Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយា​ជា​ខ្មែរ ខំ​ដើររក​ខ្វែងដៃខ្វែងជើង​រថយន្ត Landcruiser 2016 របស់​សព​ប្តី​ជនជាតិ​កូរ៉េ ស្រាប់តែ​ប្រទះឃើញ​អ្នកផ្សេង​កំពុង​ជិះ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​មានផេក​ហ្វេស​ប៊ុក​ឈ្មោះ Khan Chan Sophal បានសរសេរថា ចុម​ខ្លាំងបាត់​ស្រុក​ខ្មែរ ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវ​ស្លាប់​យ៉ាង​អាថ៌កំបាំង​បំផុត ភរិយា​ជា​ខ្មែរ ដើររក​ខ្វែងដៃខ្វែងជើង ដាក់​ពាក្យបណ្តឹង​គ្រប់កន្លែង ជាង​៣ ខែ ស្រាប់តែ ប្រទះ​ឃើញ​ឡាន ដែល​ប្តី​ជិះ ទៅ​នៅ​អ្នកផ្សេង​ទៅវិញ ដែល​ត្រូវបាន​គេ​ដឹងថា ឡាន Landcruiser 2016 សេរី​ទំនើប​នេះ ត្រូវបាន​តុលាការ យកទៅ​រក្សាទុក រង់ចាំ​ស្រាវជ្រាវ​រក សាច់ញាតិ ក្រុមគ្រួសារ ខាង​ជនជាតិ​កូរ៉េ​នោះ​មក​ទទួល ។ ករណីនេះ នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា សមត្ថកិច្ច និង​ស្ថានទូត​កូរ៉េ បានប្រគល់​ជាក់ស្តែង រថយន្ត Landcruiser 2016 សេរី​ទំនើប ទៅ​ឲ្យ​កូន​របស់​សព​រួចហើយ ហើយ​កូន​របស់​សព​បាន​យក​ទៅ​ចាត់ចែង​បន្ត ជា​សិទ្ធិ​របស់​កូន​គាត់​។​

​បើ​តាម​ការផ្សាយ​រស់​ផេក​ហ្វេស​ប៊ុក PHNOM PENH Police Commissariat នៅ​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​នេះ បាន​ផ្សាយ​ថា “​តាម​ការស្នើសុំ​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា មក​ក្រសួង​មហាផ្ទៃ អំពី​ការទទួលស្គាល់​ថា សាកសព​ដែល​សមត្ថិកិច្ច​រកឃើញ គឺ​ពិតជា​ឈ្មោះ​Park Young Kwang របស់​ជនជាតិ​កូរ៉េ​នោះ​មែន ហើយ​ស្ថានទូត​កូរ៉េ បាន​ស្នើ​សុំ​រថយន្ត​ដែល​ជា​របស់​សាកសព​នោះ យក​ឲ្យ​កូនឈ្មោះ Park In Wook ប្រគល់​ឲ្យ​កូន ដូច្នេះ​សមត្ថកិច្ច​តាមរយៈ​ក្រសួង​មហាផ្ទៃ បានប្រគល់​រថយន្ត​ខាងលើ​ទៅ​ឲ្យ​កូន​របស់​សព ដែល​ជា​ជនជាតិ​កូរ៉េ​តាមរយៈ​ការស្នើសុំ​របស់​ស្ថានទូត​កូរ៉េ​រួចហើយ​”​។​

​ប្រភព​ដដែល បាន​បន្តថា ដោយឡែក​ចំពោះ​រថយន្ត​ខាងលើ សមត្ថកិច្ច និង​ស្ថានទូត​កូរ៉េ បានប្រគល់​ជាក់ស្តែង ទៅ​ឲ្យ​កូន​របស់​សព​រួចហើយ ហើយ​ការ​ដែល​ឃើញ​រថយន្ត​ចរាចរណ៍​នៅលើ​ផ្លូវ​សាធារណៈ គឺ​ដោយសារ​កូន​របស់​ជនជាតិ​កូរ៉េ បាន​យក​ទៅ​ចាត់ចែង​បន្ត ហើយ​ការចាត់ចែង​នោះ ជា​សិទ្ធិ​របស់​កូន​គាត់​។​

​សូមបញ្ជាក់​ថា ផេក​ហ្វេស​ប៊ុក​ឈ្មោះ Khan Chan Sophal កាលពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ បានសរសេរថា ចុម​ខ្លាំងបាត់​ស្រុក​ខ្មែរ ! ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវ​ស្លាប់​យ៉ាង​អាថ៌កំបាំង​បំផុត ភរិយា​ជា​ខ្មែរ ដើររក​ខ្វែងដៃខ្វែងជើង ដាក់​ពាក្យបណ្តឹង​គ្រប់កន្លែង ជាង​៣ ខែ ស្រាប់តែ ប្រទះ​ឃើញ​ឡាន ដែល​ប្តី​ជិះ ទៅ​នៅ​អ្នកផ្សេង​ទៅវិញ ដែល​ត្រូវបាន​គេ ដឹងថា ឡាន Landcruiser 2016 សេរី​ទំនើប​នេះ ត្រូវបាន​តុលាការ យកទៅ​រក្សាទុក រង់ចាំ​ស្រាវជ្រាវ​រក សាច់ញាតិ ក្រុមគ្រួសារ ខាង​ជនជាតិ​កូរ៉េ​នោះ​មក​ទទួល !

