Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈសង្ឃ​នាយក ប្រកាសថា ភិក្ខុ ហោ សុខុន លាចាក​សិក្ខាបទ ដោយ​ខ្លួន​ឯងប្រាកដ​មែន ដោយ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ចាប់​ផ្សឹក សង្ឃ ហោ សុខុន ចៅអធិការ​វត្ត​ច្បារអំពៅ ធ្វើ​ឲ្យ​មតិ​សាធារណជន​ជាច្រើន បានលើកឡើង​ក្នុងន័យ​ផ្សេងៗ ជាពិសេស​ក្នុង​ផ្លូវ​មិនល្អ​។ ករណីនេះ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណា ចក្រ​កម្ពុជា បាន​បញ្ជាក់ថា ភិក្ខុ ហោ សុខុន អតីត​ចៅអធិការ​វត្ត​ច្បារអំពៅ រាជធានី​ភ្នំពេញ ពិតជា​បាន​លា ចាក​សិក្ខាបទ ដោយ​ខ្លួន​ប្រាកដ​មែន ដោយ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក កាលពី​យប់​ថ្ងៃទី​១៣​ខែកុម្ភៈ បាន​បញ្ជាក់ថា “​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ជា​ផ្លូវការ​ដូចខាងក្រោម​៖ ភិក្ខុ ហោ សុខុន អតីត​ចៅអធិការ​វត្ត​ច្បារអំពៅ រាជធានី​ភ្នំពេញ ពិតជា​បាន​លាចាក​សិក្ខាបទ ពិតប្រាកដ​មែន​។ ចំពោះ​ការ​លាចាក​សិក្ខាបទ​នេះ គឺ​សាមីខ្លួន​បាន​ព្រមព្រៀង​ដោយ​ខ្លួនឯង ក្រោយពី​បានទទួល​លិខិត​របស់ គណៈសង្ឃ​នាយក និង​ក្រសួង​ធម្មការ​និង​សាសនា នា​ល្ងាច​នេះ នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​”​។​

​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបញ្ចប់​តួនាទី និង​ភារកិច្ច​ទីប្រឹក្សា​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ទីប្រឹក្សា​សម្តេចព្រះ​សង្ឃនាយក និង​ព្រះចៅអធិការ​វត្ត​ពោធិ​ព្រះ​បាត្រ ហៅ​ច្បារអំពៅ ឲ្យ​នៅត្រឹម​ជា​ភិក្ខុ​ធម្មតា​វិញ ។ ការសម្រេច​បញ្ចប់​តួនាទី ភារកិច្ច ភិក្ខុ ហោ សុខុន ដោយមាន​ការឯកភាព​ពី សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត និង​លោក​ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ។​

​បន្ទាប់ពី​បាន​ផ្សឹក​ហើយ​នោះ លោក ហោ សុខុន ក៏ត្រូវ​បានបញ្ចប់​តួនាទី​ជា​ចៅអធិការ​វត្ត​ច្បារអំពៅ និង​ទីប្រឹក្សា​សម្តេចព្រះសង្ឃរាជ ទេព វង្ស និង​សង្ឃនាយក ន​ន្ទ ង៉ែត ផងដែរ​។ បើតាម​សេចក្តីសម្រេច​នេះ ព្រះ​មេគណ មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ ព្រះគ្រូ​អនុគណ ការិយាល័យ​ធម្មការ​និង​សាសនា​ខណ្ឌ​ច្បារអំពៅ និង​អង្គភាព​ពាក់ព័ន្ធ ត្រូវបង្កើត​គណៈកម្មកា​រស​ង្ឃ ដើម្បី​គ្រប់គ្រង​វត្ត​នេះ ឲ្យ​មាន​ប្រក្រតីភាព​ឡើងវិញ។​

​សូមបញ្ជាក់ថា ព្រះ​តេជគុណ ហោ សុខុន ត្រូវបាន​គណៈសង្ឃ​សម្រេច​ផ្សឹក​នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ នេះ​នៅ​វត្ត​បុ​ទុម​វ​តី​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×