Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ UN ប្រឆាំង​រាល់​វិធានការ​យោធា​នៅ​ឧបទ្វីប​កូរ៉េ​

spot_img

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​សំដែង​ក្តី​កង្វល់​របស់​លោក​ចំពោះ​ភាព​ប្រថុយប្រថាន​នៃ​ការប្រឈមមុខ​ដាក់​គ្នា​ផ្នែក​យោធា នៅ​ឧបទ្វីប​កូរ៉េ និង​បាន​ព្រមាន​ប្រឆាំង​រាល់​វិធានការ​យោធា​។​

​លោក​ថ្លែង​ប្រាប់ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា “​រាល់​វិធានការ​យោធា​នឹង​មាន​ការបំផ្លិចបំផ្លាញ និង​ផ្តល់​ផលវិបាក​ដែល​មិន​អាច​ព្យាករណ៏​ដឹង​”​។​

“​ស្ថានភាព​នៅ​ឧ​ប​អ្វី​កូរ៉េ​គឺ​ជា​បញ្ហា​សន្តិសុខ និង​សន្តិភាព​ដ៏​តានតឹង និង​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក​នា​ពេលបច្ចុប្បន្ន​នេះ​។ ខ្ញុំ​មាន​ការ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​ពី​ភាព​ប្រថុយប្រថាន​នៃ​ការប្រឈមមុខ​ដាក់​គ្នា​ផ្នែក​យោធា ដែល​បណ្តាល​មកពី​ការកើនឡើង​នៃ​ភាព​តានតឹង និង​ការគិត​ខុស​”​។​

​លោក​បន្ត​ទៀត​ថា “​វា​គឺជា​ពេល​ដែល​ត្រូវតែ​បង្កើត​ភ្លាមៗ និង​ពង្រឹង​នូវ​បណ្តាញ​ទំនាក់ទំនង រួម​មាន​បណ្តាញ​ទំនាក់ទំនង​រវាង​យោធា និង​យោធា​នៃ​កូរ៉េ​ទាំងពីរ​។ បណ្តាញ​ទាំងនេះ​អាច​កាត់បន្ថយ​ភាព​តានតឹង និង​ការយល់ច្រឡំ​លើ​គ្នា​នៅក្នុង​តំបន់​”​។​

​លោក​ថ្លែង​ទៀតថា ការភ្ជាប់​ទំនាក់ទំនង​ផ្នែក​ការទូត​គឺជា​ផ្លូវ​តែ​មួយ​គ​ត​ទៅ​កាន់​សន្តិភាព និង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

“​ពួក​យើង​ត្រូវតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ពួក​យើង​អាច​ធ្វើបាន​ដើម្បី​ឈានដល់​គោលដៅ​ទាំងនោះ​”​។​

​លោក​ក៏​បាន​ស្នើ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​អនុវត្តតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​អនុញ្ញាតិឲ្យ​មាន​លំហរ​សំរាប់​ការចាប់​ផ្តើ​ប​កិច្ច​ចរចរ​បំបាត់​នុយក្លេអ៊ែរ និង​ធ្វើឲ្យ​មាន​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​នៅពេល​ជាមួយគ្នា​នេះ​ដែរ អ្នកការទូត​កូរ៉េ​ខាងជើង​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​គឺ​ជា​ការ​ទុក​សំរាប់​ការពារ​ខ្លួន​។​

​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​ឈ្មោះ Ja Song Nam ថ្លែងថា “​បើ​ចង​បន្ទោស​នរណាម្នាក់ មាន​តែ​អា​មេ​រិច​មួយគត់​ដែលជា​អ្នក​ទទួលខុសត្រូវ​”​៕ សុភ័ក្ត្រ

spot_img
×