Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកប្រុស​អើយ​លោកប្រុស​! បើ​ជ្រុល​លួច​ស៊ី​ក្រៅ​ចូរ​ចេះ​ជូត​មាត់ ពេល​ប្រពន្ធ​តាម​ទាន់​នៅ​ការពារ​ទៀត ព្រោះ​វា​…​ឆ្ងាញ់​ជាង​ឬអី​!?

spot_img

​ហេតុការណ៍​នៃ​ឆាកប្រយុទ្ធ​យ៉ាង​សាហាវ​លើ​ឡានក្រុង​នេះ កើតឡើង​នៅ​ទីក្រុង Cuezon ប្រទេស​ហ្វីលីពីន ហើយ​ខណៈពេល​ប្រពន្ធដើម​តាម​ទាន់​ស្ទុះ​ទៅ​វាយ​នោះ ស្រី​កំណាន់​ក៏​មិនធម្មតា​ដែរ ដោយ​ប្រើ​ជើង​វាយបក​យ៉ាង​សាហាវ ។​

​ប្រពន្ធ​ណា​មិន​ប្រច័ណ្ឌប្តី ។ នាង​ជា​ប្រពន្ធ​របស់​អ្នកបើកបរ​ឡានក្រុង​នេះ​បាន​សង្ស័យ​ហើយ​តាមដាន​មួយរយៈ​ហើយ មើលឃើញ​ផ្ទាល់​ភ្នែក ។ ឈឺចាប់​នឹង​ប្តី​ដែល​មិន​ត្រឹម​មាន​ស្រី​ថែមទាំង​គ្មាន​ការអៀនខ្មាស់​នៅ​សំ​ញ៉ែង​ភាព​ស្រឡាញ់​ថ្នាក់ថ្នម​ដោយ​ចំហ​មុខ​គេឯង​លើ​ឡាន​ទៀត ទ្រាំលែងបាន​ក៏​លែង​និយាយ​ចេញ​ហើយ​ស្ទុះ​ទៅធ្វើ​ការ​វាយតប់​ភ្លាមៗ ។​

​នាង​ស្រី​យកប្តី​គេ​ក៏​មិនធម្មតា​បាន​វាយបក​យ៉ាង​សាហាវ​លើ​ប្រពន្ធដើម ។ ប្រពន្ធដើម​វាយ​បណ្តើរ យំ​សស្រាក់ ហើយ​ពោល​ឃ្លា​មួយ​គួរ​ឲ្យ​អាណិត “​ខ្ញុំ​ស្មានថា​បង​លែង​វា​នោះ​បាត់​ហើយ​តើ​!?” ។​

​សបញ្ជាក់​ថា អា​ប្តី​បែបនេះ​ពិតជា​លែង​កែកុន​បាន​ហើយ កុំ​ស្តាយស្រណោះ​ទៀត​! មែន​ទេ​ប្រិយមិត្ត​ជា​ភរិយា​ទាំងឡាយ​!

​ចន្ទ្រា​

spot_img
×