Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ឆ្លាត​វៃ​ធ្លាក់​ពីលើ​អគារ​មន្ទីរពេទ្យ​ជាន់​ទី ៧ តែ​មិន​បាត់បង់​ជីវិត​ព្រោះតែ​… (​វីដេអូ​)

spot_img

​កាលពី​ថ្ងៃអាទិត្យ​កន្លងមក ក្មេងស្រី​ម្នាក់​បាន​ជ្រុល​ធ្លាក់​ពីលើ​ដំបូល​មន្ទីរពេទ្យ Paholpolpayuhasena នៅ Kanchanaburi (​ភាគ​កណ្តាល​ប្រទេស​ថៃ​) ប៉ុន្តែ​នាង​រួច​ផុតពី​ចង្កូម​មច្ចុរាជ​បាន​ដោយសារ “​រ៉ូ​ប​” របស់​នាង ។​

​នាង​តូច​ទើបនឹង​ចេះ​ដើរ​តេសតាស់ ហើយ​បាន​ធ្លាក់​ពីលើ​ជាន់​ទី ៧ ខណៈពេល​ប្រឹង​ដេញតាម​ថ្លែន​មួយ​ក្បាល ។​

​សំណាងល្អ​ដែល​រូប​ក្រហម​របស់​នាង​បាន​ទាក់​ជាប់​នឹង​ស្លាក​ឈ្មោះ​មន្ទីរពេទ្យ ។​

​ពិតជា​ស្រៀវ​ស្ងើ​ប​នឹង​ខណៈពេល​ដ៏​គ្រោះថ្នាក់ គ្រា​នាង​ប៉ែល​ប៉ោល​កណ្តាលលំហ​អាកាស មុនពេល​ត្រូវបាន​ទាញ​ឡើង​ដោយ​បុគ្គលិក​មន្ទីរពេទ្យ ។​

​មុន​នោះ​ក្មេងស្រី​បាន​ច្រាន​ទ្វារ​ច្រកចេញ​គ្រា​មាន​អាសន្ន រួច​ឡើង​តាម​ជណ្តើរ​នោះ​ទៅដល់​ដំបូល​អគារ ខណៈពេល​ឪពុក​មិនបាន​ចាប់អារម្មណ៍ ។​

​អ្នកជំងឺ​ម្នាក់​បាន​ស្រែកប្រាប់​គ្រូពេទ្យ គ្រា​ឮសូរ​ស្រែ​ស្រែក​របស់​ក្មេង​ម្នា​ក់នៅ​ខាងក្រៅ​បង្អួច ។​

​ពេល​គ្រូពេទ្យ​ឡើងទៅ​ដល់ ពួកគេ​ពិតជា​តក់ស្លុត​ពេល​ឃើញ​ស្ថានភាព​ប៉ែល​ប៉ោល​កណ្តាលលំហ​របស់​ក្មេងស្រី ។​

​គិលានុប្បដ្ឋាយិកា​ក្លាហាន​ម្នាក់​បាន​ឱន​ចុះទៅ​តោង​ដៃ ហើយ​អូសទាញ​ក្មេង​នោះ​ឡើង ខណៈពេល​អ្នកដទៃ​ប្រឹង​ចាប់ទាញ​នាង ៕ ចន្ទ្រា​

spot_img
×