម Live វីដេអូ​ឡើងវិញ ពាក់ព័ន្ធ​ករណី​ព្រះអង្គ​លើក​សរសើរ​ថ្នាក់ដឹកនាំ កាលពី​ថ្ងៃ​មុន ដើម្បី​កុំឲ្យ​មាន​ការយល់ច្រឡំ​លើ​ព្រះអង្គ​។​

​បើ​តាម​ប្រព​ភព​ច្បាស់​ការណ៍ បានបញ្ជាក់​ថា គិត​វេលា​ម៉ោង​៨:៥០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែ​កុម្ភៈ​នេះ ខាង​សាលាខណ្ឌ​ច្បារអំពៅ បាន​យក​អាយ​ឌី (ID) ចំនួន​៣​គ្រឿង មក​ប្រគល់ជូន​ចៅអធិការ​វត្ត​ច្បារអំពៅ ដែល​នេះ​បញ្ជាក់​ថា​ព្រះចៅអធិការ​វត្ត​ច្បារអំពៅ គង់នៅ​ក្នុង​វត្ត​នៅឡើយ​៕ ​ដោយ​៖​កូឡាប​

spot_img
×