Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ លុយកាក់​ធូរធារ រឿង​ជំនួញ​លូតលាស់​កាក់កប ការងារ​ល្អប្រសើរ ប៉ុន្តែ​រឿង​មនោសញ្ចេតនា នៅ​ពុំទាន់​ច្បាស់លាស់ ។ អ្នក​ចេះតែ​គិតថា ពេលវេលា​នឹង​ជា​ឱសថ​ព្យាបាល​ការឈឺចាប់​ក្នុង​អនាគត តែ​ការពិត​ពុំមែន​ដូច្នេះ​ឡើយ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ រឿង​មនោសញ្ចេតនា​ល្អប្រសើរ ។ អ្នក​អាច​ត្រូវបាន​អ្នក​ស្គាល់គ្នា​ឧទ្ទេសនាម​មនុស្ស​ម្នាក់​ដែល​ស័ក្តិ​សមជា​គូ​បំផុត ។ ការងារ​ជួប​ឱកាសល្អ​ច្រើន ដើម្បី​អាច​បង្ហាញ​សមត្ថភាព​ដ៏​ឆ្នើម​របស់ខ្លួន តែ​កុំ​សម្តែង​ភាព​អួតអាង​នោះ​អ្នកនឹង​កាន់តែ​ទទួលបាន​ការស្រឡាញ់​ពេញចិត្ត​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ ការងារ​ជួប​ការលំបាក ។ អ្នក​មិន​ព្រម​ធ្វើតាម​ការកំណត់​ដោយ​ចេះតែ​ប្រកាន់​តាម​គំនិត​របស់ខ្លួន ចុងក្រោយ​គឺ​ខ្លួន​រង​ការខាតបង់ ។ អ្នក​ត្រូវ​មើល​ឲ្យ​ច្បាស់​សភាពការណ៍ ។ ពេល​ខ្លួន​អាចធ្វើ​ម្ចាស់​បាន​នោះ​ចេញមុខ​ធ្វើ​ម្ចាស់ តែ​ពេល​ខ្លួន​ជា​អ្នកអនុវត្ត​នោះ​ត្រូវ​ស្តាប់​តាម​ការបែងចែក​របស់​ថ្នាក់លើ​ប៉ុណ្ណោះ កុំ​តមាត់​ច្រើន ។ រឿង​លុយកាក់​ស្ថិរភាព​ចំណូល​សំខាន់​បាន​ពី​ការងារ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ​៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​អ្នក​មិនចាំបាច់​បារម្ភ​ច្រើន​អំពី​បញ្ហា​លុយកាក់ អ្នកមាន​សមត្ថភាព​បញ្ចុះបញ្ចូល​អ្នកដទៃ ផ្តើម​ពី​នោះ​អាច​រកប្រាក់​បាន​ច្រើន ។ ការងារ​នឹងនរ គ្រប់យ៉ាង​សុទ្ធតែ​ដំណើរការ​ដោយ​រលូន​ល្អ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​ពុំ​សូវ​ជា​គាប់ប្រសើរ អ្នក​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ឲ្យ​ល្អិត​នូវ​ទំនាក់ទំនង​ជុំវិញខ្លួន ។ លុយកាក់​ច្រើន​ពុំទាន់​ប្រាកដ​រឿង​ល្អ ពិសេស​គឺ​ពេល​ចង់រក​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ដោយស្មោះ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៣​ពិន្ទុ ។ ម៉ោង​ល្អ 11h-15h ។ ពណ៌​ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា កុរ , មមែ ៕

​ឆ្នាំរោង ៖ ការងារ​រីកចម្រើន ការប្រឹងប្រែង​ព្យាយាម​ទាំង​អម្បាលម៉ាន​របស់​អ្នក​ពីមុនមក​បានសម្រេច​ជោគជ័យ​ទាំងអស់ ។ រឿង​មនោសញ្ចេតនា​ក៏​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា , វក​៕

​ឆ្នាំម្សាញ់ ៖ អ្នក​កំពុង​ជួប​ឱកាស​ដ៏​ល្អ ដើម្បី​បញ្ជាក់​សមត្ថភាព​របស់​ខ្លួន​ក៏មាន​ពិត ពុំដែល​ពឹង​ផ្អែកលើ​ទំនាក់ទំនង​ណា​ផ្សេង ។ អ្នក​ពុំដែល​ចេះ​អ្នក​អាង​ស្នាដៃ​សម្រេចបាន ដោយ​ខិតខំ​ធ្វើការ​យល់​ពី​ចិត្ត​ក្នុង​ភាព​ស្ងៀមស្ងាត់ អាស្រ័យហេតុនេះ​ថ្នាក់លើ​ក៏​មើលឃើញ​ពេញចិត្ត​បំផុត ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៩​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ទឹកក្រូច , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ៕

