Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប្រា​វីត វង្ស​សុ​វ៉ុ​ន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ មក​ទស្សនកិច្ច​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ក្រសួងការពារជាតិ បានប្រកាសថា នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូ​វ៉ុ​ន (Prawit Wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​អញ្ជើញ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូ​វ៉ុ​ន ត្រូវ​បានទទួល​បដិសណ្ឋាកិច្ច​ស្វាគមន៍​ពី​សំណាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៊ុត លើ​ត រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ​ជាច្រើនរូប​ទៀត​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូ​វ៉ុ​ន (Prawit Wongsuwon) ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ លើក​ទី​១៤ នៅ​សណ្ឋាគារ​ហ្គា​ឌី​ន​ស៊ី​ធី រាជធានី​ភ្នំពេញ​។ នា​រសៀល​ថ្ងៃទី​១៣​នេះដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូ​វ៉ុ​ន (Prawit Wongsuwon) ក៏បាន​អញ្ជើញ​ទស្សនា​វិមាន​អនុស្សាវរីយ៍​ឈ្នះ​ឈ្មះ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ផងដែរ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×