Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! សម្តែង​សៀក​នៅលើ​អាកាស ពេល​ប្តូរ​ស្ទៃ​ល៍រ​ឡា​ត​ខ្លួន ស្រាប់តែ​ទោង​របូត​ពី​ទ​ម្ព​ក់​ស្ទួ​ច បណ្តាល​ឲ្យ​ធ្លាក់​ដី​ខ្ពាក​ដេក​ស្តូកស្តឹង​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​ការសម្តែង​សៀក​មួយ នៅក្នុង​ប្រទេស​ចិន បាន​ក្លាយជា​សោកនាដកម្ម បន្ទាប់ពី​អ្នក​សម្តែង​ប្រុស​ស្រី ៤ នាក់ បាន​ធ្លាក់​ចុះដី​ក្នុង​រយៈកម្ពស់​ជិត ១០ ម៉ែត្រ ក្នុងអំឡុងពេល​កំពុង​សម្តែង​នៅក្នុង​ទីក្រុង Shangqiu ខេត្ត Henan ។​

​បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ការសម្តែង​នៅលើ​លំហ​អាកាស​មួយ ត្រូវបាន​លើកឡើង​ដោយ​ឡាន​ស្ទួ​ច​១​គ្រឿង ។ មុនពេល​កើតហេតុ អ្នក​សម្តែង​ប្រុស​ស្រី​ទាំង​៤ ត្រូវ​បានឃើញ​អង្គុយ​ព័ទ្ធជុំវិញ​នឹង​ទោង​កំពុង​ត្រូវបាន​ប​ង្ខិ​ល ។ ប៉ុន្តែ នៅពេល​ពួកគេ ប្តូរ​ស្ទៃ​ល៍​សម្តែង រ​ឡា​ត​ខ្លួន​ដើម្បី​យក​ជើង​ពាក់​ព្យួរ​ក្បាល​ចុះក្រោម ស្រាប់តែ​ទោង​នោះបាន​របូត​ចេញពី​ទ​ម្ព​ក់​ស្ទួ​ច បណ្តាល​ឲ្យ​ធ្លាក់​ដី​ក្ឌុក​ដេក​ស្តូកស្តឹង​គួរ​ឲ្យ​អាសូរ​បំផុត ។​

​ភ្លាមៗ​នោះ ក្រុម​របស់​ពួកគេ និង​ក៏​ដូច​ទស្សនិកជន បាន​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ និង​ដឹកយក​ពួកគេ​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ទាំង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត ប៉ុន្តែ ពុំ​ប្រឈម​នឹងអាយុ​ជីវិត​នោះទេ ៕ រក្សា​

spot_img
×