​តែ​អ្វី​មិន​នឹកស្មាន ប្រពន្ធ​ជួប​ឡាន​ប្តី​ធ្លាប់ជិះ ហើយ​កាត​គ្រី នៅ​និង​ដៃ​ប្រពន្ធ តែ​បែ​ជា ឡាន​ទៅ​នៅ​និង​អ្នកផ្សេង ហើយ​ឆ្លើយ​ថា ទិញ​ស្របច្បាប់​ពី​តុលាការ ទៅវិញ​! ខ​ណះ សាកសព ប្តី របស់គាត់ ពុំទាន់​បាន​ត្រូវ​រក ឃើញ​នៅឡើយ​! តើ​ហេតុអ្វី បានជា​ខាង​តុលាការ លោក​ប្រញាប់​សម្រេច យក​ឡាន​នោះ ទៅ​លក់​ឲ្យ ជន​ទី​៣ លឿន​ម្ល៉េះ​?

​ប្រពន្ធ​ខ្មែរ​ឈ្មោះ យ៉ាន ខេ​ម៉ា បាន​អះអាង​ថា​៖ ការ​បាត់​ខ្លួន​របស់​ប្តី​គាត់ ៣​ខែ​គត់ និង​មាន​លុយ​ជាប់​ខ្លួន​ទៅ​ជាមួយ​ជាង ១​ម៉ឺន​ដុល្លា​ផងដែរ ឡាន​នោះ​ត្រូវបាន​គេ​ប្លុង​ចោល នៅ​ទំនប់​កប់​ស្រូវ ហើយ ស្នងការ​រាជធានី​ភ្នំពេញ ជា​អ្នក​យក​ទៅ​រក្សាទុក​។​

​នាង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថានទូត​ផងដែរ ឲ្យជួយ​រក​ប្តី​របស់​នាង​! ស្រាប់តែ​មិន​ទាន់​បាន​ប៉ុន្មាន ក៏​មាន​អ្នកអះអាង​ថា ជា​សាច់ញាតិ អតិ​ត​ប្រពន្ធ​គាត់ ( លែងលះ​គ្នា​យូរណាស់​ហើយ​) និង​កូនប្រុស​គាត់ មក​ពី​កូរ៉េ ទទួល​យក​ឡាន​នោះ និង ទាមទារ ឲ្យ​គាត់​ចែក​ទ្រព្យសម្បតិ្ត ប្តី​គាត់​មាន​ស្អី​ខ្លះ​ឲ្យ​យក​មក​ចែក​គ្នា​ទៅវិញ​។​

​មិនដឹង​ជា​ស្លាប់​ពិតប្រាកដ ឬ នៅរស់ រក​មិន​ទាន់​ឃើញ ស្រាប់តែ​ថា​សមត្ថកិច្ច​អះអាងថា មាន​គេ​ប្រទះ​ឃើញ​ឆ្អឹង​សាកសព មួយកន្លែង ហើយ​បាន​ហៅ​ប្រពន្ធ​គាត់​ទៅ​ឲ​ធ្វើ​កោសល្យវិច័យ​ពិនិត្យមើល​ធ្មេញ​ក្រែង​ស្គាល់ ! ប្រពន្ធ​ឆ្លើយថា​៖ នាង​មិន​ហ៊ាន​ទៅ​ទេ​! ទី​១. សុវត្ថិភាព ផ្ទាល់ខ្លួន ទី​២. គ្រោងឆ្អឹង​ក៏​នាង​មិន​ចេញ​មើល​ដែរ ! ប៉ូលិស​ស្តីឲ្យ​ថា ៖ មិនចេះ​ចំណាំ រាប់​មើល​ធ្មេញ​ប្តី​ទេ​?

