Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​ចរាចរ​មួយចំនួន នៅតែ​ប្រើ​ឥរិយាបថ​មិន​គាប់​ភ្នែក មើល​លើ​ការ​ពួន​ស្ទាក់​ចាប់ ម៉ូតូ ឡាន នៅតាម​ដងផ្លូវ​សាធារណៈ​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ចរាចរ​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មួយចំនួន នៅតែ​ប្រើ​ឥរិយាបទ មិន​សមរម្យ ចំពោះ​សកម្មភាព​ពួនស្ទាក់ ចាប់​ម៉ូតូ ឡាន នៅតាម​ដងផ្លូវ​សាធារណៈ បង្ក​មាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ និង​ធ្វើឲ្យប៉ះពាល់​ដល់​សតិអារម្មណ៍​ប្រជា​ពលរដ្ឋ ដែល​សកម្មភាព មិន​ប្រក្រតី​នេះ គួរតែ​កែប្រែ​ឡើងវិញ​។​

​នេះ​បើ​តាម​ការលើកឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥៧ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ ២០១៩​នេះ ក្រោម​វត្តមាន​លោក​ជួប ខុន ជា​ប្រធាន​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​។​

​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា កន្លងមកនេះ ឥរិយាបទ​របស់​សមត្ថកិច្ច​នគរបាល​ចរាចរ​ផ្លូវគោក​មួយចំនួន មិន​សមរម្យ​ទេ ដោយ បាន​ពួន​ស្ទាក់​ចាប់​ម៉ូតូ ឡាន ឃ្លាតឆ្ងាយ​ពី​ផ្លូវខ្វែង ឬ​ភ្លើងស្តុប ដែល​បាន​បង្ក​គ្រោះថ្នាក់ នៅពេល​អ្នកធ្វើដំណើរ ភ្ញាក់​នឹង​បុគ្គល​នគរបាល​មួយចំនួន ដែល​ចេញ​ទៅ​ពួន​ស្ទាក់​ចាប់​នេះ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​មាន​ការប្រជុំ​ផ្សព្វផ្សាយ ដាក់​ផែនកា​រហាម​ពួន​ស្ទាក់​ចាប់​ម៉ូតូ ឡាន នៅ​ចំណុច​ស្តុប​នី​មួយៗ​នេះដែរ​។​

​មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា នៅពេល​ស្តុប​ពណ៏​ក្រហម អ្នកធ្វើ​ដំណើរ​អាច​បត់​ស្តាំ បាន​បើសិន​គ្មាន​ឧបសគ្គ​នៅ​ពីមុខ​។​

​ក្នុង​កិច្ចប្រជុំ​ដ​ដែរនោះ លោក​ជួប ខុន ក្នុង​នាម​ប្រធាន​កិច្ចប្រជុំ បាន​លើកឡើង​ថា បញ្ហា​សំរាម នៅ​ខណ្ឌ​ទួលគោក នៅតែ​ជា​ការបង្ក​ជា​បញ្ហា ដល់​ប្រជាពលរដ្ឋ​ខឹងសម្បា ព្រោះថា យ៉ាងហោចណាស់ ក៏​រយៈពេល​២​សប្តាហ៏​ដែរ ទើប​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​យក​ម្តង​។ យើង​មិនដឹង​ថា តើ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មាន បញ្ហា​អ្វីខ្លះ​នោះទេ​។ គ្រប់​វេទិកាសាធារណៈ ប្រជាពលរដ្ឋ​តែង​បានលើកឡើង ពី​រឿង​សំរាម​នេះ​ដដែលៗ តែ ការដោះស្រាយ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​។​

​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជជែក​គ្នា ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ថា​៤​ខណ្ឌ​កណ្តាល​ក្រុង ត្រូវ​ប្រមូល​សំរាម​១​ថ្ងៃ​ម្តង ចំណែក​ខណ្ឌ​ជាយក្រុង​ប្រ មូល​២​ថ្ងៃ​ម្តង​។ ក្រុមហ៊ុន​ស៊ីន​ទ្រី តែង​លើកឡើង​ពី​មូលហេតុ​ឡាន ដឹក​សំរាម​ខូច ការស្ទះ​នៅ​ចំណុច​ទីលាន​ចាក់​សំរាម ប្រជាពលរដ្ឋ​ជំពាក់​ថ្លៃ​ប្រមូល​សំរាម​ជាដើម ។ លោក​ថ្លែងថា សូម្បី​ថ្នាក់​ជាតិ​ក៏​បង្ហាញ ពី​ក្តីកង្វល់​រឿង​សំរាម​នេះដែរ និង​បាន​រៀបចំ ក្រុម​ធ្វើ​អធិការកិច្ច ចំណូល​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​។ តែ​ក្រុមហ៊ុន​ស៊ីន​ទ្រី មិន​បាន​ផ្តល់​របាយការណ៍ ជូន​ក្រុមការងារ​អធិការកិច្ច​នោះឡើយ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×