Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ទ្វារ​បង្អួច ប្រមាណ​៣០​ម៉ែត្រគូប នៅ​ស្រុក​សេ​សាន ជា​លើក​ទី​២

spot_img

​ស្ទឹងត្រែង​ ៖ នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មួញ​លួច​កែច្នៃ​ឈើ ធ្វើ​ទ្វារ​បង្អួច​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ស្រុក​សេ​សាន ជា​យូរ​មកហើយ បាន​ដឹក​តាម​រថយន្ត​សាំ​យ៉ុង ចេញទៅ​ទីផ្សារ​គោលដៅ​រៀងរាល់​យប់​។

ករណីនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ កែច្នៃ​ទ្វារ បង្អួច ខុសច្បាប់​ជាច្រើន​កន្លែង នៅក្នុង​ភូមិ​ស្រែគរ​ថ្មី ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​លោក​វីរ​សេនីយ៍​ឯក វ៉ា សុផាន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នេះ ឈ្មួញ​លួច​កែច្នៃ​ឈើ​ធ្វើ​ទ្វារ​បង្អួច ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ស្រុក​សេ​សាន ជា​យូរ​មកហើយ ហើយ​បាន​ដឹក​តាម​រថយន្ត​សាំ​យ៉ុង ចេញទៅ​ទីផ្សារ​គោលដៅ​រៀងរាល់​យប់​។​
​លោក​វរសេនីយ៍ឯក បាន​បន្តថា ទីតាំង​បង្ក្រាប​នេះ នៅ​ខែមីនា ឆ្នាំ​២០១៨ កន្លងមក សមត្ថកិច្ច​ធ្លាប់បាន​បង្ក្រាប​ម្តង រួចមកហើយ តែ​ទីតាំង​នេះ ហាក់បីដូច​មិន​រាងចាល បាន​ផ្លាស់​ទីតាំង​ចាស់ មក​បង្កើត​ទីតាំង​ថ្មី នៅក្នុង​ព្រៃ និង​បាន​កាប់​ឈើ​ដឹកជញ្ជូន តាម​គោយន្ត​រាប់សិប​ម៉ែត្រគុប ដើម្បី​កែច្នៃ​ធ្វើ​ទ្វារ​បង្អួច​។​

​លោក​បន្តថា ឈើ​ដែល​បង្ក្រាប​នេះ ជា​ប្រភេទ​ឈើ​សុ​ក្រំ​ប្រភេទ​ឈើ​លេខ​១ អារច្រៀក​កែច្នៃ ទៅជា​ទ្វារ​បង្អួច ដឹក​ទៅកាន់​ទីផ្សារ នៅតាម​បណ្ដា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា​។​
​បន្ទាប់ពី​បង្ក្រាប​ឈើ ដែលមាន​ទំហំ​ច្រើនសន្ធឹក​សន្ធាប់ អាច​ប៉ាន់​ស្មានថា មាន​ប្រមាណ​ជា ២០ ទៅ ៣០​ម៉ែត្រគុប​នោះ សមត្ថកិច្ច​កំពុងតែធ្វើការ​ត្រួតពិនិត្យ និង​រក​មធ្យោបាយ​ដឹកជញ្ជូន ទៅកាន់​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​។​

សូមបញ្ជាក់ថា សមត្ថកិច្ច​បង្ក្រាបបាន​តែ​ឈើ ចំណែក​ម្ចាស់​ឈើ​មិនដឹង​ជា​ម់េច​នោះទេ ឬក៏​មាន​សិល្ប៍​វិធី​ចេះ​បំបាំងកាយ​ឬ​យ៉ាងណា រត់​គេ​បាត់ មុនពេល​សមត្ថកិច្ច​ទៅដល់​រហូត​៕ ដោយ ៖ កូឡាប

spot_img
×