​ឆ្នាំមមី ៖ អ្នកមាន​អារម្មណ៍​សុភមង្គល​ជាង​អ្នកដទៃ ពេល​ដែលមាន​មនុស្ស​នៅក្បែរ​ស្រឡាញ់​និង​ថែទាំ​ខ្លួន ទោះបី​ពេល​ឈឺ​ថ្កាត់ ឬ​ក្រខ្សត់​ក៏​មិន​បោះបង់ ។ រឿង​ការងារ​មាន​អ្នក​ចាំ​នៅ​រំខាន អ្នក​ត្រូវ​នឹងនរ​ដោះស្រាយ​បញ្ហា​។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ៕

​ឆ្នាំមមែ ៖ អ្នកមាន​ចំណង​ស្នេហ៍​មួយ​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​សំណាង​បំផុត និង​សុភមង្គល​បំផុត ។ ដូច្នេះហើយ ទោះបី​ការងារ​ជួប​ការលំបាក​ខ្លះ​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​រួញរា ប្រឹងប្រែង​ជំនះ​ទាល់តែ​សម្រេច​ជោគជ័យ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​គ្រប់យ៉ាង​ក្នុង​ការងារ​ពិបាក សម្រេចបាន​ដូច​បំណង ។ បន្ថែម​លើ​នោះ​នៅមាន​អ្នក​លប​ឈ្នានីស​ពីក្រោយ​ខ្នង ចូរ​ប្រយ័ត្នប្រយែង​។ មានពេលខ្លះ​អ្នក​មិនអាច​យល់បាន​ថា ហេតុអ្វី​ខ្លួន​ធ្វើការ​សម្រេចចិត្ត​ខុស​ដូច្នេះ ។ រឿង​មនោសញ្ចេតនា​ទោះបី​មាន​ភាព​ផ្អែមល្ហែម រ៉ូ​មែន​ទិ​ក​តែ​នៅ​រក្សាបាន​បំណង​ស្នេហ៍​រឹងមាំ ពុំមាន​អ្វី​គួរ​ឲ្យ​បារម្ភ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​លឿង , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំរកា ៖ ថ្ងៃនេះ​ជា​ឱកាសល្អ ដើម្បី​សារភាព​ស្នេហ៍ ។ បើ​បានជា​ស្រឡាញ់​ហើយ​នោះ​មិនត្រូវ​អល់អែក ចូរ​បង្ហាញ​មនោសញ្ចេតនា ដើម្បី​ឲ្យ​អ្នកនោះ​ដឹង​ពី​គំនិត​របស់ខ្លួន ។ ការងារ​មិន​អំណោយផល​ល្អ ជួប​ការលំបាក​ច្រើន​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ប្រឈម​ដោះស្រាយ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ ការងារ​ល្អ​បំផុត ។ ស្នាដៃ​ដែល​អ្នក​សម្រេចបាន​សក្តិ​សម​នឹង​ទទួលបាន​ទីតាំង​ដ៏​ខ្ពស់​មួយ ។ អ្នក​ត្រូវ​ប្រឹងប្រែង កុំ​ឲ្យ​ក្នុងឱកាស​ដ៏​សំខាន់​នេះ​មាន​បំពាន​កំហុស ។ មនោសញ្ចេតនា​ប្តី​ប្រពន្ធ​កាន់តែ​បន្ថែម​ភាពកក់ក្តៅ សុខដុមរមនា ។ ការលំបាក​ក្នុង​ជីវិត​ធ្វើ​ឲ្យ​អ្នក​ទាំង​២​កាន់តែ​ផ្សាភ្ជាប់​ជាមួយគ្នា រួមគ្នា​ពុះពារ​ឧបសគ្គ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

​ឆ្នាំកុរ ៖ អ្នក​ងាយ​ជួប​រឿង​ទាល់ច្រក​ក្នុង​ការងារ ។ រឿង​មនោសញ្ចេតនា​មិនបាន​ដូច​បំណង ទំនាក់ទំនង​សន្សឹមៗ​ប្រែជា​ប្រេះឆា ។ លុយកាក់​មិន​ជួប​បញ្ហា​ខ្វះខាត តែ​ក៏​មិន​ប្រសើរ​ជាង​មុន ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ៕

spot_img
×