Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣,២​ប៊ី​លាន​ដុល្លារ បានធ្វើឱ្យ​វៀតណាម ក្លាយជា​ដៃគូ​វិនិយោគ​ធំ​ទី​៥ របស់​កម្ពុជា

spot_img

​ភ្នំពេញ​ ៖ កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​វៀតណាម ដែល​ក្នុងនោះ ភាគី​វៀតណាម បាន​ឯកភាព​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​អត្រា សូន្យ​ភាគរយ សម្រាប់​ទំនិញ​កម្ពុជា​ចំនួន ៣២​បន្ទាត់​ពន្ធគយ រួមជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន និង​សន្លឹក​ថ្នាំជក់ ៣.០០០​តោន នៅក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ រីឯ​ភាគី​កម្ពុជា​​បានផ្តល់​ភាពអនុគ្រោះ​ពន្ធ​អត្រា សូន្យ​ភាគរយ ដូចគ្នា ដល់​ទំនិញ​វៀតណាម​ចំនួន ២៦​បន្ទាត់​ពន្ធគយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​លោក ដូ វឹក​ហឹ​ង (Do Quoc Hung) ចូលជួប​សម្តែង​ការគួរសម និង​រាយការណ៍​អំពី​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម​។​

​នៅក្នុង​ឱកាស​នោះ លោក ដូ វឹក​ហឹ​ង បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី សម្រាប់​ការផ្តល់​បដិសណ្ឋារកិច្ច និង​បាន​ជម្រាបជូន​អំពី​លទ្ធផល នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុងនោះ​ភាគី​វៀតណាម បាន​ឯកភាព​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​អត្រា ០​ភាគរយ (​សូន្យ​ភាគរយ​) សម្រាប់​ទំនិញ​កម្ពុជា​ចំនួន ៣២​បន្ទាត់​ពន្ធគយ រួមជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន និង​សន្លឹក​ថ្នាំជក់ ៣.០០០​តោន នៅក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ រីឯ​ភាគី​កម្ពុជា​បានផ្តល់​ភាពអនុគ្រោះ​ពន្ធ​អត្រា ០​ភាគរយ (​សូន្យ​ភាគរយ​) ដូចគ្នា ដល់​ទំនិញ​វៀតណាម​ចំនួន ២៦​បន្ទាត់​ពន្ធគយ​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម ដែល​បានផ្តល់​ជំនួយឥតសំណង សម្រាប់​សាងសង់​ផ្សារ​ដារ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និង​បាន​ជម្រាបជូន​លោក ដូ វឹក​ហឹ​ង អំពី​កិច្ចសហប្រតិបត្តិការ​ប្រពៃណី ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​ ។​

​លោក​រដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​ចរចា របស់​គណៈប្រតិភូ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក ជាពិសេស​ការសម្រេចបាន​នូវ​ឯកសារ ស្តីពី​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម នៅតាម​បន្ទាត់​ព្រំដែន សម្រាប់ធ្វើ​ការចុះហត្ថលេខា នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​ ។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម សម្រេច​បានគិត​ជា​ទឹកប្រាក់ ៣,៨​ប៊ី​លាន​ដុល្លារ គឺ​បាន​កើនឡើង ២៩​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។ ទន្ទឹមគ្នានេះ តាមរយៈ​គម្រោង​វិនិយោគ​ចំនួន ២០៦​គម្រោង ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣,២​ប៊ី​លាន​ដុល្លារ បានធ្វើឱ្យ​វៀតណាម ក្លាយជា​ដៃគូ​វិនិយោគ​ធំ​ទី​៥ របស់​កម្ពុជា ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា បាន​វិនិយោគ​ត្រឹមតែ ១៨​គម្រោង នៅក្នុង​ប្រទេស​វៀតណាម ដែល​តម្លៃ​ជា​ទឹកប្រាក់ ៥៨,១​លាន​ដុល្លារ​ប៉ុណ្ណោះ​ ៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×