Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ត្រឹមតែ​នារីៗ​ទេ​ដែល “​ធុញ​ទ្រាន់​”​នឹង​ថ្ងៃ Valentine សូម្បី​ប្រុសៗ​ជប៉ុន​កន្លែង​ខ្លះ​នៅ​ទាមទារ “​កម្ទេចចោល​” ថ្ងៃ​នៃ “​ក្តីស្រឡាញ់​” ព្រោះថា​…

spot_img

…១២​ឆ្នាំ​ហើយ​ដែល​នៅ​តំបន់ Shibuya (​ជប៉ុន​) តែង​ឃើញ​ប្រុសៗ​មួយក្រុម​ធ្វើ​ព្យុះ​ហ​យាត្រា​ប្រចាំថ្ងៃ Valentine ។ គេ​ហៅ​ក្រុម​របស់​គេ​ថា Kakumei-teki himote doumei មានន័យ​ថា “​សម្ព័ន្ធភាព​បដិវត្តន៍​របស់​បុរសៗ​ដែល​មិន​ទាក់ទាញ​នារីៗ​” ដឹកនាំ​ដោយ​លោក Takayuki Akimoto ។​

​ក្រុមយុវជន​ព្យុះ​ហយា​ត្រា​តាម​ដង​វិថី​ប្រឆាំង Valentine ។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ៩ កុម្ភៈ កន្លង​ទៅ​ពួកគេ​បាន​ដង្ហែរ​ក្បួន ស្រែក​ពាក្យស្លោក​ថា “​កម្ចាត់​ថ្ងៃ Valentine” “​កម្ទេច​លទ្ធិ​អន្លង់​អន្លោ​ច​!” “​កុំ​ឲ្យ​ក្រុមហ៊ុនល​ក់​គ្រាប់ស្ករ​បោកប្រាស់​អ្នក​…” ។​

​ចម្លែក​ឆ្នាំនេះ នៅ​មាន​នារី​មួយចំនួន​ចូលរួម​ក្នុង​ក្បួន​នេះដែរ ។​

​រូបភាព​ព្យុះ​ហយា​ត្រា​ឆ្នាំមុនៗ ។​

​ស្ថាបនិក​ចលនា​ដែល​អ្នកខ្លះ​ថា “​ឡប់ៗ​”​នេះ ពោលថា ៖ “​កុំ​វាយ​តម្លៃ​អ្នកណា​ឲ្យសោះ តាមរយៈ​ចំនួន​សូកូឡា ដែល​ទទួល​បាន​ក្នុង​ថ្ងៃ Valentine… អ្នក​ពិតជា​ខុសឆ្គង ពេល​ធ្វើ​ទង្វើ “​ប​ញ្ឈឺ​” ដល់​អ្នក​ដែល​មិន “​ស្រស់​សង្ហារ​” ។​

​នៅ​ជប៉ុន​ជា​ប្រពៃណី​ហើយ ដែល​នារីៗ​គឺជា​អ្នកផ្តល់​កាដូ​សូកូឡា​ដល់​មនុស្ស​ប្រុស​ដែល​គេ​ស្រឡាញ់​…​បែបនេះ​វា​ជា​សម្ពាធ​ដល់​បុរស​ទាំងឡាយណា​ដែល​គ្មាន​ភាព​សង្ហារ​ទាក់ទាញ​ក្រសែភ្នែក​របស់​នារីៗ ។​

​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ​? Valentine ជា​ថ្ងៃ​អ្វី​ចំពោះ​អ្នក​? ចំពោះ​កម្ពុជា​យើង​! ? ៕ ចន្ទ្រា​

spot_img
×