Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ជំងឺសរសៃប្រសាទ​ជាង​២០​ឆ្នាំ​មកហើយ​ ស្ត្រី​ម្នាក់​សម្រេចចិត្ត​ចងករ​ស្លាប់​ខ្លួន​ចោល​កូន​៤​នាក់

spot_img

​ខេត្តស្វាយរៀង ​៖ ​ស្ត្រី​ម្នាក់​ដែល​មាន​ជំ​ងឺស​រសៃ​ប្រសាទ​ជាង​២០​ឆ្នាំ​មកហើយ ​បាន​សម្រេចចិត្ត​ចងករ​សម្លាប់ខ្លួន​ចោល​កូន​៤​នាក់​និង​ប្តី​នៅ​ជញ្ជាំង​ខ្ទម​របស់ខ្លួន​។​ដែល​ករណី​ចងករ​សម្លាប់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥និង៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​នៅត្រង់​ចំណុច ខ្ទម​របស់​ខ្លួន​នៅក្នុង​ភូមិ ត្រោក ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​លោក សេក យ៉ាន មេឃុំ​កំពង់​ចំឡង​បាន​មានប្រ សាស​ន៍ឲ្យដឹងថា​ ៖​ ជនរងគ្រោះ​មានឈ្មោះ ទន់ សុ​ភី ភេទ​ស្រី អាយុ ៤២​ឆ្នាំ​កូន​៤​នាក់​និង​ប្តី​មុខរបរ​ជា​កសិករ​រស់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ហើយ​ស្ត្រី​រងគ្រោះ​ខាងលើ​ដោយ​ជា​មនុស្ស​សរសៃ​ប្រសាទ​ត្រូវ​ក្រុមគ្រួសារ​ធ្វើ​ខ្ទម​ចាក់សោ​អោយ​នៅ​ក្នុង​ខ្ទម​តែ​ម្នាក់​អស់​រយះពេល​ច្រើន​ឆ្នាំ​មកហើយ​ព្រោះ​ដោយសារ​តែ​ជំងឺសរសៃប្រសាទ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិនបាន​។​

​លោក​មេឃុំ​បាន​មានប្រសាសន៍​ឱ្យដឹង​ទៀត​ថា​ ៖ ​ដោយ​មួយ​រយះ​នេះ​ក្រុម​គ្រួសារ​បាន​ដោះ​សោ​ឲ្យបាន​ជិត​មួយ​ខែ​ប៉ុណ្ណោះ​ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​ឃើញ​ស្ត្រី​រងគ្រោះ​ចងករ​និង​ក្រ​ម៉ា​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​នៅ​ជញ្ជាំង​ខ្ទម​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ធ្វើ​កោសលវិច្ឆ័យ​លើ​សាកសព​។​ ក្រោយពី​ពិនិត្យ​សាកសព​រួច​មក​សមត្ថ​កិច្ច​បានបញ្ជាក់​ថា​ពិតជា​ចងករ​ដោយ​ខ្លួនឯង​មែន​។​រីឯ​សាកសព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​ ដោយ ៖ វ៉ៃកូ​

spot_img
×