Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គយ​ខេត្តស្ទឹងត្រែង ២​នាក់​ស្លាប់ នៅក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​

spot_img

​ស្ទឹងត្រែង ៖ មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង​ចំនួន​០២​នាក់ ក្នុងនោះ​ម្នាក់​បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​និង ម្នាក់ទៀត​របួសធ្ងន់ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ នៅក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ ស្ថិតក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩​នេះ​។​

​មន្ត្រី​គយ​ពីរ​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ដ ០១​គ្រឿង ក្នុងទិសដៅ​ពី​ក្រុង​ស្ទឹងត្រែង ទៅកាន់​ច្រក​ត្រពាំង​ក្រៀល កម្ពុជា​_​ឡាវ លុះ​ពេលធ្វើ​ដំណើរ ទៅជិត​ដល់​ច្រក​ត្រពាំង​ក្រៀល​ក៏​ស្រាប់តែ​រថយន្ត​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​គយ​ម្នាក់​ឈ្មោះ​ចក់​ធឿន និង​ម្នាក់ទៀត​ជា​មន្ត្រី​ទើប​ចូល​ថ្មី​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ ៕​ ដោយ ៖ កូឡាប

spot_img
×