Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ផ្សឹក សង្ឃ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ទាំងយប់​

spot_img

​ភ្នំពេញ ​៖ នៅ​ទីបំផុត សង្ឃ​ទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ត្រូវបាន​ចាប់​ផ្សឹក​បានសម្រេច​ហើយ​។ ពិធី​ផ្សឹក​ត្រូវបាន​ធ្វើឡើង​នៅ​វត្ត​បុ​ទុម​វ​តី ចំពោះ​ព្រះ​ភក្ត្រ​សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត និង​មន្ត្រី​ថ្នាក់ដឹកនាំ​សង្ឃ​ជាច្រើន​អង្គ​ផ្សេងទៀត​។

ការចាប់​ផ្សឹក​ទាំង​បង្ខំ​បែបនេះ ដោយសារ​ព្រះចៅអធិការ​វត្ត​ច្បារអំពៅ​អង្គ​នេះ បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ពាក់ព័ន្ធ​នឹង​ការ​ឡាយ​វីដេអូ មាន​សង្ឃដីកា​ទាក់ទង​នឹង​បញ្ហានយោបាយ បញ្ហា​ប្រទេសជាតិ និង​បញ្ហា​ការដក​ការអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប មកលើ​ប្រទេស​កម្ពុជា​។​

​ពិធី​ផ្សឹក​ព្រះ​តេជគុណ ហោ សុខុន ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ និង​សាសនា​។ មុនពេល​ផ្សឹក​ព្រះ​តេជគុណ ត្រូវបាន​គេ​ដឹក​ចេញពី​វត្ត​ច្បារអំពៅ សម្តៅទៅ​វត្ត​បុ​ទុ​វ​តី ហើយ​ធ្វើ​ពិធី​ផ្សឹក​តែម្តង យ៉ាង​តក់ក្រហល់​តែម្តង ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×