Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​មុខ​ក្រុម​ចោរប្លន់ និង​ឆក់​ទ្រព្យសម្បត្តិ ពី​ប្រជាពលរដ្ឋចំនួន ១៥ករណី ដែល​សមត្ថកិច្ច​បាន​បង្ក្រា​បបាន​ភ្លាមៗ​

spot_img

​ភ្នំពេញ​ ៖ ដោយ​មាន​សភាពការណ៍ ប្លន់​យក​ម៉ូតូ និង​ឆក់​ទ្រព្យសម្បត្តិ យ៉ាង​សកម្ម​ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១០ និង​ថ្ងៃ​ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋានន​គរបាល​ខណ្ឌ​ច្បារអំពៅ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​បើក​ការស្រាវជ្រាវ កំណត់​មុខសញ្ញា និង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន ៧ នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​ប្លន់​យក​ម៉ូតូ និង​ឆក់​ទ្រព្យសម្បត្តិ​) ពី​ប្រជាពលរដ្ឋ ចំនួន ១៥ ករណី​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​៧​នាក់ ប្លន់​យក​ម៉ូតូ​និង​ឆក់​ទ្រព្យសម្បត្តិ​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន ៖
១-​ឈ្មោះ មឿន កក្កដា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​២ វិទ្យាស្ថាន​បច្ចេកទេស​ព្រះកុសមៈ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​២​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​រោងចក្រ​ថៃ​ហ្គ័​រ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

២-​ឈ្មោះ ផាត់ ដា​រ៉ា​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១១ វិទ្យាល័យ​ព្រែក​ឯង ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ឃាត់​ខ្លួន​ថ្ងៃ​ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ០២ និង ៣០ នាទី នៅ​ចំណុច​ផ្លូវ​រោងចក្រ​ថៃ​ហ្គ័​រ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

៣-​ឈ្មោះ ឡេះ ហ្វា​ហ្វី ហៅ ហ្វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិរ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ០៧​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិរ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

៤-​ឈ្មោះ មិត្ត តៃ​ម៉ូ ហៅ ម៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​ធនាគារ​ក្រេ​ប៉ូ (​គ្រួសារ​រីករាយ​) ស្នាក់​នៅ​បន្ទប់​ជួល​ផ្ទះ​លេខ ៥៤៦ ផ្លូវ​លេខ ៣៧១ ភូមិ ម័​រ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ថ្ងៃ​ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ២២ និង ០០ នាទី នៅ​ចំណុច​បន្ទប់​ជួល​ផ្ទះ​លេខ ៥៤៦ ផ្លូវ​លេខ​៣៧១ ភូមិ​ម័រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

៥-​ឈ្មោះ សឿន សាន​វិសុខ ភេទ ប្រុស ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក ស្នាក់នៅ ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់ បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ១១ និង ៣០ នាទី នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

៦-​ឈ្មោះ ញឹម សុ​វណ្ណា​រ៉ូ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ក​កណ្តាល ឃាត់​ខ្លួន​ថ្ងៃ​ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ១១ និង ៣០ នាទី នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

៧-​ឈ្មោះ ស៊ុន សុ​ភក្ត្រា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ០០ និង ១០ នាទី រំលង​អាធ្រាត នៅ​ចំណុច​ផ្ទះ​ភូមិ​ច្រាំង​បាក់ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់​យក​រួមមាន ៖ ម៉ូតូ​ម៉ាក ហុងដា​ប៊ិច ពណ៌​ផ្កាឈូក សេរី​ឆ្នាំ ២០១៧ លេខ​តួ​៩០០១៦៣៩ លេខ​ម៉ា​ស៊ីន ៩០០១៧៩៨ ពាក់​ស្លាក​លេខ ភ្នំពេញ​១GQ ៧២១១ ចាប់​យក​ពី​ឈ្មោះ មឿន កក្កដា , ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត​២០១៣ លេខ​តួ​-​លេខ​ម៉ាស៊ីន​៨៨៦៦៤៦២ ពាក់​ស្លាក​លេខ កណ្តាល​១O-៧០២៦ ចាប់​យក​ពី​ឈ្មោះ មិត្ត តៃ​ម៉ូ ហៅ ម៉ូ , អាវុធខ្លី​ម៉ាក BERETTA លេខ ១៨២៩៨ ចំនួន ០១ ដើម ប្រើ​ហ្គាស បាញ់​គ្រាប់ឃ្លី​កង់ គ្មាន​បង់ ចំនួន ០១ ដើម ចាប់​យក​ពី​ឈ្មោះ សឿន សាន​វិសុខ​, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ ២០១៩ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥៣៧៣៩៧១ ពាក់​ស្លាក​លេខ​ភ្នំពេញ​១HI-៣៧៤៥ ចាប់​យក​ពី​ឈ្មោះ ស៊ុន សុ​ភក្ត្រា , ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ ២០១៨ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥២៤៧៥៧៩ ពាក់​ស្លាក​លេខ​តាកែវ​១P-៧៩៦០ ចាប់​យក​ពី​ឈ្មោះ ស៊ុន សុ​ភក្ត្រា ។ ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×