Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​អាមេរិក​ងឿងឆ្ងល់ ព្រោះ​ស្មាន​មិន​ដល់​ចំពោះ​ទឹកចិត្ត​ម្តាយ​ម្នាក់នេះ​…

spot_img

​ថ្មីៗ​នេះ​តាម Next Shark ក្រុម​និស្សិត​នៅ​សកល​វិទ្យាល័យ Towson រដ្ឋ ryland អាមេរិក បាន​ថ្នាំងថ្នាក់​នឹង​ការរំខាន​ជា​បន្តបន្ទាប់​ដោយ​ស្ត្រី​វ័យ​ជាង ៥០​ឆ្នាំ​ម្នាក់ ។ តាម​នោះ​គឺ​ស្ត្រី​នេះ ភ័យខ្លាច​កូន​នៅ​លីវ​យូរ​ឆ្នាំ​ពេក ទើប​គាត់​សម្រេចចិត្ត​កាន់​រូបថត​របស់​កូនប្រុស​ដើរ​ពាសពេញ​ល​សាលា ។ ហើយ​ឲ្យ​ជួប​តែ​និស្សិត​ស្រីៗ គាត់​ប្រាស្រ័យ​នឹង​ពួកគេ​ភ្លាម ហើយ​សួរ​ត្រង់ៗ​ថា តើ​ចង់​យក​កូន​គាត់​ជា​សង្សារ​ដែរ​ឬទេ ។​

​ពេលនេះ​ប៉ូលិស​បាន​សំណូមពរ​ឲ្យ​ស្វែងរ​កព័ត៌មាន​ពី​ស្ត្រី​ខាងលើ​ដើម្បី​សំណូមពរ​…​នាង​បញ្ឈប់​ទង្វើរ​បែប​នេះ​ភ្លាម​! ។​

​នាយ​ប៉ូលិស​នៃ​សកល​វិទ្យាល័យ Towson បាន​សរសេរ​អ៊ីមែល​ជាច្រើន ដោយ​ប្រកាស​ថា ៖ “​និស្សិត​ជា​ច្រើន​បាន​រាយការណ៍​ពី​ស្ត្រី​ម្នាក់​តែង​យក​រូបថត​កូនប្រុស​ខ្លួន​ថត​ក្នុង​ទូរស័ព្ទ ហើយ​សួរ​ពួកគេ​ថា ចង់​បាន​គាត់​ជា​សង្សារ​ទេ ។ មុខសញ្ញា​មាន​វ័យ​ជាង ៥០​ឆ្នាំ សក់​ខ្លី ពាក់​វ៉ែនតា ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ អាវដៃវែង ហើយ​ស្បែកជើង​ពណ៌​ក្រ​ម៉ៅ​កន្សែង​រុំ​ក​ច្រើន​ពណ៌​ហើយ​កាន់​អាវ​ក្រៅ​ពណ៌​ខ្មៅ ។ ប្រសិន​មាន​អ្នកណា​ឃើញ​ស្ត្រី​នោះ មេត្តា​ទាក់ទង​នឹង​ប៉ូលិស​ភ្លាម (​ទោសទណ្ឌ​គឺ​ធ្វើការ​ព្រមាន​!) ។​

​ទឹកចិត្ត​ម្តាយ​គឺ​បែប​នេះ​ឯង តែ​របៀប​ដែល​គាត់​ធ្វើ​មិន​ត្រឹម​រំខាន​ដល់​អ្នក​ដទៃ​ទេ សូម្បី​កូនប្រុស​គាត់​ក៏​ប្រាកដជា​មិន​សប្បាយចិត្ត​ដែរ​… ប៉ុន្តែ​នេះ​គឺ​ទឹកចិត្ត​ម្តាយ​ណា៎​!​ ៕ ចន្ទ្រា

spot_img
×