​ឆ្អឹង​សាកសព​នោះ ក៏​ត្រូវបាន យក​ជា​២ ចំណែក​ទៅឲ្យ (​អតិ​ត​ប្រពន្ធ​ជនជាតិ​កូរ៉េ​) នោះ​១ និង ស្ថានទូត​កូរ៉េ​យក​ទុក​១ ដើម្បី​ពិសោធន៍ , មិនទាន់​បាន​ប៉ុន្មាន មាន​ក្រដាស Copy ១​សន្លឹក បញ្ជាក់ថា ឆ្អឹង​នោះ​ជា​របស់​គាត់ តែ​មិន​មាន​ការ​បោះត្រា ឬ បញ្ជាក់ ពី​វិទ្យាស្ថាន​ណាមួយ នៃ​ប្រទេស​កូរ៉េ ឬ រដ្ឋអំណាច​កូរ៉េ ថា​ពិតជា​ឆ្អឹង​ប្តី​របស់​គាត់ ពិតប្រាកដ​នោះ​ឡើយ​! ចំណែក ស្ថានទូត​កូរ៉េ ក៏​មិន​ទាន់ បាន​បង្ហាញ​ពី​កោសល្យវិច័យ​របស់​ខ្លួន នៅឡើយ​ទៀត​ដែរ ជាមួយនិង ប៉ូលីស​កូរ៉េ អាំងទ័​រប៉ូល​។​

​ដោយសារ មាន​អំណះអំណាង តែ​ម្ខាង​នេះ​ហើយ​ដែល ជា​ហេតុផល ឈាន​ទៅ​រក​ឲ​ខាង តុលាការ​ប្រគល់ ឡាន​នោះ ទៅ​ឲ​កូនប្រុ​សជនជាតិ កូរ៉េ​នោះ យក​ទៅ​លក់ដូរឲ​ជនទី​៣ និង យក​លុយ​ឡើងទៅ​ស្រុក​កូរ៉េ វិញ​បាត់​តែម្តង​។ ( អ្វី​ដែល​ងឿងឆ្ងល់ គឺ​ហេតុអ្វី ខាង​តុលាការ ប្រញាប់ប្រញាល់​ចាត់ការ​រឿង​បែងចែក ឡាន​នេះ​ខ្លាំង​ម្ល៉េះ​? )​។​

​សំណុំរឿង នៃ​ការបាត់​ខ្លួន នេះ មិនទាន់ ត្រូវបាន​ស្រាវជ្រាវ​ផង ក៏​នាំគ្នា ទាមទារ​បែងចែក ទ្រព្យសម្បត្តិ​គ្នា​បាត់ទៅហើយ , ចំណែក រថយន្ត​នោះ ត្រូវតែ យកមក រក្សា​ការពារ​វិញ ដើម្បី​ស្រាវជ្រាវ​រឿងនេះ ឲ្យបាន​ល្អិតល្អន់ វែកញែក រក​យុត្តិធម៌ នៃ​ការបាត់​ខ្លួន​សិន បាន​ជា​រឿង​ត្រឹមត្រូវ​។​

​សូម​បងប្អូន​ជួយ share រឿង ដ៏​អយុត្តិធម៌​នេះ ឲ​ដឹងដល់​សម្តេច​តេជោ ហ៊ុន​សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ឲ​ជួយ​ក្រុមគ្រួសារ​របស់​ជនជាតិ​កូរ៉េ​នោះ​ផង ! សូម្បី​តែ​ការស្លាប់​ក៏​អាថ៌កំបាំង​ដែរ មិនដឹងថា ចេញពីផ្ទះ ត្រូវ​ជន​ណា ប​បួ​
​ល​ហូបចុក​យក​ទៅ​សម្លាប់​ទេ​។​

​ពួក​គាត់​ស្នើ​សុំ​ឲ​ខាង​ក្រសួងមហាផ្ទៃ ជួយ​ឆែក​ខ្សែអាត់​សំឡេង លេខ​ទូរស័ព្ទ​ប្តី​គាត់​ផង ថា​ន​ណារ​ខ្លះ​មាន​ការពា​ក់ព​ន្ធ័ក្នុង​រឿង​ឃាតកម្ម​មួយនេះ ? ព្រោះ​ប្រពន្ធ​គាត់ អះអាងថា ៖ ក្នុង​មុខ​ជំនួញ របស់គាត់​​គឺ​មាន​ការកាច់​កុង របរ រកស៊ី ជាមួយ ជនជាតិ​កូរ៉េ គ្នា​គាត់ នៅ​កម្ពុជា ។​

​តើ​អាច​ជា​ករណី​ប្លន់ សម្លាប់​យក​ឡាន និង​ទ្រព្យសម្បត្តិ​ទេ​? ហើយ​ឡាន​ឡង់​គ្រីស៊​រនោះ អ្នកជិះ​អាច​មាន​ទោស ឬទេ​? នៅពេលដែល កាតគ្រី​ម្ចាស់​ដើម នៅ​ប្រពន្ធ​គេ​? ដើម្បី​បក​វែកមុខ​រក​ការពិត ន​ណារ​ជា​ឃាតករ ពិតប្រាកដ និង ដើ​៣ បាន​យក​ឡាន​ឲ្យប្រពន្ធ​គ្រួសារ​សព​វិញ គឺ​ខ្ញុំ​និង សម្ភាសន៍ ជាមួយ ប្រពន្ធ​គាត់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

      

 

spot_img
×