Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​ម្ចាស់​ថ្លៃ​អើយ បង្កើតកូន​ហើយ​យក​ម្តេចក៏​ដាច់ចិត្ត​យក​ទម្លាក់​ក្នុង​លូ​…​បំបិទ​តាង​ទៀត​!

spot_img

​លោក Lyron Lovdale រស់នៅ Durban អាហ្វ្រិក​ខាងត្បូង​កំពុង​ដើរ​ហាត់ប្រាណ​ពេលព្រឹក​ព្រលឹម ក៏​ឮស្នូរ​យំ​ចម្លែក​ចេញពី​លូបង្ហូរ​ទឹក។ ដំបូង​គាត់​ស្មានថា ជា​សំឡេង​ឆ្មា តែ​ដល់​ប្រឹង​ស្តាប់ទៅ​គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា​ជា​សំឡេង​ទារក​យំ ។​

​លោក​ប្រញាប់​បើក​គំរប​លូ ហើយ​បញ្ចាំង​មើលចុះ​មើល​ឡើង ពិតជា​ស្លុតចិត្ត​គ្រា​ឃើ​ទារិកា​ននល​គោក កំពុង​ជាប់គាំង​ខាងក្រោម​នោះ ។ ភ្លាមៗ​ក៏​ទូរស័ព្ទ​ប្រាប់​ប៉ូលិស ។​

​ពេល​ក្រុម​សង្គ្រោះ​មកដល់​ឃើញ​ទារិកា​កំពុង​ជាប់គាំង​ក្នុង​លូ ហើយ​កំពុង​ត្រូវ​ចរន្តទឹក​គួច​ចូល​បំពង់​លូ ។ ពួកគេ​ត្រូវ​ជីក​ចង្អូរ​១​ស្របតាម​លូ ដើម្បី​ដឹង​កន្លែង​ទារិកា​នោះ និង​រក​វិធី​ដោះស្រាយ​…​។​

…​វេលា​ម៉ោង​ក្រោយ​កិច្ចប្រឹងប្រែង​មិន​ឈប់ឈរ ទារិកា​ត្រូវបាន​នាំយក​ចេញ​ក្រៅ​ដោយ​សុវត្ថិភាព ។ គេ​បាន​បញ្ជូន​នាង​តាម​ឧ​ទ្ធ​ម្ភា​ចក្រ​ទៅ​មន្ទីរពេទ្យ ព្រោះ​មើលទៅ​មានជីវិត តែ​សុខភាព​របស់​នាង​ពិតជា​ខ្សោយ​ខ្លាំងណាស់ ។​

​វា​ពិតជា​រឿង​ពុំ​អាច​នឹកស្មាន​មិន​ដល់​ថា ក្នុង​បំពង់​លូ​ជម្រៅ ៥​ម៉ែត្រ​-៦​ម៉ែត្រ ទារិកា​នេះ​បាន​ធ្លាក់​ជម្រៅ​១​ម៉ែត្រ​ហើយ ហើយ​លូ​នោះ​មាន​វិ​ជ្ជ​មាឌ ៣០​សង់ទីម៉ែត្រ ។ វាសនា​នាង​កំសត់​មែន តែ​១​នាទី​មិនធម្មតា​ទេ ។​

​ពលរដ្ឋ​នាំគ្នា​ដាក់ឈ្មោះ​ឲ្យ​ថា Storm (​ព្យុះ​) ដើម្បី​រំលឹក​ដល់​ជីវិត​ព្យុះភ្លៀង​ក្រោយពេល​កើតចេញពី​ឧ​ទ្ទរ​…​។​

​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត ហើយ​បើ​រកឃើញ​នោះ​អ្នកប្រព្រឹត្ត​ទង្វើ​នេះ​នឹង​ប្រឈម​ទោស​ចេតនា​សម្លាប់​មនុស្ស ។​

​ព្រះ​អើយ​ព្រះ​! កុំ​ឲ្យ​មានរឿង​បែបនេះ​លើ​លោកិយ៍​ទៀត ៕ ចន្ទ្រា​

spot_img
×